no-alternative title
no-alternative title

OPPO Find X9 Pro ឈរនៅលេខ 5 លើតារាងស្មាតហ្វូនដែលមានកាមេរ៉ាខ្លាំងនៃបញ្ជី DxOMark

 

យោងតាមរបាយការណ៌ថ្មីនៅថ្ងៃនេះ បានបញ្ជាក់ថា Oppo Find X9 Pro បានក្លាយជាម៉ូដែលថ្មីមួយមានកាមេរ៉ាខ្លាំងស្ថិតនៅលើតារាងរបស់បញ្ជី DxOMark ដោយបានឈរនៅលើលេខរៀងទី 5 ជាមួយនិងពិន្ទុសរុប 166 ដោយឈរនៅពីក្រោយកំពូលស្មាតហ្វូនល្បីៗដូចជា Huawei Pura 80 Ultra (1st), Vivo X300 Pro (2nd), Oppo Find X8 Ultra and iPhone 17 Pro (tied for 3rd) និង Vivo X200 Ultra (4th)។  ស្មាតហ្វូនលំដាប់ flagship នេះ គឺមានកាមេរ៉ាគោលទំហំ 50 MP គាំួទ្រដោយមុខងារទប់លំនឹង (OIS) និងគ្រាប់ទីពីរមានទំហំ 50 MP ultra-wide ខណៈដែលទីបីមានទំហំ 200 MP telephoto lens មានមុខងារ OIS ដូចកាមេរ៉ាគោលអញ្ចឹង។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

 Find X9 Pro ដំណើរការនៅលើបន្ទះឈីប MediaTek Dimensity 9500 ដែលមាន 8 Core រត់នៅលើល្បឿន 4.21GHz ហើយនិងមានរ៉េម LPDDR5X RAM និងអង្គចងចាំ UFS 4.1 storage ជាមួយនិងការបង្កើនទំហំដល់ទៅ 16GB និង 1TB។  OPPO ក៏មានការបន្ថែមនូវប្រព័ន្ធ Tidal Engine របស់ខ្លួនសម្រាប់ជំនួយទៅលើដំណើរការម៉ាស៊ីនស្មាតហ្វូនអោយនៅតែដំណើរការបានរលូនថែមទៀតផង។ 

នៅលើស្មាតហ្វូនជំនាន់ថ្មីនេះ ក៏មានការប្រើប្រាស់នូវបន្ទះឈីបទំនាក់ទំនង Shanhai Communication Enhancement របស់ OPPO ដើម្បីជួយអោយការតរភ្ជាប់ការទំនាក់ទំនងបានលឿន និងមានភាពជាក់លាក់ច្បាស់លាស់ជាងមុន។ ស្មាតហ្វូនទាំងពីរនេះ ដំណើរការនៅលើ ColorOS 16 និងប្រព័ន្ធថតរូបភាព ហើយនិងអេក្រង់ ក៏ដូចជាមុខងារmultitasking និង AI-driven smart functions ទៀតផង។

 

Find X9 មានថ្មទំហំ 7025mAh ខណៈដែលម៉ូដែល Pro មានទំហំ 7500mAh ហើយស្មាតហ្វូនទាំងពីរនេះ គឺត្រូវបានបំពាក់នូវថ្ម silicon-carbon ជំនាន់ទី 4 ថែមទៀតផង។ សម្រាប់បច្ចេកវិទ្យាសាក គឺមានការទ្រទ្រង់នូវកម្លាំងសាក 80W via SuperVOOC និង UFCS ខណៈដែល wireless charging កម្លាំង 50W ហើយនិង Reverse wireless charging 5W។ 

 Find X9 Pro គាំទ្រដោយ Wi-Fi 7, Bluetooth 6.0 ជាមួយនិង BLE Audio, ហើយនិង NFC។ បន្ថែមពីនេះ នៅលើស្មាតហ្វូននេះ ក៏មានការ Dual stereo speakers, 4 Microphones និងសិនស័រultrasonic under-display fingerprint sensor ក៏ដូចជា IR remote control រួមនិងប្រព័ន្ធការពារទឹក និងធូលី IP66, IP68, និង IP69-rated ទៀតផង។

 

ព័ត៌មានពាណិជ្ជកម្ម