no-alternative title
no-alternative title

Asus Zenbook S14 ស៊េរីឆ្នាំ 2026 បំពាក់នូវស៊ីភីយូ Intel Core-Ultra 9 Series 3 និងអេក្រង់ 3K-OLED Panel

Asus នៅតែជាម៉ាកយីហោកុំព្យូទ័រយួរដៃដែលឈានមុខគេនៅលើទីផ្សារ។ ក្រុមហ៊ុនតៃវ៉ាន់នេះ បានធ្វើការប្រកាសចេញកុំព្យូទ័រយួរដៃស៊េរីថ្មីៗឆ្នាំ 2026 ជាច្រើនច្រើនម៉ូដែល ក្នុងនោះក៏មានម៉ូដែល Zenbook S14 ដែលជា Copilot+ ឆ្នាំ 2026 ដែលមានការបំពាក់នូវកម្លាំងម៉ាស៊ីនខ្លាំង និងគាំទ្រនូវបច្ចេកវិទ្យាឆ្លាតវៃ AI យ៉ាសម្បូរបែប ដែលជាជំនួយដ៏ល្អបំផុតក្នុងការប្រើប្រាស់ក្នុងកិច្ចការងារទូទៅប្រចាំថ្ងៃ។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ទៅលើការរចនារូបរាងខាងក្រៅរបស់ Asus Zenbook S16 ឆ្នាំ 2026 គឺប្រកបដោយភាពប្រណីតកម្រិត Premium Laptop ដែលអាចយកទៅធ្វើការបានគ្រប់កាលៈទេសៈ និងគ្រប់ទីកន្លែង។ តួរខ្លួនរបស់ Copilot+ ឆ្នាំ 2026 នេះ បានស្រោបដោយលោហៈធាតុគុណភាពខ្ពស់ Ceraluminum Chassis ជាមួយការរចនាបែបស្លីមស្តើងស្អាតជាមួយកម្រាស់ត្រឹមតែ 1.1cm និងមានទំងន់ស្រាលខ្លាំងត្រឹមតែ 1.2kgប៉ុណ្ណោះ ងាយស្រួលស្ពាយយកទៅមកតាមខ្លួនសម្រាប់ការបំពេញកិច្ចការងារខាងក្រៅ។

នៅលើកម្រាស់តួរខ្លួនស្តើងនេះ Zenbook S14 (2026) ក៏មានការបំពាក់មកជាមួយរន្ធ Thunderbolt 4 USB-C ចំនួនពីរ, USB-A 3.2 ចំនួន 1, រន្ធ HDMI2.1 និងរន្ធដោតកាសខ្នាត 3.5mm Audio Jack ផងដែរ។ បន្ថែមពីនេះ Zenbook S14 (2026) បានបំពាក់នូវបច្ចេកវិទ្យា Wi-Fi 7 ល្បឿនលឿនបំផុតដែលមានការគាំទ្រដោយ ASUS WiFi Master Premium, Bluetooth 6.0, Speaker ចំនួន 4 គ្រាប់គាំទ្របច្ចេកវិទ្យាសំឡេង Dolby Atmos ព្រមជាមួយបច្ចេកវិទ្យាកាមេរ៉ា Webcam ប្រភេទ AiSense IR camera ថែមទៀតផង។

Asus Zenbook S14 (2026) មានលេខកូដសំគាល់ម៉ូដែល UX5406។ Copilot+ Laptop ស៊េរីថ្មីនេះ បំពាក់នូវអេក្រង់ប្រភេទ Asus Lumina OLED Panel ទំហំ 14-inch គាំទ្រកម្រិតបង្ហាញ 3K លើខ្នាត 16:10 ratio មានល្បឿន refresh rate ខ្ពស់ដល់ 120Hz ជាមួយល្បឿន response time 0.2ms និងមានកម្រិតពន្លឺខ្ពស់ដល់ 1,100nits។ អេក្រង់របស់ Zenbook S14 (2026) គាំទ្រនូវបច្ចេកវិទ្យាទឹកពណ៌ 100% DCI-P3 ជាមួយមុខងារ Pantone® Validatedនិង DisplayHDR™ True Black 1000 ដែលធ្វើឲ្យការបង្ហាញនៅលើអេក្រង់ទទួលបានគុណភាពទឹកពណ៌ច្បាស់ដិតត្រជាក់ភ្នែកថែមមួយកម្រិតទៀត។

សម្រាប់កម្លាំងម៉ាស៊ីនរបស់ Zenbook S14 (2026) ត្រូវបាន Asus ដាក់ឲ្យដំណើរការនៅលើខួរក្បាលម៉ាស៊ីនជំនាន់ថ្មីដ៏មានអនុភាពរបស់ក្រុមហ៊ុន Intel គឺ Intel-core Ultra 9 Series 3 Processor មានភ្ជាប់មកជាមួយអង្គក្រាហ្វិច Intel@ graphics ជាមួយនឹងទំហំរ៉េមធំបំផុតដល់ 32GB ស៊េរី LPDDR5X។ បន្ទះខួរក្បាលម៉ាស៊ីនជំនាន់ថ្មី core Ultra 9 Series 3 Processor ត្រូវបានក្រុមហ៊ុនធ្វើការបង្កើនសមត្ថភាពប្រតិបត្តិការខ្លាំងជាងមុនដល់ 40%, ប្រើប្រាស់ថាមពលតិចជាងមុន 10% និងបង្កើនប្រសិទ្ធិភាពលើប្រព័ន្ធបច្ចេកវិទ្យា next-gen AI ដល់កម្រិត 50 TOPS ដែលធ្វើការល្អប្រសើរជាងមុនដល់ទៅ 40%។ 

ជាមួយគ្នានេះ Asus ក៏បានបង្កើនប្រសិទ្ធិភាពលើប្រព័ន្ធបច្ចេកវិទ្យាធាតុត្រជាក់ 3D Vapor chamber ដោយប្រើនូវ CNC milling មានទំហំធំជាងមុន 37% ជាមួយនឹងការឌីស្សាញប្រព័ន្ធកង្ហាលត្រជាក់ Dual IceBlade Fan ដំណើរការល្អជាងមុន និងជួយកាត់បន្ថយការឡើងកម្តៅម៉ាស៊ីនបានល្អជាងជំនាន់មុន។ Asus Zenbook S14 (2026) មានអង្គផ្ទុកទិន្នន័យប្រភេទ PCIe Gen 4 SSD ទំហំធំដល់ 1TB និងគាំទ្រការដំឡើងមកជាមួយប្រតិបត្តិការ Microsoft Windows 11 Home/Pro។ សម្រាប់ថ្មវិញមានទំហំ 77Wh គាំទ្រជាមួយការសាកភ្លើងតាមរយះរន្ធ និងឆ្នាំងសាក USB-C កម្លាំង 68W៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍