
នៅថ្ងៃនេះមានការបង្ហាញនូវគំនូសព្រាងស្មាតហ្វូនជំនាន់ថ្មីរបស់ក្រុមហ៊ុន Apple តាមរយៈវីដេអូថ្មីមួយ Jon Prosser ដោយបានទម្លាយនូវផ្នែកខាងមុខរបស់ iPhone 18 Pro ជាមួយនិងជម្រើសពណ៌ថ្មីៗជាច្រើន រួមមានដូចជា burgundy, brown និងពណ៌ purple ជាដើម។ អ្វីដែលប្លែកសម្រាប់ស្មាតហ្វូននេះ គឺទៅលើផ្នែកខាងមុខដោយក្រុមហ៊ុនអាមេរិកាំងមួយនេះ អាចនឹងមានការផ្លាស់ប្តូររន្ធនៅលើអេក្រង់សម្រាប់ជំនាន់ថ្មី iPhone 18 Pro ហើយសម្រាប់ឆ្នាំនេះ។
តាមរយៈរូបភាពនេះ ស្មាតហ្វូនជំនាន់ថ្មី iPhone 18 Pro អាចនឹងមានដកចេញនូវផ្នែក Face ID ដោយជំនួសមកវិញនូវរន្ធអេក្រង់តូចមួយប៉ុណ្ណោះ ដែលឌីស្សាញស្ថិតនៅជ្រុងខាងឆ្វេងនៃអេក្រង់។ Jon Prosser បានបញ្ជាក់ថា បើទោះបីជាមានការផ្លាស់ប្តូរផ្នែកខ្លះក៏ដោយ សម្រាប់បច្ចេកវិទ្យាអេក្រង់ Dynamic Island គឺមិនមានការដកចេញទៅណានោះទេ គឺនឹងប្តូរទីតាំងទៅលើនៅជាមួួនិងរន្ធកាមេរ៉ាសែលហ្វីដែលស្ថិតនៅខាងឆ្វេង។
.jpg)
សូមជំរាបថា បច្ចេកវិទ្យាអេក្រង់ Dynamic Island នេះ គឺបានឌីស្សាញជាមួយនិងអេក្រង់របស់ស្មាតហ្វូន iPhone អស់ជាច្រើនឆ្នាំមកហើយ។ សម្រាប់ឆ្នាំនេះ ក្រុមហ៊ុន Apple ក៏នឹងបន្តប្រើប្រាស់នៅលើស្មាតហ្វូនជំនាន់ថ្មី iPhone 18 series ដដែល។ ទាក់ទងជាមួយផ្នែកខាងក្រោយ លោក Prosser បានបញ្ជាក់ថា កាមេរ៉ាគោលនៅលើ iPhone 18 Pro អាចនឹងមានការបន្ថែមនូវ variable aperture system។
.jpg)
មិនដូចគ្នាជាមួយនិង iPhones ដែលមានលក់នៅលើទីផ្សារថ្មីៗនេះ ដែលជំនួយដោយ software នោះទេ។ variable aperture នេះ នឹងជួយអោយការផលិតរូបភាពជាមួយនិងពន្លឺគ្រប់គ្រាន់ទៅតាមស្ថានភាពនៃការផលិតរូបភាព។
.jpg)





