no-alternative title
no-alternative title

Apple កំពុងតេស្តកាមេរ៉ា iPhone 18 Pro ហើយ នេះបើតាមអ្នកទម្លាយ "Digital Chat Station"

នៅថ្ងៃនេះ យោងតាមការទម្លាយចេញពីមនុស្សល្បីម្នាក់ ដែលតែងតែចែកចាយព័ត៌មានពីស្មាតហ្វូនប្រណិតៗនោះ បាននិយាយថា ក្រុមហ៊ុន Apple កំពុងតែតេស្តទៅលើកាមេរ៉ាថ្មីសម្រាប់ស្មាតហ្វូន iPhone ជំនាន់ថ្មី ដែលនឹងបង្ហាញចេញនៅឆ្នាំនេះហើយ។ តាមអ្នកទម្លាយ "Digital Chat Station" ដែលបានបង្ហោះនៅលើ Weibo ថា ក្រុមហ៊ុន Apple កំពុងតែមានការពង្រឹងទៅលើប្រព័ន្ធថតរូប ដោយបានធ្វើតេស្តទៅលើកាមេរ៉ាគោលរបស់ស្មាតហ្វូន iPhone នេះជាមួយនឹង variable aperture ថែមទៀតផង។ 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

សម្រាប់ការប្រើប្រាស់នូវ variable aperture នេះ នឹងអនុញ្ញាតអោយប្រព័ន្ធកាមេរ៉ា អាចទទួលបាននូវពន្លឺបានពេញលេញទៅលើសិនស័រនេះ ដែលមានន័យថា នៅក្នុងកន្លែងដែលងងឹត Aperture នេះ អាចបើកទទួលពន្លឺបានច្រើនពេញលេញ ហើយនៅកន្លែងដែលមានពន្លឺភ្លឺនោះ ក៏អាចការពារទៅលើ Over-Exposure ថែមទៀតផង។ ស្មាតហ្វូន iPhone 18 Pro និង ‌iPhone 18‌ Pro Max នឹងមានការ upgrade ទៅលើកាមេរ៉ាជាមួយនឹង variable aperture។ 

គួរបញ្ជាក់ថា កាលពីខែធ្នូ ឆ្នាំ 2024នេះ អ្នកវិភាគ Ming-Chi Kuo បាននិយាយថា កាមេរ៉ាខាងក្រោយរបស់កំពូលស្មាតហ្វូន iPhone 18‌ Pro នេះ នឹងមានការបំពាក់នូវ Variable Aperture។ របាយការណ៍មួយទៀត ដែលចេញកាលពីខែតុលាឆ្នាំ 2025 កន្លងទៅថ្មីនេះ ក្រុមហ៊ុន Apple ក៏មានគម្រោងក្នុងការនាំយកនូវបច្ចេកវិទ្យានេះ សម្រាប់ស្មាតហ្វូន iPhone នាពេលខាងមុខរបស់ខ្លួនផងដែរ។

គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុន Apple មិនធ្លាប់ប្រើប្រាស់នូវ Variable Aperture នៅលើកាមេរ៉ារបស់ស្មាតហ្វូន iPhone កាលពីមុនមកនោះទេ។ កាមេរ៉ាគោលរបស់ស្មាតហ្វូន iPhone 14 Pro រហូតដល់ទៅ iPhone 17 Pro គឺមាន fixed aperture ƒ/1.78 ។ កាលពីពេលមុននេះ ក្រុមហ៊ុន Samsung Electronics ក៏មានបំពាក់នូវ Variable Aperture នៅលើស្មាតហ្វូន Galaxy S9 និង Galaxy S10 នៅក្នុងឆ្នាំ 2018 និង 2019 ប៉ុន្តែដោយសារតែបញ្ហាទៅលើកម្រាស់ក្រាស់ និងតម្លៃខ្ពស់នោះ ក្រុមហ៊ុនក៏បោះបង់ចោលនូវមុខងារនេះវិញនៅក្នុងឆ្នាំ 2020 ៕

 

ព័ត៌មានពាណិជ្ជកម្ម