
នៅពេលនេះ OPPO បានបញ្ជាក់ពីការមកដល់នូវស្មាតហ្វូនជំនាន់ថ្មីរបស់ OPPO ម៉ូដែល Find N6 ហើយ។ ផ្អែកតាមការបង្ហោះនៅលើ Weibo របស់លោក Zhou Yibao ដែលជាប្រធានផលិតផលរបស់ OPPO Find series បានបង្ហើបពីការមកដល់របស់ស្មាតហ្វូនអេក្រង់បត់ជំនាន់ថ្មី OPPO Find N6 នេះហើយ។ លោក Zhou បានបញ្ជាក់ទៀតថា ជាមួយនិងវត្តមានម៉ូដែលថ្មីនេះ គឺពិតជាមានភាពអាថកំបាំងខ្លាំងណាស់ទៅលើព័ត៌មានទូទៅរបស់ស្មាតហ្វូននេះ។
បើតាមការរៀបរាប់របស់លោកនៅក្នុងការជួបជុំផ្ទៃក្នុងរបស់ OPPO នាពេលថ្មីៗនេះ បានអោយដឹងថា OPPO Find N6 អាចនឹងមានការប្រកាសចេញនៅលើទីផ្សារក្រោយពិធីបុណ្យចូលឆ្នាំចិន ហើយនឹងបាននិយាយថា ម៉ូដែលថ្មីនេះ នឹងមានការឌីស្សាញប្លែកជាងមុនដោយក្រុមហ៊ន OPPO នឹងនាំមកនូវស្មាតហ្វូនអេក្រង់បត់ដែលមានទម្ងន់ស្រាល និងមានកម្រ៉ាស់កាន់តែស្តើងជាងមុន។

សូមជំរាបថា នៅក្នុងឱកាសជួបជុំផ្ទៃក្នុងរបស់ OPPO នេះ ក្រុមហ៊ុនក៏មានការបង្ហាញពីការវិវត្តន៌ថ្មីទៅលើការឌីស្សាញអេក្រង់បត់ កុំអោយមានស្មាតផ្នត់នៅពេលដែលលាតនិងបត់អេក្រង់ផងដែរ។ លោកបានបន្តថា ការទទួលបាននូវការផ្លាស់ប្តូរនេះ ក្រុមហ៊ុន OPPO បានចំណាយធន់ធានអស់ជាច្រើន សម្រាប់ការសិក្សាស្រាវជ្រាវ និងអភិវឌ្ឍថ្មីនេះ។ គួរបញ្ជាក់ថា កន្លងមក ក៏ធ្លាប់មានការបែកធ្លាយថា ស្នាមលើអេក្រង់បត់របស់ស្មាតហ្វូនថ្មីនេះ គឺពិតជាតូចមែនទែន។ ដូច្នេះប្រសិនបើជាការពិតមែននោះ OPPO Find X6 នឹងក្លាយជាម៉ូដែលថ្មី ដែលមានអេក្រង់បត់លាតស្អាតជាងដៃគូរបស់ខ្លួនជាក់ជាមិនខាន។





