no-alternative title
no-alternative title

ឡានអគ្គិសនី Mazda CX-6e SUV ត្រៀមបង្ហាញខ្លួននៅលើទីផ្សារអ៊ឺរ៉ុប អូស្ត្រាលី និងញូហ្សឺឡែននាឆ្នាំ 2026 នេះហើយ

កាលពីថ្ងៃអង្គារកន្លងទៅនេះ ក្រុមហ៊ុន Changan Mazda បានប្រកាសថា ឡានអគ្គិសនីស៊េរីថ្មី Mazda CX-6e SUV ដែលគ្រប់គ្នាស្គាល់ថា Mazda EZ-60 នោះ នឹងមានការប្រកាសចេញនៅលើទីផ្សារសកល ដែលមានដូចជានៅលើទីផ្សារអ៊ឺរ៉ុបក្នុងរដូវក្តៅ និងបន្តទៅកាន់ទីផ្សារអូស្ត្រាលី និងញូហ្សឺឡែនៅដំណាច់ឆ្នាំ។ សម្រាប់វត្តមាន CX-6e នេះ គឺជាម៉ូដែលថ្មីសម្រាប់ទីផ្សារសកល Changan Mazda EZ-60 ហើយនឹងបានបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៌ Brussels auto show កាលពីថ្ងៃទី 9 ខែមករាកន្លងទៅនេះ។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ជាមួយនិងវត្តមានម៉ូដែលថ្មីនេះ ត្រូវបានក្រុមហ៊ុន Changan Mazda បញ្ជាក់ថា នេះគឺជាឡានអគ្គិសនី (NEV) ម៉ូដែលទីពីររបស់ខ្លួនហើយ ដែលមានលក់នៅលើទីផ្សារសកល បន្ទាប់ពីឡានអគ្គិសនី EZ-6 sedan ដែលគ្រប់គ្នាស្គាល់ថា Mazda 6e សម្រាប់ទីផ្សារសកល។ សូមជំរាបថា Changan Mazda គឺជាក្រុមហ៊ុនផលិតឡានអគ្គិសនីថ្មីមួយរបស់ចិន ដែលមានការវិនិយោគរួមគ្នារវាង Changan Automobile និងក្រុមហ៊ុន Mazda របស់ជប៉ុន។ 

តាមប្រសាសន៌របស់លោក Martijn ten Brink ដែលជាអគ្គនាយកគ្រប់គ្រងក្រុមហ៊ុន Mazda Europe បានបញ្ជាក់អោយដឹងថា CX-6e គឺជាម៉ូដែលថ្មីមួយ ដែលមានការរួមបញ្ចូលគា្ននូវប្រសិទ្ធិភាព និងអនុភាពកាន់តែខ្លាំង ដែលគ្រប់គ្នាបានរំពឹងទុក ដោយនៅលើឡានអគ្គិសនីថ្មីនេះ គឺមានការពង្រឹងសមត្ថភាពបានកាន់ែខ្ពស់ជាងអ្វីដែលយើងគ្រប់គ្នាបានឃើញនៅលើឡានអគ្គិសនី Mazda 6e ដែលមានលក់នៅលើទីផ្សារ នាពេលបច្ចុប្បន្ននេះ។ CX-6e នឹងជួយអោយទីផ្សារឡានអគ្គិសនីរបស់ក្រុមហ៊ុន Mazda កាន់តែមានភាពសុះសាយខ្លាំងថែមទៀតនៅលើទីផ្សារ។ 

សូមជំរាបថា Mazda EZ-60 SUV បានបង្ហាញវត្តមានជាលើកដំបូងនៅលើទីផ្សារប្រទេសចិន កាលខែកញ្ញាកន្លងទៅ ដោយមានម៉ូដែល extended-range electric vehicle (EREV) និង battery electric vehicle (BEV) និងមាតនម្លៃចាប់ពី RMB 119,900 យ៉ន់ ($17,190) ឡើងទៅ។ ឡានអគ្គិសនីថ្មីនេះ មានប្រវែង 4,850mm និងមានការបំពាក់អាគុយទំហំ 77.94-kWh lithium iron phosphate (LFP) battery pack ដែលសាកពេញម្តងអាចបើកបរតាមស្តង់ដារ CLTC ចម្ងាយ 600km។ 

 

 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍