no-alternative title
no-alternative title

ការឌីស្សាញរូបរាង Galaxy S26 Ultra បង្ហាញកាន់តែច្បាស់ ខណៈដែលការសម្ពោធកាន់តែកៀក

ក្រោយពីមានការបែកធ្លាយព័ត៌មានថ្មីៗជាច្រើនរួចមក នៅថ្ងៃនេះ មានការទម្លាយជាថ្មីទៀតហើយទៅលើ Galaxy S26 Series ដោយម្តងនេះ គឺមានការបង្ហាញចេញនូវរូបភាពស្មាតហ្វូនថ្មីនេះ កាន់តែច្បាស់គ្រប់ជ្រុងតែម្តង។ រូបភាពនេះ គឺត្រូវបានចែកចាយដោយអ្នកទម្លាយ @evleaks ហើយតាមរមរយៈរូបភាពថ្មីនេះ គឺបង្ហាញកាន់តែច្បាស់ថា ស្មាតហ្វូន Galaxy S26 Ultra គឺមានពណ៌ Cobalt Violet។ ទៅលើការឌីស្សាញរូបរាងស្មាតហ្វូនជំនាន់ថ្មី Galaxy S26 Ultra នេះ គឺមានទម្រង់ដូចគ្នាជាមួយនិងជំនាន់មុន Galaxy S25 Ultra អញ្ចឹង! ដោយគ្រាន់តែមានការផ្លាស់ប្តូរទៅលើផ្នែកមួយចំនួនប៉ុណ្ណោះ ជាពិសេសទៅគែមជុំវិញតែម្តង។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

និយាយទៅសម្រាប់រូបរាង Galaxy S26 Ultra ដែលចេញឆ្នាំនេះ គឺមានការឌីស្សាញខ្នងក្រោយមើលទៅដូចគ្នាជាមួយនិងខ្នងក្រោយ Galaxy Z Fold7 ខណៈដែលម៉ូឌុលកាមេរ៉ាស្រដៀង Galaxy S25 Ultra នឹងមានការផ្លាស់ប្តូរទៅលើស៊ុមជុំវិញរបស់សិនស័រ។ តាមប្រភពខាងលើនេះ និយាយថា Galaxy S26 Ultra មានកម្រ៉ាស់ស្តើងជាងជំនាន់មុន គឺត្រឹមតែ 7.9mm ប៉ុណ្ណោះ ប្រៀបធៀបជាមួយ Galaxy S25 Ultra គឺមានកម្រ៉ាស់ 8.2mm ហើយទៅលើទម្ងន់ក៏ស្រាលជាងដែរ គឺត្រឹម 214 ក្រាមទេ។

 

ហើយបើមើលទៅឡើអេក្រង់ Galaxy S26 Ultra វិញ នឹងមានអេក្រង់ទំហំ 6.9 អ៊ីងប្រភេទ Dynamic AMOLED display មានកម្រិតបង្ហាញ QHD+ និងមានល្បឿន 1-120Hz) ហើយនិងដំណើរការនៅលើបន្ទះឈីប Qualcomm Snapdragon 8 Elite Gen 5 អមដោយរ៉េម 16GB និងអង្គចងចាំទំហំ 1TB រួមនិងថ្មី 5,000mAh គាំទ្រដោយកម្លាំងសាក 60W wired និង 25W wireless charging។

ទៅលើកាមេរ៉ាវិញ នៅលើ Galaxy S26 Ultra គឺនឹងមានកាមេរ៉ាគោល 200MP (ISOCELL HP2) មាន f/1.4 aperture ផ្តល់នូវពន្លឺខ្ពស់ជាងមុន និងមានអមដោយកាមេរ៉ា 50MP ultrawide module (Samsung JN3) ហើយនិងកាមេរ៉ា 50MP periscope telephoto (IMX854) ហ៊្សូម 5x optical zoom ហើយនិងគ្រាប់ចុងក្រោយ 10MP telephoto ហ៊្សូម 3x optical zoom។ 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Ford F-150 Raptor ភីកអាប់បែប Off-Road Performance! តម្លៃពេលនេះពិតជាពិសេស

Ford F-150 Raptor ភីកអាប់បែប Off-Road Performance! តម្លៃពេលនេះពិតជាពិសេស

ដោយ ប៉េងលីន
មជ្ឈមណ្ឌលតាំងបង្ហាញរថយន្ត BYD & Denza Flagship Center សម្ពោធជាផ្លូវការនៅរាជធានីភ្នំពេញ បើកទំព័រថ្មីនៃយុគសម័យធ្វើដំណើរឆ្លាតវៃ និងបៃតងនៅកម្ពុជា

មជ្ឈមណ្ឌលតាំងបង្ហាញរថយន្ត BYD & Denza Flagship Center សម្ពោធជាផ្លូវការនៅរាជធានីភ្នំពេញ បើកទំព័រថ្មីនៃយុគសម័យធ្វើដំណើរឆ្លាតវៃ និងបៃតងនៅកម្ពុជា

ដោយ ប៉េងលីន
មជ្ឈមណ្ឌលចែកចាយផ្លូវការ BYD បានបង្ហាញខ្លួនជាផ្លូវការនៅផ្លូវ 60m ផ្តល់ជូននូវបទពិសោធន៍ និងសេវាកម្មពេញលេញ សម្រាប់អតិថិជន

មជ្ឈមណ្ឌលចែកចាយផ្លូវការ BYD បានបង្ហាញខ្លួនជាផ្លូវការនៅផ្លូវ 60m ផ្តល់ជូននូវបទពិសោធន៍ និងសេវាកម្មពេញលេញ សម្រាប់អតិថិជន

ដោយ ប៉េងលីន
ស៊ុនស៊ីម៉ិចកូ ប្រកាសចេញប្រូម៉ូសិនសម្រាប់ឱកាសចូលឆ្នាំចិន ផ្តល់ជូនអាំងប៉ាវសំណាងឆ្នាំថ្មី ២០២៦

ស៊ុនស៊ីម៉ិចកូ ប្រកាសចេញប្រូម៉ូសិនសម្រាប់ឱកាសចូលឆ្នាំចិន ផ្តល់ជូនអាំងប៉ាវសំណាងឆ្នាំថ្មី ២០២៦

ដោយ ប៉េងលីន
Air Cambodia បានបញ្ជាទិញយន្តហោះដឹកអ្នកដំណើរ Boeing 737 MAX ចំនួនដល់ទៅ 20 គ្រឿង

Air Cambodia បានបញ្ជាទិញយន្តហោះដឹកអ្នកដំណើរ Boeing 737 MAX ចំនួនដល់ទៅ 20 គ្រឿង

ដោយ ប៉េងលីន
 ASUS កាន់កាប់តំណែងជើងឯក AI PC ជាមួយការសម្ពោធ AMD Ryzen™ AI 400 Series មុនគេបង្អស់នៅកម្ពុជា

ASUS កាន់កាប់តំណែងជើងឯក AI PC ជាមួយការសម្ពោធ AMD Ryzen™ AI 400 Series មុនគេបង្អស់នៅកម្ពុជា

ដោយ ប៉េងលីន