
OnePlus Open គឺជាស្មាតហ្វូនស៊េរីថ្មីដ៏លេចធ្លោមួយនៅក្នុងចំណោមស្មាតហ្វូនដែលមានអេក្រង់បត់បានជាច្រើន ដែលបង្ហាញខ្លួននៅក្នុងឆ្នាំ 2023 នេះ ដោយមិនត្រឹមតែខ្លាំងនៅលើផ្នែក Hardware នោះទេ សូម្បីតែកម្មវិធី software របស់ស្មាតហ្វូនអេក្រង់បត់បាននេះក៏ទំនើបខ្លាំងផងដែរ។ យោងតាមព័ត៌មានថ្មីៗនេះ បានបង្ហើបថា ក្រុមហ៊ុន OnePlus ក៏កំពុងតែធ្វើការនៅលើស្មាតហ្វូនអេក្រង់ជំនាន់ថ្មីរបស់ខ្លួននេះម្តងទៀតហើយ ប៉ុន្តែក្រុមហ៊ុន OnePlus នៅមិនទាន់បានបញ្ចេញស្មាតហ្វូន Open 2 នៅក្នុងឆ្នាំ 2024 និងឆ្នាំ 2025 នៅឡើយទេ។
ហើយមកដល់ឆ្នាំ 2026 នេះ ក្រុមហ៊ុន OnePlus ក៏នៅមិនទាន់មានការសន្យាអ្វីទៅលើរឿងនេះដែរ។ បើតាមការបញ្ជាក់ចេញពីរបាយការណ៍មួយចេញពី Smartprix បានអោយដឹងទៀតថា ក្រុមហ៊ុន OnePlus ក៏បានលុបចោលនូវការបង្ហាញស្មាតហ្វូន OnePlus Open 2 នៅក្នុងឆ្នាំ 2026 នេះ ជាថ្មីទៀតហើយ សម្រាប់ទីផ្សារសកល។ ប៉ុន្តែមានការព្យាករណ៍ថា ស្មាតហ្វូនអេក្រង់បត់បាននេះ នឹងមានការបង្ហាញខ្លួននៅក្នុងត្រីមាសទី 3 ឆ្នាំ 2026 នេះ។ តាមរបាយការណ៍នេះ នៅមិនបានបញ្ជាក់ថាហេតុអ្វីបានជាក្រុមហ៊ុន OnePlus ធ្វើការពន្យារពេលក្នុងការប្រកាសបង្ហាញស្មាតហ្វូនថ្មីរបស់ខ្លួននោះ ប្រហែលជាវាដោយសារតែការឡើងថ្លៃនៃរ៉េមនិង Storage របស់ស្មាតហ្វូននេះ។
តាមការកត់សម្គាល់កន្លងមក បង្ហាញថា ស្មាតហ្វូន OnePlus Open 2 នេះ អាចនឹងមានការឌីស្សាញដែលផ្អែកទៅលើរូបរាងរបស់ស្មាតហ្វូន Find N6 របស់ក្រុមហ៊ុន OPPO។ ស្មាតហ្វូន OnePlus Open 2 នេះនឹងមានអេក្រង់បត់បានទំហំ 8.12អ៊ីង 2K folding display និងអេក្រង់ខាងក្រៅទំហំ 6.6- អ៊ីង AMOLED cover ហើយអេក្រង់ទាំងពីរនេះ គឺមានកម្រិតភាពច្បាស់ 165Hz refresh rate។ ស្មាតហ្វូនថ្មីនេះ នឹងប្រើប្រាស់នូវបន្ទះឈីប Qualcomm’s Snapdragon 8 Elite Gen 5 ជាមួយនឹងរ៉េមទំហំ 16GB និងម៉េមូរីទំហំ 1TB ។

បើនិយាយអំពីកាមរ៉ានោះ ក្រុមហ៊ុន OnePlus នេះ មានគម្រោងនៅក្នុងការបំពាក់នូវកាមេរ៉ាទំហំ 50MP, ultrawide និង telephoto lenses។ ស្មាតហ្វូនអេក្រង់បត់បាននេះ អាចនឹងមានកាមេរ៉ាខាងមុខទំហំ 32MP selfie នៅលើអេក្រង់ cover និងកាមេរ៉ាទំហំ 20MP នៅលើអេក្រង់ខាងក្នុង។ ស្មាតហ្វូនថ្មីនេះ នឹងមានថាមពលថ្មទំហំ 6000mAh, 80W wired និង50W wireless charging ហើយស្មាតហ្វូននេះអាចនឹងមានកាឌីស្សាញរូបរាងស្រដៀងគ្នាទៅនឹងស្មាតហ្វូន Mate X7 របស់ក្រុមហ៊ុន Huawei ៕





