
ស្មាតហ្វូនជំនាន់ថ្មី Galaxy S26 Series ដែលជាស្មាតហ្វូនលំដាប់ Flagship ជំនាន់ថ្មីរបស់ក្រុមហ៊ុន Samsung នឹងមកដល់ទីផ្សារ សកលឆាប់ៗនេះហើយ។ តាមការកត់សម្គាល់ចុងក្រោយនេះ បានអោយដឹងថា ក្រុមហ៊ុនបច្ចេកវិទ្យាយក្សកូរ៉េខាងត្បូងមួយនេះ បានត្រៀមបង្ហាញចេញនូវស្មាតហ្វូនជំនាន់ថ្មីនេះនៅខែក្រោយនេះហើយ ដោយស្មាតហ្វូនថ្មីនេះ នឹងមានដាក់លក់ជាផ្លូវការនៅខែក្រោយនេះហើយ។
យោងតាមការបែកធ្លាយជាច្រើន និងពាក្យចចាមអារ៉ាមជាច្រើន នាពេលថ្មីៗនេះ បានអោយដឹងថាស្មាតហ្វូនថ្មីនេះ នឹងមាន 3 ម៉ូដែលគឺ Galaxy S26, Galaxy S26+ និង Galaxy S26 Ultra។ សូមជំរាបថា មួយរយៈនេះ មានព័ត៌មានជាច្រើនអំពីស្មាតហ្វូនទាំងនេះដែលមានការទម្លាយអំពីលក្ខណៈសម្បត្តិ និងផ្នែក Hardware របស់វា។ ខាងក្រោមនេះគឺជាលក្ខណៈពិសេសរបស់ស្មាតហ្វូននេះ។
1. បន្ទះឈីប Qualcomm Snapdragon 8 Elite Gen 5 ដែលផ្តោតទៅលើកម្លាំងម៉ាស៊ីនខ្លាំងក្លា និងការកាត់បន្ថយការប្រើប្រាស់ថាមពលតិចជាងមុន។
2. បច្ចេកវិទ្យាសាកថ្មតាមខ្សែ (wired) និង wireless charging លឿនជាងមុន។
3. ការ upgrade ទៅលើកាមេរ៉ាដូចជា lens ថ្មី និង aperture ធំជាងមុន។
4. ការឌីស្សាញរូបរាងថ្មីទៅលើស្មាតហ្វូន Galaxy S26 Ultra ។
5. អេក្រង់ថ្មីនឹងមានមុខងារ Privacy Displayដែលអាចការពារអ្នកផ្សេងមិនអោយមើលឃើញនូវអ្វីដែលបង្ហាញនៅលើអេក្រង់របស់អ្នកប្រើប្រាស់។

ក្រុមហ៊ុន Samsung ត្រូវបានគេរំពឹងថា នឹងមានការប្រកាសចេញស្មាតហ្វូនជំនាន់ថ្មី Galaxy S26 series ដែលនឹងមានតម្លៃថ្លៃជាងស្មាតហ្វូនជំនាន់មុននេះ។ ហេតុផលសំខាន់មិនមែនដោយសារតែការ upgrade ទៅលើស្មាតហ្វូននេះទេ ប៉ុន្តែស្មាតហ្វូននេះ អាចនឹងឡើងថ្លៃដោយសារតែសមាសភាគជាច្រើនរបស់ស្មាតហ្វូនមានការកើនឡើងថ្លៃជាពិសេសទៅលើរ៉េម និងម៉េមូរីតែម្តង៕





