no-alternative title
no-alternative title
no-alternative title
no-alternative title

Xiaomi 15 និង Xiaomi 15 Pro មានការបញ្ជាក់ទទួលស្គាល់ពីបញ្ជីនៅប្រទេសចិនហើយ

នៅថ្ងៃនេះ មានស្មាតហ្វូនជំនាន់ថ្មីរបស់ Xiaomi ដែលមានលេខម៉ូដែល 24129PN74C និង 410DPN6CC ត្រូវបានគេមើលឃើញថា បានឆ្លងកាត់ការបញ្ជាក់ពីបញ្ជីក្នុងប្រទេសចិនហើយ។ ជាមួយគ្នានេះ ក៏មានការបញ្ជាក់ថា ស្មាតហ្វូនថ្មីនេះ នឹងមានការសម្ពោធជាផ្លូវនៅលើទីផ្សារប្រទេសចិននាខែតុលាខាងមុខនេះផងដែរ។ យោងតាមរបាយការណ៌ថ្មីមួយបានបង្ហាញថា ស្មាតហ្វូន Xiaomi 15 series នឹងមាន 3 ម៉ូដែលរួមមានដូចជា  Xiaomi 15, 15 Pro និង 15 Ultra។ 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

គួរបញ្ជាក់ថា នៅលើបញ្ជី IMEI បានបង្ហាញថា ស្មាតហ្វូនម៉ូដែល Ultra ដែលមានលេខម៉ូដែល 25010PN30C គឺសម្រាប់ទីផ្សារប្រទេសចិន ខណៈដែលលេខម៉ូដែល 25010PN30G គឺសម្រាប់ទីផ្សារសកល ហើយនិងលេខម៉ូដែល 25010PN30I គឺសម្រាប់ទីផ្សារប្រទេសឥណ្ឌា។ ប្រភពខាងលើនេះ បានបន្តថា ស្មាតហ្វូនជំនាន់ថ្មីម៉ូដែល Ultra នឹងមានការប្រកាសចេញនៅលើទីផ្សារនាត្រីមាសទី 1 ឆ្នាំ 2025 ខាងមុខនេះហើយ។ 

នៅលើបញ្ជីដដែលនេះ បង្ហាញទៀតថា សម្រាប់លេខម៉ូដែលស្មាតហ្វូនស្តង់ដាររបស់ Xiaomi 15 គឺមានចំនួន 3 រួមមានដូចជា 24129PN74G សម្រាប់ទីផ្សារសកល និងលេខម៉ូដែល 24129PN74I សម្រាប់ទីផ្សារឥណ្ឌា ហើយនិងលេខម៉ូដែល 24129PN74C គឺសម្រាប់ទីផ្សារប្រទេសចិន។ ក្រឡេកមកមើលម៉ូដែល Xiaomi 15 Pro មានលេខម៉ូដែល 24101PNB7C ហើយនិងម៉ូដែល Satellite គឺមានលេខម៉ូដែល 2410DPN6CC។

 

ប្រភពខាងលើនេះបញ្ជាក់ថា សម្រាប់ស្មាតហ្វូនដែលលក់នៅលើទីផ្សារប្រទេសចិន ម៉ូដែល Xiaomi 15 និង 15 Pro satellite គឺមានការបញ្ជាក់ទទួលស្គាល់ពី radio certification រួចហើយ ដោយអាចនឹងមានការប្រកាសចេញនៅលើទីផ្សារដ៏ធំរបស់អាស៊ីមួយនេះនៅក្នុងពេលឆាប់ៗនេះហើយ។ ស្មាតហ្វូនជំនាន់ថ្មីនេះត្រូវគេរំពឹងថា ក៏នឹងអាចមានបង្ហាញវត្តមានជាផ្លូវការនៅក្នុងព្រឹត្តិការណ៌សម្ពោធជាផ្លូវការណ៌បន្ទះឈីបជំនាន់ថ្មី Snapdragon 8 Gen 4 ផងដែរ។ សូមជំរាបថា មុននេះមានការទម្លាយថា Qualcomm នឹងមានការប្រកាសចេញនូវ Snapdragon 8 Gen 4 នៅក្នុងព្រឹត្តិការណ៌ Snapdragon Summit 2024 នៅចន្លោះថ្ងៃទី 21 ខែតុលា ដល់ថ្ងៃទី 23 ខែតុលា។ 

ដូច្នេះផ្អែកលើការបញ្ជាក់ពីក្រុមហ៊ុន Qualcomm កន្លងមក អាចនិយាយបានថា ស្មាតហ្វូន Xiaomi 15 និង 15 Pro នឹងក្លាយជាស្មាតហ្វូនដំបូងគេបំផុតនៅលើពិភពលោក ដែលមានការបំពាក់នូវបន្ទះឈីប Snapdragon 8 Gen 4។ ជាមួយគ្នានេះក៏មានការបញ្ជាក់ថា សម្រាប់ម៉ូដែល Pro នឹងមានលក់តែនៅលើទីផ្សារចិនតែប៉ុណ្ណោះ ខណៈដែលម៉ូដែលស្តង់ដារ នឹង Ultra នឹងមានដាក់លក់នៅលើទីផ្សារសកល។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ព័ត៌មានពាណិជ្ជកម្ម