no-alternative title
no-alternative title

Wuling Starlight 560 SUV ស៊េរីថ្មី ចេញលក់នៅលើទីផ្សារផ្លូវការណ៍ជាមួយតម្លៃចាប់ពី 9 ពាន់ដុល្លារឡើងទៅ

ក្រុមហ៊ុនម៉ាករថយន្ត Wuling ដែលស្ថិតនៅក្រោមដំបូលនៃសម្ព័ន្ធក្រុមហ៊ុន SGMW បានប្រកាសចេញលក់ឡាន SUV ស៊េរីថ្មីម៉ូដែល Starlight 560 នៅក្នុងទីផ្សារប្រទេសចិនដោយមានជម្រើសប្រើម៉ាស៊ីនចំហេះក្នុង (ICE), ប្រើប្រព័ន្ធ Plug-in-hybrid និង អគ្គិសនីសុទ្ធ (BEV) ហើយនិងមានជាម្រើសម៉ូដែល 5-កៅអី និង 7-កៅអី ជាមួយតម្លៃចាប់ពីខ្ទង់ $9,000 ដល់ $14,200។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ហើយអតិថិជនអាចធ្វើការជ្រើសរើសពណ៌បានតាមការស្រឡាញ់ដូចជា ពណ៌ខៀវ (Interstellar Blue), ប្រផេះ (Smoky Gray), សទឹកប្រាក់ (Silver Frost White) និងខ្មៅ (Obsidian Black)។ ចំពោះការឌីស្សាញផ្នែកខាងមុខរបស់ Wuling Starlight 560 SUV ម៉ូដែលប្រើម៉ាស៊ីន (ICE) និង Plug-in-hybrid មានការឌីស្សាញផ្នែកប៉ាណាមុខរាងជាងសំណាញ់សម្បុកឃ្មុំ ជាមួយកាងខាងក្រោយមានភ្ជាប់ជាមួយកន្លែងបំពាក់ស្លាកលេខ ខណៈម៉ូដែលអគ្គិសនី មានការឌីស្សាញជាមួយផ្ទាំងប៉ាណាបិទជិត។ Starlight 650 SUV គ្រប់ម៉ូដែលមានការឌីស្សាញបណ្តុំចង្កៀងបំភ្លឺ និងបំពាក់ស្លាកសញ្ញាក្រុមហ៊ុននៅកណ្តាលដូចគ្នា។ 

ឡាន SUV ស៊េរីថ្មីមួយនេះ មានតួរខ្លួនប្រវែង  4,745mm/ទទឹង 1,850mm/ កម្ពស់ 1,755mm (1,770mm) និងគម្លាតកង់មុខទៅកង់ក្រោយ 2,810mm។ នៅឃ្លប់គូទក្រោយរបស់ Starlight 560 SUV អាចដាក់អីវ៉ាន់បានទំងន់ 320L និងដល់ 1,945L នៅពេលបត់កៅអីជួរទីពីរចុះ។ ចំនុចពិសេសមួយទៀតរបស់ Wuling Starlight 560 SUV ថ្មីនេះ គឺកៅអីខាងមុខអាចកាច់បត់ទៅក្រោយរាបស្មើរ និងកៅអីជួរខាងក្រោយអាចរំកឹលបាន 125 ដឺក្រេ។ Starlight 560 SUV ម៉ូដែលប្រើម៉ាស៊ីនចំហេះក្នុងប្រភេទម៉ាស៊ីនសាំង 1.5T អាចបង្កើតកម្លាំងបាន 174 សេះ និងកម្លាំងរមួល 290Nm ដែលផ្គួរផ្គងដំណើរការដោយប្រព័ន្ធប្រអប់លេខ 6MT ឬ CVT។ 

ចំនែកម៉ូដែល PHEV បានបំពាក់មកជាមួយម៉ាស៊ីនសាំង 1.5-liter និងម៉ូទ័រអគ្គិសនីមួយ។ ម៉ាស៊ីន 1.5-Liter អាចផលិតកម្លាំងបាន 105 សេះ និងកម្លាំងរមួល 130Nm រីឯម៉ូទ័រអាចផលិតកម្លាំងបាន 194 សេះ និងកម្លាំងរមួល 230Nm។ ម៉ូដែល PHEV អាចបើកបរដោយប្រើអគ្គិសនីសុទ្ធបានចម្ងាយ 125km នៅពេលសាកថ្មពេញ និងដល់ 1,100km (CLTC) នៅពេលប្រើគូបជាមួយម៉ាស៊ីនចាក់សាំងពេញ។ 

Starlight 560 ប្រើអគ្គិសនីសុទ្ធ (BEV) ដំណើរការលើម៉ូទ័រអគ្គិសនីមួយកម្លាំង 134Nm និងកម្លាំងរមួល 200Nm ជាមួយកញ្ចប់ថ្មទំហំ 54.5kWh ឬ 56.7kWh ប្រភេទថ្ម Lithium iron phosphate ដែលអាចបើកបរតាមស្តង់ដារ CLTC បានចម្ងាយ 450km, 470km, 480km, និង 500km។ សម្រាប់ការសាកភ្លើង គឺគាំទ្រដោយប្រព័ន្ធបច្ចេកវិទ្យា 2C Charging ដែលសាកថ្មពី 30% ទៅ 80% ចាយពេលខ្ទង់ 20 នាទី និងសាក 15 នាទីអាចបើកបានចម្ងាយ 200km។ 

នៅផ្នែកកាប៊ីនខាងក្នុងរបស់ Wuling Starlight 560 SUV Series មានបំពាក់មកជាមួយអេក្រង់កម្សាន្តនៅកណ្តាលទំហំ 12.8-inch គាំទ្រប្រតិបត្តិការ Ling OS មានមុខងារតភ្ជាប់ HiCar និង Carlink, មានប៊ូតុង Physical Button នៅខាងក្រោមអេក្រង់កណ្តាលសម្រាប់បញ្ជាមុខងារមួយចំនួន, អេក្រង់បង្ហាញព័ត៌មាននៅក្រោយដៃចង្កូតប្រភេទ Digital Instrument Cluster, កន្លែងសាកថ្មស្មាតហ្វូនឥតខ្សែ និងកន្លែងដាក់កែវទឹកនៅលើស្នូកកណ្តាលជាដើម៕

 

 

ព័ត៌មានពាណិជ្ជកម្ម