no-alternative title
no-alternative title

BYD Sealion 8 2026 ឡានអគ្គិសនី PHEV SUV ខ្នាតធំ ត្រៀមចេញលក់នៅទីផ្សារអូស្ត្រាលីឆាប់ៗនេះហើយ

BYD បានធ្វើការបង្ហាញចេញនៅរថយន្ត SUV ខ្នាតធំកៅអីបីជួរ ដើម្បីប្រជែងជាមួយ Toyota Kluger និង Hyundai Santa Fe ជាមួយការបំពាក់ Plug-in-hybrid។ បើតាមការបញ្ជាក់ពីក្រុមហ៊ុន BYD Australia បានឲ្យដឹងថា Sealion 8 PHEV ឆ្នាំ 2026 គឺជារថយន្ត Large-size SUV កៅអីបីជួរ (7-កៅអី) ដែលនឹងចេញលក់ក្នុងទីផ្សារអូស្ត្រាលីក្នុងតម្លៃខ្ទង់ $56,990។ តាមរយះតម្លៃនេះ បានបង្ហាញថា BYD Sealion 8 PHEV ឆ្នាំ2026 គឺមានតម្លៃថ្លៃជាងម៉ូដែល Chery Tiggo 8 ដែលមានតម្លៃ $45,990។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

BYD Sealion 8 PHEV ឆ្នាំ 2026 ដែលត្រៀមចេញលក់ក្នុងទីផ្សារអូស្ត្រាលី គឺមានបីជម្រើសម៉ូដែល មានដូចជា Dynamic FWD (103km), Dynamic AWD (152km) និង Premium AWD។ សម្រាប់តម្លៃរបស់ Sealion 8 PHEV Premium AWD គឺខ្ទង់ $70,990 ធូរថ្លៃជាង Toyota Kluger GXL Hybrid AWD ដែលមានតម្លៃចាប់ពីខ្ទង់ $71,930។ រីម៉ូដែល Dynamic AWD មានតម្លៃខ្ទង់ $63,990។ Sealion 8 PHEV ឆ្នាំ 2026 គ្រប់ម៉ូដែលប្រើប្រាស់ម៉ាស៊ីន 1.5-Liter turbo petrol engine មាន 4-ស៊ីឡាំង អាចផលិតកម្លាំង 110kW និងកម្លាំងរមួល 220Nm និងម៉ូទ័រមុខមួយមានកម្លាំង 200km និងកម្លាំងរមួល 315Nm។ 

សម្រាប់ Sealion 8 PHEV Dynamic AWD និង Premium AWD បានបន្ថែមម៉ូទ័រអគ្គិសនីក្រោយមួយទៀតមានកម្លាំង 200kW និងកម្លាំងរមួល 360Nm។ Sealion 8 PHEV ឆ្នាំ 2026 ម៉ូដែលប៉ុងមួយ (FWD) មានកម្លាំងសរុប 205kW ជាមួយកម្លាំងរមួល 315Nm ខណៈម៉ូដែលប៉ុងពីរ (AWD) មានកម្លាំងសរុប 359kW ជាមួយកម្លាំងរមួល 675Nm។ នៅលើម៉ូដែល FWD មានយ៉ាន់កង់ទំហំ 20-inch និងសម្បកកង់ Hankook tyres, មានមុខងារ frequency selective dampers, មុខងារបើកបរចំនួនបួនដូច Eco, Normal, Sport និង Snow ជាដើម។ ដោយឡែកនៅលើម៉ូដែល AWD ប្រើប្រាស់យ៉ាន់កង់ទំហំ 21-inch ជាមួយសម្បកកង់ប្រភេទ Goodyear រួមជាមួយប្រព័ន្ធមុខងារដូចជា adaptive damper control, Mud & Sand drive modes, រួមនឹងប្រព័ន្ធហ្វ្រាំង front/rear perforated brake discs។

 

BYD Sealion 8 PHEV ឆ្នាំ 2026 ម៉ូដែល Dynamic FWD មានកញ្ចប់ថ្មទំហំ 19kWh និងគាំទ្រកម្លាំងសាកភ្លើង DC Charging 40kW ចំនែកម៉ូដែល AWD មានថ្មទំហំ 35.6kWh គាំទ្រកម្លាំងសាកភ្លើងល្បឿនលឿន 74kW។ ទាំងម៉ូដែល FWD និង AWD សុទ្ធតែគាំទ្រការសាកភ្លើង AC Charging កម្លាំង 11kW ដូចគ្នា។ ទៅលើកម្រិតភាពនៃការស៊ីសាំងវិញម៉ូដែល Sealion 8 PHEV 2026 ម៉ូដែល Dynamic FWD គឺត្រឹម 1.1L/100km នៅពេលថ្មពេញ និងដល់ 5.3L/100km នៅពេលថាមពលថ្មស្រកនៅក្រោម 25%។ រីម៉ូដែល AWD ស៊ីសាំងត្រឹម 1.0L/100km នៅពេលថ្មពេញ និងដល់ 6.3L/100km នៅពេលថាមពលថ្មស្រកនៅក្រោម 25%។

ឡាន Large-size SUV កៅអីបីជួរស៊េរីថ្មីរបស់ BYD នេះ មានប្រវែងតួរខ្លួន 5,040mm និងគម្លាំងកង់មុខទៅកង់ក្រោយប្រវែង 2,950mm។ នៅក្នុងកាប៊ីនមានបំពាក់នូវអេក្រង់កម្សាន្តទំហំ 15.6-inch គាំទ្រការភ្ជាប់ជាមួយ Apple CarPlay និង Android Auto, អេក្រង់បង្ហាញព័ត៌មានក្រោយដៃចង្កូតទំហំ 10.25-inch, កន្លែងសាកថ្មទូរស័ព្ទឥតខ្សែកម្លាំង 50W, ដំបូលបើក panoramic sunroof ជាមួយមុខងារបាំងកំដៅ electric shade, Speaker ចំនួន 10 គ្រាប់សម្រាប់ម៉ូដែល Dynamic  រួមនឹងកញ្ចក់ក្តោបអូតូ, Speaker 21 គ្រាប់សម្រាប់ម៉ូដែល Premium រួមនឹងមុខងារ Head up display ទំហំ 26-inch, មុខងារកំដៅចង្កូត, កៅអីមុខមាន memory set, ម៉ាស្សា, ខ្យល់ក្តៅ ត្រជាក់សម្រាប់កៅអីជួរទីពីរ រួមនឹងប្រព័ន្ធភ្លើងតាមកាប៊ីន ambient lighting ជាដើម៕

 

ព័ត៌មានពាណិជ្ជកម្ម