no-alternative title
no-alternative title
no-alternative title
no-alternative title

រូបភាពដំបូង Xiaomi 15 Pro ត្រូវបានគេទម្លាយ!

Xiaomi 15 និង Xiaomi 15 Pro គឺជាស្មាតហ្វូនថ្នាក់ប្រណិតមួយក្នុងចំណោមស្មាតហ្វូននដែលនឹងមានការបំពាក់នូវបន្ទះឈូបជំនាន់ថ្មី Snapdragon 8 Gen 4 ដែលនឹងមានការប្រកាសចេញជាផ្លូវការណ៌នៅក្នុងខែនេះហើយ។ យោងតាមការបែកធ្លាយព័ត៌មានថ្មីនៅថ្ងៃនេះតាមរយៈ Smartprix គឺមានការទម្លាយនូវរូបភាពផ្នែកខាងក្រោយនៃស្មាតហ្វូនស៊េរីថ្មី Xiaomi 15 Pro ថែមទៀតហើយ។ 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

សម្រាប់ការឌីស្សាញទៅលើម៉ូដែល Pro នេះ គឺនៅតែបន្តការប្រើប្រាស់ម៉ូឌុលកាមេរ៉ាក្រោយមានរាងជ្រុងដដែល។ ប៉ុន្តែមានការផ្លាស់ប្តូរទីតាំង Flash នៅក្រៅ ដោយមានបន្ថែមកាមេរ៉ានៅក្នុងម៉ូឌុលជំនួសវិញ។ ការឌីស្សាញនេះមើលទៅដូចគ្នាជាមួយ Xiaomi 14 Pro អញ្ចឹង។ ការឌីស្សាញថ្មីនេះ គឺមានការបង្ហាញថា ស្មាតហ្វូនជំនាន់ថ្មី Xiaomi 15 Pro មានចំនួន 3 ពណ៌ រួមមានដូចជា Black, White និង Silver។ 

 

បើតាមរបាយការណ៌បានអោយដឹងថា ក្រុមហ៊ុន Xiaomi ក៏នឹងមានពណ៌ Titanium ផងដែរ។ សម្រាប់ការរៀបចំស្លាកសញ្ញា Logos និងរូបរាង គែមជុំវិញរបស់ស្មាតហ្វូននេះ គឺនៅដូចជំនាន់មុនដដែល។ ហើយចំពោះស្លាកសញ្ញា Logos របស់ក្រុមហ៊ុនបច្ចេកវិទ្យាកាមេរ៉ា LEICA វិញ គឺមានការតម្លើងនៅចំកណ្តាលសិនស័រកាមេរ៉ាចំនួន 4 គ្រាប់ ដូចឆ្នាំមុនដែរ។

Xiaomi 15 Pro ត្រូវគេរំពឹងថា នឹងមានការតម្លើងនូវសិនស័រកាមេរ៉ា 5x periscope telephoto (120mm) ដែលមានការពង្រឹងសមត្ថភាពខ្ពស់ជាងមុន។ សម្រាប់ទាំងដែលជំនួសអំពូល flash នោះ អាចសិនស័រ telephoto ដែលអាចហ៊្សូមបាន 3x telephoto និង 5x periscope telephoto។ ស្មាតហ្វូននេះអាចនឹងមានថ្មទំហំធំជាងមុន។ យោងតាមការទម្លាយពី Digital Chat Station មុននេះ បាននិយាយថា ស្មាតហ្វូននេះ នឹងមានថ្មទំហំ 6000mAh silicon anode battery។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ព័ត៌មានពាណិជ្ជកម្ម