no-alternative title
no-alternative title

Huawei ត្រឡប់មកជាម៉ាកយីហោស្មាតហ្វូនលំដាប់លេខ 1 នៅលើទីផ្សារបន្ទាប់ខកខានរយៈពេល 5 ឆ្នាំ!

នៅក្នុងឆ្នាំ 2025 កន្លងទៅនេះ ក្រុមហ៊ុន Huawei បានដណ្តើមនូវចំណាត់ថ្នាក់លេខ 1 នៅក្នុងទីផ្សារស្មាតហ្វូនរបស់ប្រទេសចិន ដែលនេះគឺជាការវិលត្រឡប់មកវិញបន្ទាប់ពីខកខានតាំងពីឆ្នាំ 2020។ យោងតាមការបញ្ជាក់ចេញពីទិន្នន័យមួយចេញពីស្ថាប័ន International Data Corporation (IDC) នេះ ក្រុមហ៊ុន Huawei ទទួលបាននូវចំណែកទីផ្សារចំនួន 16.4% ដែលមានការនាំចេញស្មាតហ្វូនចំនួន 46.7 លានគ្រឿង ដែលយកឈ្នះក្រុមហ៊ុន Apple ដែលមានចំណែកទីផ្សារត្រឹមតែ 16.2% ។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ក្រោយពេលរងទណ្ឌកម្មជាច្រើនពីសហរដ្ឋអាមេរិក អស់ជាច្រើនឆ្នាំ បង្ហាញថា ការវិលត្រឡប់មកវិញនៅពេលនេះ គឺជាការផ្លាស់ប្តូរដ៏ធំសម្រាប់ទីផ្សារស្មាតហ្វូនពិភពលោក។ ការងើបឡើងវិញរបស់ក្រុមហ៊ុន Huawei គឺដោយសារតែការវិលត្រឡប់មកវិញនៃបច្ចេកវិទ្យា 5G ការប្រើប្រាស់នូវបន្ទះឈីប Kirin ហើយនិងការពេញនិយមរបស់ស្មាតហ្វូនត្រកូល Mate និង Pura Series។ ស្ថាប័ន IDC នេះ បានបញ្ជាក់ទៀតថា ការផលិតបន្ទះឈីបក្នុងស្រុកចិននេះ គឺដើរតួយ៉ាងសំខាន់សម្រាប់ការជម្រុញទៅលើការនាំចេញនោះ។

 

ក្រឡេកមកដៃគូរបស់ខ្លួន ក្រុមហ៊ុន Apple វិញ គឺបានជាប់ចំណាត់ថ្នាក់លេខ 2 ដែលការជម្រុញនេះគឺមកពីតម្រូវការដ៏ខ្លាំងក្លារបស់ស្មាតហ្វូន iPhone 17 Series ហើយក្រុមហ៊ុននេះ ក៏ធ្លាប់ជាប់លេខ 1 នៅចិនក្នុងត្រីមាសទី 4 ដែលមានចំណែកទីផ្សារចំនួន 21% ផងដែរ។ ក្រុមហ៊ុន vivo ជាប់លេខ 3 ដែលតាមពីក្រោយដោយក្រុមហ៊ុន Xiaomi និង OPPO ហើយក្រុមហ៊ុន Honor ជាប់លេខ 5។

ទោះបីជាមានការប្រកួតប្រជែងដ៏តានតឹងខ្លាំងក៏ដោយ ទីផ្សារសរុបរបស់ក្រុមហ៊ុននេះ ក៏មានការធ្លាក់ចុះផងដែរ។ ទៅលើការនាំចេញស្មាតហ្វូនសរុបរបស់ចិន មានការធ្លាក់ចុះ 0.6% ធៀបទៅនឹងឆ្នាំមុននេះដែលមានប្រហែលជា 285 លានគ្រឿង។ តម្លៃកើនឡើងនៃម៉េមូរីឈីប និងតម្លៃនៃផលិតកម្មខ្ពស់ជាងមុននេះ បានជម្រុញអោយក្រុមហ៊ុនម៉ាកយីហោជាច្រើនបង្កើនតម្លៃទៅលើស្មាតហ្វូន ឬពន្យារពេលក្នុងការប្រកាសបង្ហាញស្មាតហ្វូនថ្មីនេះ។ អ្នកវិភាគព្រមានថា ឆ្នាំ 2026 នេះអាចនឹងកាន់តែមានភាពតានតឹងជាងមុនដោយសារតែការកើនឡើងនៃថ្លៃដើម និងការប្រជែងដ៏ខ្លាំងក្លានៅក្នុងទីផ្សារប្រទេសនេះ៕

 

ព័ត៌មានពាណិជ្ជកម្ម