no-alternative title
no-alternative title

វត្តមានរបស់ម៉ូដែលថ្មី Xiaomi 17 Max ប្រហែលជាមិនមានអេក្រង់នៅខាងក្រោយនោះទេ!

ជាមួយនិងការបង្ហាញវត្តមានម៉ូដែលថ្មីៗ ក្រុមហ៊ុនផលិតស្មាតហ្វូននិមួយៗ តែងតែស្វែងរកនូវអ្វីដែលថ្មីសម្រាប់ទាក់ទាញចិត្តអ្នកប្រើប្រាស់។ មកដល់ពេលនេះ ក្រុមហ៊ុនជាច្រើន បានចាប់ផ្តើមនាំយកនូវបច្ចេកវិទ្យាថ្មីៗជាច្រើន ដូចជាអេក្រង់បត់បាន សិនស័រក្រោមអេក្រង់ ឬថាមពលថ្មធំជាងមុនផងដែរ។ សម្រាប់ក្រុមហ៊ុន Xiaomi ក៏ទើបតែចូលរួមក្នុងនិន្នាការនៃការបន្ថែមនូវអេក្រង់ទី 2 នៅជាប់កាមេរ៉ានៅលើស្មាតហ្វូន Xiaomi 17 Pro និង Xiaomi 17 Pro Max។ 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ការប្រើប្រាស់អេក្រង់ខាងក្រោយទី 2 នេះ ក៏ជម្រុញទៅលើការលក់ស្មាតហ្វូនត្រកូល Pro របស់ក្រុមហ៊ុននេះ មានការកើនឡើងដល់ទៅ 1 លានគ្រឿងនៅក្នុងប្រទេសចិន។ ឆាប់ៗនេះ ក្រុមហ៊ុន Xiaomi នេះ ក៏អាចនឹងបន្ថែមនូវស្មាតហ្វូនជំនាន់ថ្មី Xiaomi 17 Max ដែលអាចនឹងដកចេញនូវអេក្រង់ទី 2 ហើយក៏មានទម្រង់នៃការឌីស្សាញដូចគ្នាជាមួយនិងម៉ូដែលមុនរបស់ក្រុមហ៊ុន Xiaomi អញ្ចឹង។ ជាមួយនិងវត្តមានស្មាតហ្វូន Xiaomi 17 Max ថ្មីនេះ នឹងដកចេញនូវអេក្រង់ទី 2 នេះ ដើម្បីកាត់បន្ថយទៅលើតម្លៃថ្លៃដើម និងការឌីស្សាញកាន់តែស្អាតជាងមុន រួមជាមួយនឹងថាមពលថ្មប្រើប្រាស់បានយូរទៀតផង។ 

ជាធម្មតាអ្នកប្រើប្រាស់ គឺផ្តោតទៅលើអេក្រង់គោលជាជាងការប្រើប្រាស់អេក្រង់ទី 2 ដែលគ្រាន់តែបង្ហាញនូវម៉ោង ឬសារ Notifications ឬការងារជាច្រើនទៀត។ ការដកចេញនូវអេក្រង់ខាងក្រោយនេះ ក្រុមហ៊ុន Xiaomi អាចផ្តោតទៅលើការការពង្រឹងសមាសភាគជាច្រើនរបស់ស្មាតហ្វូននេះ ដូចជាប្រព័ន្ធត្រជាក់ល្អជាងមុន ការសាកថ្មលឿនជាងមុន កាមេរ៉ាខ្លាំងក្លាជាងមុន និងកម្មវិធី Software ដែលទ្រទ្រង់បានវែងជាងមុនថែមទៀត៕

 

ព័ត៌មានពាណិជ្ជកម្ម