
យោងតាមរបាយការណ៍មួយចេញពី Omdia នៅអោយដឹងថា ក្រុមហ៊ុន Honor បានក្លាយជាម៉ាកយីហោដែលមានកំណើនខ្លាំងក្លាបំផុតសម្រាប់ទីផ្សារសកលនៅក្នុងឆ្នាំ 2025 នេះ។ ការកើនឡើងនេះ ត្រូវបានក្រុមហ៊ុននិយាយថា គឺដោយសារតែវត្តមាននៃស្មាតហ្វូន AI និងស្មាតហ្វូនអេក្រង់បត់បាន។ ផ្អែកតាមរបាយការណ៍ខាងលើនេះ បង្ហាញថា ក្រុមហ៊ុន Honor មានកំណើននៃការនាំចេញស្មាតហ្វូនសម្រាប់ទីផ្សារសកល បានចំនួន 11% បើប្រៀបធៀបទៅនឹងឆ្នាំមុននេះសម្រាប់ឆ្នាំមុននេះ។
តាមរយៈនៃកំណើននេះ បានធ្វើអោយក្រុមហ៊ុននេះ បានឡើងឈរលើចំណាត់ថ្នាក់លេខ 1 នៅក្នុងចំណោមក្រុមហ៊ុនកំពូលទាំង 10 របស់ពិភពលោក។ សម្រាប់ទិន្នន័យបន្ថែមទៀតចេញពី International Data Corporation (IDC) វិញ ក៏បានបង្ហាញអំពីយុទ្ធសាស្រ្តនៃការពង្រីកខ្លួនរបស់ក្រុមហ៊ុននេះផងដែរ។ សម្រាប់រយៈពេល 3 ត្រីមាសដំបូងក្នុងឆ្នាំ 2025 នេះ ក្រុមហ៊ុន Honor បាននាំមុខគេនៅក្នុងក្រុមហ៊ុនកំពូលទាំង 10 នៅក្នុងកំណើននៃការនាំចេញសម្រាប់ទីផ្សារសកលទៅលើស្មាតហ្វូនប្រណិតផងដែរ។

សូមជំរាបផងដែរថា ក្រុមហ៊ុន Honor ក៏បានត្រៀមខ្លួនរួចជាស្រេចសម្រាប់ចូលរួមនៅក្នុងព្រឹត្តិការណ៍ពិពណ៌បច្ចេកវិទ្យា Mobile World Congress (MWC) នៅក្នុងទីក្រុងបាសេឡូណានៅខែមីនាឆ្នាំនេះទៀតផង។ ហើយបន្ថែមពីនេះ តាមរបាយការណ៍ជាច្រើនបញ្ជាក់ថា ក្រុមហ៊ុននេះ ក៏នឹងត្រៀមបង្ហាញនូវស្មាតហ្វូន HONOR ROBOT PHONE និង HONOR Magic V6 ដែលសុទ្ធតែផោ្តតទៅលើបច្ចេកវិទ្យា AI កាន់តែអស្ចារ្យបំផុតរបស់ខ្លួនផងដែរ៕





