no-alternative title
no-alternative title

Huawei គ្រប់គ្រងទីផ្សារស្មាតហ្វូនបត់បានច្រើនជាង 60% នៅក្នុងទីផ្សារប្រទេសចិន កាលពីឆ្នាំ 2025

យោងតាមព័ត៌មានថ្មីៗនេះ បានបញ្ជាក់ថា ក្រុមហ៊ុន Huawei បានគ្រប់គ្រងទៅលើទីផ្សារស្មាតហ្វូនបត់បានរបស់ចិននៅក្នុងឆ្នាំ 2025 កន្លងទៅនេះ ដែលមានការតាមពីក្រោយដោយក្រុមហ៊ុន Honor និង Samsung។ ក្រុមហ៊ុនបច្ចេកវិទ្យាយក្សចិនមួយនេះ មានចំណែកទីផ្សារជាងពាក់កណ្តាលនៃស្មាតហ្វូនបត់បានដោយសារតែមុខងារដ៏អស្ចារ្យជាច្រើន។ នៅក្នុងពេលនេះ ក្រុមហ៊ុន Huawei បាននាំមុខគេទៅលើទីផ្សារស្មាតហ្វូនបត់បាននៅក្នុងប្រទេសចិន បន្ទាប់ពីក្រុមហ៊ុនបានផលិតបាននូវបន្ទះឈីប 5G។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

តាមទិន្នន័យបង្ហញថា ក្រុមហ៊ុន Huawei មានចំណែកទីផ្សារជាង 66.6% នៅក្នុងទីផ្សារស្មាតហ្វូនរបស់ប្រទេសចិននៅក្នុងឆ្នាំ 2025 កន្លងទៅនេះ។ សូមជំរាបថា Smart Chip Insider ថ្មីៗនេះ ក៏ទើបតែទម្លាយអំពីស្មាតហ្វូនបត់បានរបស់ក្រុមហ៊ុន Top 5 នៅលើបណ្តាញសង្គម Weibo ផងដែរ។ តាមរយៈនៃភាពជោគជ័យនេះ គឺដោយសារតែបានជម្រុញស្មាតហ្វូនអេក្រង់បត់បានជាច្រើនដូចជា Pura X, Mate XTs និង Mate X7 ដោយបានធ្វើអោយទីផ្សារស្មាតហ្វូនបត់បានរបស់ក្រុមហ៊ុនអោយកើនឡើងខ្លាំងក្លាផងដែរ។ ការប្រើប្រាស់នូវទម្រង់ថ្មី បន្ទះឈីប Kirin ដ៏ខ្លាំងក្លា និងបទពិសោធន៍ Harmony OS ក៏ជាចំណុចពិសេសសម្រាប់ស្មាតហ្វូននេះផងដែរ។

ក្រៅពីក្រុមហ៊ុន Huawei ក្រុមហ៊ុន Honor ជាប់លេខ 2 ដែលមានចំណែកទីផ្សារចំនួន 10.9%។ ក្រុមហ៊ុននេះ ទទួលបានការចាប់អារម្មណ៍ដោយសារតែវត្តមានស្មាតហ្វូន Honor Magic V5 និង V Flip 2។ ក្រុមហ៊ុន Samsung ជាប់លេខ 3 ដែលមានចំណែកទីផ្សារចំនួន 6.8%។ បើទោះបីជាក្រុមហ៊ុននេះ បញ្ចេញនូវស្មាតហ្វូនបត់បាន3 តង់របស់ខ្លួននៅលើទីផ្សារក៏ដោយ ក្រុមហ៊ុននេះនៅ មិនទាន់អាចយកឈ្នះក្រុមហ៊ុន Huawei នៅក្នុងទីផ្សារបត់បានរបស់ចិននៅឡើយទេ។

ក្រុមហ៊ុន Vivo និង Xiaomi គឺមានចំណែកទីផ្សារ 6.1% និង 4.4% រៀងគ្នានៅក្នុងទីផ្សារស្មាតហ្វូនបត់បានរបស់ចិន។ ក្រុមហ៊ុន OPPO ជាប់លេខ 6 ដែលមានចំណែកទីផ្សារចំនួន 4.0% ហើយក្រុមហ៊ុន Motorola គឺស្ថិតនៅចំណាត់ថ្នាក់ចុងក្រោយគេ។ ការប្រជែងនឹងមានការកើនឡើងខ្លាំងនៅក្នុងឆ្នាំ 2026 នេះដោយមានការរំពឹងថា ក្រុមហ៊ុន Apple នឹងចូលរួមប្រជែងនៅក្នុងទីផ្សារស្មាតហ្វូនបត់បាននេះផងដែរ។ ស្មាតហ្វូន iPhone Fold នេះ មានរូបរាងស្រដៀងគ្នាទៅនឹងស្មាតហ្វូន Huawei Pura X ផងដែរ៕

 

ព័ត៌មានពាណិជ្ជកម្ម