no-alternative title
no-alternative title

កាលបរិច្ឆេទនៃការបង្ហាញ OPPO Find N6 ហើយនិងលក្ខណៈសម្បត្តិស្មាតហ្វូនអេក្រង់បត់បាននេះត្រូវបានទម្លាយហើយ!

នៅប៉ុន្មានសប្តាហ៍ខាងមុខនេះ ស្មាតហ្វូនបត់ស៊េរីថ្មីជាច្រើន ត្រូវបានគេរំពឹងថា នឹងមានការបង្ហាញខ្លួននៅលើទីផ្សារហើយ ។ ខណៈដែលក្រុមហ៊ុន Honor ត្រូវគេរំពឹងថា នឹងមានប្រកាសចេញនូវស្មាតហ្វូនអេក្រង់បត់បានជំនាន់ថ្មី Honor Magic V6 ជាមួយបំពាក់ជាមួយនឹងបន្ទះឈីប Snapdragon 8 Elite Gen 5 នៅក្នុងព្រឹត្តិការណ៍ MWC 2026 ដែលនឹងរៀបចំ ខែមីនាខាងមុខនេះ ស្មាតហ្វូនអេក្រង់បត់បាន OPPO Find N6 អាចនឹងបង្ហាញខ្លួននៅក្នុងពេលដូចគ្នាផងដែរ។ នៅពេលនេះ អ្នកទម្លាយ Yogesh Brar ក៏បានបញ្ជាក់អំពីពេលវេលានៃការបង្ហាញស្មាតហ្វូនអេក្រង់បត់បាន OPPOFind N6 សម្រាប់ ទីផ្សារសកលផងដែរ។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

យោងតាមការបញ្ជាក់របស់លោក Brar បានអោយដឹងថា ស្មាតហ្វូនអេក្រង់បត់បាន OPPO Find N6 នេះ អាចនឹងបង្ហាញ ខ្លួននៅក្នុងប្រទេសចិន នាថ្ងៃទី 17 ខែមីនានេះ រួមទាំងទីផ្សារសកលមួយចំនួនផងដែរ នៅក្នុងនោះ ក៏មានទីផ្សារនៅអាស៊ី អាគ្នេយ៍ និងអ៊ឺរ៉ុបដូចគ្នា។ គាត់បានបញ្ជាក់ថា ស្មាតហ្វូនអេក្រង់បត់បានថ្មីនេះ នឹងមិនទាន់បង្ហាញខ្លួននៅក្នុងប្រទេស ឥណ្ឌានោះទេ។ គាត់បានបន្ថែមថា ស្មាតហ្វូនអេក្រង់បត់បានថ្មីនេះ នឹងមានពណ៌ទីតាញ៉ូម និងទឹកក្រូច ទៀតផង។

 

សូមជំរាបថា ថ្មីៗនេះមានរបាយការណ៍ជាច្រើន បានបញ្ជាក់ថា ស្មាតហ្វូនអេក្រង់បត់បាន OPPO Find N6 នេះ នឹងមានអេក្រង់បត់បានទំហំ 8.12 អ៊ីង LTPO OLED នៅខាងក្នុងដែលទ្រទ្រង់ទៅលើកម្រិតភាពច្បាស់ 2K resolution និងល្បឿន 120Hz refresh rate។ សម្រាប់អេក្រង់ខាងក្រៅ ស្មាតហ្វូននេះមានអេក្រង់ទំហំ 6.62 អ៊ីង ហើយអេក្រង់ទាំងពីរនេះ មានកាមេរ៉ាខាងមុខទំហំ 20MP។ ស្មាតហ្វូន Find N6 នេះ នឹងប្រើប្រាស់នូវបន្ទះឈីប Snapdragon 8 Elite Gen 5 និងមានថាម ពលថ្មទំហំ 6,000mAh ជាមួយនឹងបច្ចេកវិទ្យាសាក 80W wired និង wireless charging។ កាមេរ៉ាខាងក្រោយរបស់ស្មាតហ្វូននេះមានទំហំ 200MP រួមជាមួយនឹងសេនស័រទំហំ 50MP។ 

ស្មាតហ្វូនអេក្រង់បត់បាន OPPO Find N6 នេះ នឹងមានរ៉េមទំហំ 16GB និងម៉េមូរីទំហំ 1TB ប៊ិច AI Stylus និងការទ្រទ្រង់ទៅលើ Satellite Connectivity (នៅក្នុងប្រទេសចិនប៉ុណ្ណោះ)។ សូមជំរាបថា ថ្មីៗនេះ មានដំណឹងថា ស្មាតហ្វូនអេក្រង់បត់បាន N6 ថ្មីនេះ នឹងមានកម្រាស់ស្តើងជាងមុន និងស្រាលជាងស្មាតហ្វូនជំនាន់មុន ប៉ុន្តែសម្រាប់វិមាត្ររបស់ស្មាតហ្វូននេះ នៅមិនទាន់ដឹងនៅឡើយទេ។ សម្រាប់តម្លៃរបស់ស្មាតហ្វូននេះ ក៏នៅមិនទាន់ដឹងនៅឡើយទេ៕

 

ព័ត៌មានពាណិជ្ជកម្ម