
នៅថ្ងៃនេះ មានការលើកឡើងថា ក្រុមហ៊ុន Xiaomi អាចនឹងព្រឹត្តិការណ៍បង្ហាញចេញនូវផលិតផលដ៏ធំមួយទៀត ដែលផលិតផលថ្មីទាំងនេះ គឺមិនគ្រាន់តែផ្តោតទៅលើការពង្រឹងទៅលើបច្ចេកវិទ្យាថ្ម និងអេក្រង់នោះទេ ថែមទាំងមានការពង្រឹងទៅលើប្រព័ន្ធសំឡេងថែមទៀតផង។ យោងតាមការបែកធ្លាយថ្មីមួយ បានទម្លាយថា ស្មាតហ្វូនលំដាប់ Flagship ជំនាន់ថ្មី និងថេប្លេតចុងក្រោយបំផុតរបស់ខ្លួន ដែលមានការបំពាក់នូវប្រព័ន្ធ Audio System ដ៏ខ្លាំងក្លារបស់ក្រុមហ៊ុន Bose។
យោងតាមការបញ្ជាក់របស់អ្នកទម្លាយ Smart Pikachu បានអោយដឹងថា ស្មាតហ្វូនជំនាន់ថ្មី Redmi K90 Ultra Flagshipនិងថេប្លេត Redmi K Pad 2 នឹងបំពាក់នូវ Speakers របស់ក្រុមហ៊ុន Bose ដែលនឹងផ្តល់នូវសំឡេងពិរោះ និងលឺខ្លាំងជាងមុនផងដែរ។ បន្ថែមពីនេះទៀតនោះ សម្រាប់ព្រឹត្តិការណ៌នេះ ក៏ជាបង្ហាញអំពីកិច្ចសហការរបស់ក្រុមហ៊ុន Xiaomi ជាមួយនឹងក្រុមហ៊ុន Bose ក្រោយពេលដែលស្មាតហ្វូនជំនាន់មុននេះ ដូចជា Redmi K90 Pro Max ធ្លាប់បានប្រើប្រាស់នូវប្រព័ន្ធ សំឡេង Bose-tuned speakers រួចហើយផងដែរ។

បើមើលទៅលើស្មាតហ្វូន Redmi K90 Ultra នេះ បំពាក់នូវ 3 Speakers ដែលមានសំឡេងពិរោះសម្រាប់ជំនួយដល់ការលេងហ្គេម ការទស្សនាខ្សែភាពយន្ត និងតន្ត្រីថែមទៀតផង។ ក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់ចិននេះ ត្រូវបានគេរំពឹងថា ក៏អាចនឹងបង្ហាញស្មាតហ្វូននេះសម្រាប់ទីផ្សារសកលក្នុងនាមជា Xiaomi 17T Pro ផងដែរ។ ស្មាតហ្វូន K90 Ultra នេះ នឹងមិនត្រឹមតែមានថាមពលថ្មទំហំ 8,500mAh នោះទេ គឺថែមទាំងមានភ្ជាប់មកជាមួយនូវ cooling fan ថែមទៀត។

ស្មាតហ្វូននេះ នឹងប្រើប្រាស់នូវបន្ទះឈីប Dimensity 9500 និងមានអេក្រង់ទំហំ 1.5K ល្បឿន 165Hz OLED display, សិនស័រស្កែនម្រាមដៃជំនាន់ថ្មី Ultrasonic រួមនិងបច្ចេកវិទ្យា 100W wired fast charging និងមុខងារប្រើប្រាស់ថ្មីជាច្រើនទៀតផងដែរ។ សម្រាប់ថេប្លេត Redmi K Pad 2 វិញ អាចនឹងបង្ហាញខ្លួននៅក្នុងទីផ្សារសកលជាមួយនឹងឈ្មោះហៅថា Xiaomi Pad Mini 2 ដែលមានអេក្រង់ 8.8-អ៊ីង កម្រិត 3K display និងបន្ទះឈីប Flagship Level Processor និងមានថាមពលថ្មធំដល់ទៅ 9,000mAh៕





