no-alternative title
no-alternative title

Xiaomi 17 ដែលនឹងលក់នៅលើទីផ្សារសកល ត្រូវបានទម្លាយជាមួយ Xiaomi 17 Ultra

បើទោះបីជាយើងបានលឺពាក្យចចាមអារ៉ាមជាច្រើនអំពីសមាជិកទី 5 របស់ស្មាតហ្វូន Xiaomi 17 series នៅក្នុងប្រទេសចិនក៏ដោយ មកពេលនេះ ក្រុមហ៊ុនបច្ចេកវិទ្យាយក្សចិនមួយនេះ នៅមិនទាន់មានការបង្ហាញចេញនូវស្មាតហ្វូនណាមួយនៃត្រកូល Xiaomi 17 សម្រាប់ទីផ្សារសកលនៅឡើយទេ។ តាមដំណឹងថ្មីដែលទទួលបាននៅពេលនេះ គឺមានការចែកចាយនូវរូបភាពថ្មីរបស់ស្មាតហ្វូនជំនាន់ថ្មី Xiaomi 17 សម្រាប់ទីផ្សារសកលហើយ។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

គួរបញ្ជាក់ថា បើផ្អែកលើវិញ្ញាបនបត្រជាច្រើនកន្លង គឺបង្ហើបអំពីការប្រកាសចេញស្មាតហ្វូននេះនៅលើទីផ្សារសកល ខណៈដែលការបែកធ្លាយជាច្រើននាពេលថ្មីៗនេះ បានទម្លាយអំពីពណ៌ ទំហំម៉េមូរី តម្លៃ និងថ្មរបស់ស្មាតហ្វូនថ្មីនេះផងដែរ។ តាមការបែកធ្លាយចេញពីអ្នកទម្លាយ Sudhanshu Ambhore បានអោយដឹងថា ក្រុមហ៊ុន Xiaomi បានត្រៀមខ្លួនក្នុងការបង្ហាញចេញស្មាតហ្វូន Xiaomi 17 Series សម្រាប់ទីផ្សារសកល ដែលមានវត្តមាន Xiaomi 17 និង Xiaomi 17 Ultra។

 

សម្រាប់ស្មាតហ្វូន Xiaomi 17 5G គឺនឹងមាន 2 ទំហំគឺ 12GB/256GB និង 12GB/512GB និងមានពណ៌ខ្មៅ ខៀវ និងបៃតង។ ទៅលើស្មាតហ្វូន Xiaomi 17 Ultra 5G នឹងមាន 2 ទំហំគឺ 16GB/512GB និង 16GB/1TB ហើយនិងមានពណ៌ខ្មៅ ស និងបៃតង។ បើមើលទៅលើតម្លៃរបស់ស្មាតហ្វូននេះនៅលើបញ្ជីរបស់អ្នកលក់រាយនៅអាល្លឺម៉ង់ បានទម្លាយថា ស្មាតហ្វូន Xiaomi 17 មានតម្លៃ €1,099 សម្រាប់ទំហំ 512GB ខណៈដែលទំហំ 256GB របស់ស្មាតហ្វូន Xiaomi 17 មានតម្លៃ €999 ។ ហើយនៅក្នុងបញ្ជីលក់រាយនេះថែមទាំងមានការទម្លាយអំពីលក្ខណៈសម្បត្តិនៃ Hardware របស់ស្មាតហ្វូននេះផងដែរ។

ទៅលើលក្ខណៈសម្បត្តិស្មាតហ្វូន Xiaomi 17 ដែលលក់នៅក្នុងប្រទេសចិនវិញ គឺភ្ជាប់មកជាមួយនឹងថាមពលថ្មទំហំ 7,000mAh ប្រៀបធៀបជាមួយស្មាតហ្វូនលក់នលើទីផ្សារសកលរបស់ស្មាតហ្វូននេះ គឺមានទំហំថ្ម 6,330mAh ប៉ុណ្ណោះ។ ប៉ុន្តែសម្រាប់ស្មាតហ្វូនដែលលក់នៅលើទីផ្សារសកលនេះ គឺទ្រទ្រង់ទៅលើបច្ចេកវិទ្យាសាក 100W fast charging ផងដែរ។ ក្រុមហ៊ុនXiaomi អាចនឹងចាប់ផ្តើមលក់ស្មាតហ្វូន Xiaomi 17 និង Xiaomi 17 Ultra សម្រាប់ទីផ្សារសកលបន្ទាប់ពីព្រឹត្តិការណ៍ MWC 2026 ដែលនឹងធ្វើឡើងនៅក្នុងខែមីនាខាងមុខនេះ៕

 

ព័ត៌មានពាណិជ្ជកម្ម