
ក្រោយពីមានការបង្ហាញចេញនូវរូបភាពច្បាស់ៗកម្រិត 360 ដឺក្រេ របស់កំពូលស្មាតហ្វូនជំនាន់ថ្មី Galaxy S26 Ultra កាលពីពេលថ្មីៗនេះមក នៅថ្ងៃនេះ លោក Evan Blass (aka @evleaks) បានបន្តបញ្ចេញនូវរូបភាពថ្មីៗរបស់ Galaxy S26 Series នេះថែមទៀតហើយដោយលើកនេះ មើលទៅដូចជាម៉ូដែលស្តងដារ Galaxy S26។ តាមរយៈរូបភាពស្មាតហ្វូន Galaxy S26 មើលទៅគឺដូចគ្នាជាមួយនិង S26+ អញ្ចឹង ដោយមានផ្នែកតិចតួចប៉ុណ្ណោះ ដែលខុសគ្នា។
មកដល់ពេលនេះ បើទោះបីជាមិនទាន់មានការបញ្ជាក់ទៅលើជម្រើសពណ៌របស់ស្មាតហ្វូនជំនាន់ថ្មីនេះក៏ដោយ រូបភាពស្មាតហ្វូនដែលមានការបញ្ចេញនៅពេលនេះ គឺមានជម្រើសពណ៌ស ហើយនិងមានម៉ូឌុលកាមេរ៉ាដែលមានរាងដូចជា អូវ៉ុល ដែលរំលេចដោយសិនស័រកាមេរ៉ា 3 គ្រាប់ និងមានគែមអេក្រង់ស្តើងតូចជាងជំនាន់មុន។ សម្រាប់ការឌីស្សាញប៊ូតុង គឺមានមើលទៅដូចមុនអញ្ចឹង ហើយបើមើលទៅលើកាមេរ៉ាសែលហ្វីក៏ដូចគ្នាដែរ។

ទៅលើចំណុចចាប់អារម្មណ៌សម្រាប់ស្មាតហ្វូនជំនាន់ថ្មី Galaxy S26 ដែលមាននឹងបង្ហាញវត្តមាននៅលើទីផ្សារខាងមុខនេះ គឺការប្រើប្រាស់ថាមពលថ្ម 4,300mAh និងការបំពាក់នូវបន្ទះឈីបថ្មី ដែលមានបន្ទះឈីប Exynos 2600 នឹងមានលក់នៅលើទីផ្សារមួយចំនួន និងទីផ្សារអាមេរិកខាងជើង គឺមានការប្រើប្រាស់បន្ទះឈីប Snapdragon 8 Elite Gen 5។





