
ថ្មីៗនេះ ក្រុមហ៊ុន vivo បានចាប់ផ្តើមធ្វើការទម្លាយចេញនូវព័ត៌មានថ្មីៗរបស់ស្មាតហ្វូនជំនាន់ថ្មី vivo V70 series នៅក្នុងទីផ្សារប្រទេសឥណ្ឌាហើយ ដោយស្មាតហ្វូនថ្មីនេះ មាន 2 ម៉ូដែល រូមមានដូចជា ស្មាតហ្វូន vivo V70 និង V70 Elite។ បើមើលនៅលើ វិបសាយផ្លូវការណ៌របស់ក្រុមហ៊ុន vivo នៅក្នុងប្រទេសឥណ្ឌា គឺបានបង្ហាញអំពីការឌីស្សាញ និងលក្ខណៈសម្បត្តិរបស់ស្មាតហ្វូនថ្មីនេះហើយ ខណៈដែលការប្រកាសជាផ្លូវការនឹងមកដល់នៅក្នុងខែកុម្ភៈខាងមុខនេះ។
ជាមួយគ្នានេះ នៅលើវិបសាយនេះ ថែមទាំងបង្ហាញថា ស្មាតហ្វូនជំនាន់ថ្មី vivo V70 series នេះ គឺនឹងប្រើប្រាស់នូវបន្ទះឈីប Snapdragon 8s Gen 3 ទៀតផង។

គួរបញ្ជាក់ថា នៅលើបញ្ជី Geekbench ធ្លាប់បានបង្ហាញរួចហើយថា ស្មាតហ្វូន vivo V70 និង V70 Elite នឹងប្រើប្រាស់នូវបន្ទះឈីប Snapdragon 7 Gen 4 និង Snapdragon 8s Gen 3។ ស្មាតហ្វូនជំនាន់ថ្មីនេះ នឹងបំពាក់នូវអេក្រង់ OLED panel គាំទ្រជាមួយនឹងកម្រិតភាពច្បាស់ 1.5K resolution ល្បឿន 120Hz refresh rate និងកម្រិតពន្លឺ Peak Brightness 5,000nits។

ស្មាតហ្វូនថ្មីនេះ ដំណើរការដោយ Android 16 គាំទ្រជាមួយនឹងស្បែកកម្មវិធី OriginOS 6 ដែលនឹងទទួលបាននូវការអាប់ដេត Android OS បានចំនួន 4 ឆ្នាំ និងការអាប់ដេតសុវត្ថិភាពដល់ទៅ 6 ឆ្នាំ។ ស្មាតហ្វូនថ្មីនេះ នឹងបំពាក់នូវ LPDDR5x RAM និង UFS 4.1 storage ជាមួយនឹងទំហំ 8GB+256GB។

ស្មាតហ្វូនជំនាន់ថ្មី vivo V70 Series នេះ នឹងបំពាក់នូវកាមេរ៉ាខាងក្រោយទំហំ 50MP ទ្រទ្រង់នូវមុខងារ Autofocus។ កាមេរ៉ាខាងក្រោយរបស់ស្មាតហ្វូនថ្មីនេះ មានកាមេរ៉ាទំហំ 50MP ជាមួយនឹងមុខងារ OIS, ultra-wide និង 50MP Periscope Telephoto ហ៊្សូមជាមួយនឹង 3x optical zoom និង 100x digital zoom។ ស្មាតហ្វូនទាំងពីរនេះ នឹងបំពាក់នូវកាមេរ៉ាដូចគ្នា។ ស្មាតហ្វូន Vivo V70 និង V70 Elite នឹងបំពាក់នូវថាមពលថ្មទំហំ 6,500mAh ជាមួយនឹងបច្ចេកវិទ្យា 90W fast charging។ ស្មាតហ្វូននេះនឹងប្រើប្រាស់នូវគែមអាលុយមីញ៉ូម និង IP68/69 សម្រាប់ការពារទឹក និងធូលីផងដែរ៕





