no-alternative title
no-alternative title

GWM Wey G9 Hi4 PHEV ប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារម៉ាឡេស៊ី មានតម្លៃជាង 6 ម៉ឺនដុល្លារ

ក្រុមហ៊ុន Great Wall Motor (GWM) បានប្រកាសចេញលក់ផ្លូវការណ៍រថយន្តប្រភេទ Premium Plug-in-hybrid MPV ស៊េរីថ្មីម៉ូដែល Wey G9 Hi4 PHEV ក្នុងទីផ្សារប្រទេសម៉ាឡេស៊ីក្នុងតម្លៃខ្ទង់ $68,700។ Wey G9 Hi4 PHEV ក្លាយជារថយន្ត MPV ដំណើរការដោយប្រព័ន្ធម៉ាស៊ីន Plug-in-hybrid ដ៏ប្រណិតដំបូងគេក្នុងទីផ្សាររបស់ម៉ាឡេស៊ី។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ប្រទេសម៉ាឡេស៊ី គឺជាទីផ្សារគោលដៅដ៏សំខាន់មួយរបស់ក្រុមហ៊ុន GWM ក្នុងការជម្រុញការលក់នៅក្នុងទីផ្សារអាស៊ាន។ ហើយព្រឹត្តិការណ៍សម្ពោធដាក់លក់ផ្លូវការណ៍ឡាន Luxury MPV Plug-in-hybrid នៅថ្ងៃទី 29 ខែមករា បានបង្ហាញពីមហិច្ឆតារបស់ GWM ក្នុងការពង្រឹងផលប័ត្រយានយន្តប្រើថាមពលថ្មីរបស់ខ្លួននៅប្រទេសម៉ាឡេស៊ី។

 

GWM Wey G9 Hi4 PHEV ជាប្រភេទរថយន្ត Luxury MPV ដែលមានបណ្តោយតួខ្លួន 5,050mm ជាមួយគម្លាតកង់មុខទៅកង់ក្រោយ 3,085mm។ រថយន្ត Plug-in-hybrid MPV ស៊េរីថ្មីនេះមានការឌីស្សាញបែបស្ទាយ flat floor design, ខាងក្នុងមានរន្ធ USB Charging ចំនួន 11 និងកៅអី 3 ជួរ ដោយកៅអីខាងមុខត្រូវបានស្រោបដោយស្បែកគុណភាពខ្ពស់ប្រភេទ Nappa Leather មានមុខងារខ្យល់ត្រជាក់ និងម៉ាស្សា ខណៈកៅអីជួរទីពីរជាប្រភេទ Nappa zero-gravity seats ជាមួយមុខងារ One-touch folding ដែលអាចបញ្ជាបត់បានដោយគ្រាន់តែចុចមួយម៉ាច់ប៉ុណ្ណោះ។

នៅក្នុងកាប៊ីនរបស់ Wey G9 Hi4 PHEV មានប្រព័ន្ធទប់សំឡេងរំខាន់ពីខាងក្រោយបានក្នុងកម្រិត 63.4 decibel noise level នៅក្នុងល្បឿនរថយន្តបើក 12okm/h រួមនឹងប្រព័ន្ធបំពងសំឡេងចំនួន 21 គ្រាប់ អាចបង្កើតសំឡេងកម្លាំងសរុបបាន 2,440W។ Wey G9 Hi4 PHEV-MPV ដំណើរការដោយប្រព័ន្ធបច្ចេកវិទ្យា Hi4 Intelligent hybrid system របស់ GWM ដែលដំណើរការនៅលើម៉ាស៊ីនប្រភេទ turbocharged engine ជាមួយប្រព័ន្ធម៉ូទ័រអគ្គិសនីពីរ ដោយមួយនៅខាងមុខ និងមួយទៀតនៅខាងក្រោយ។

 

ប្រព័ន្ធបច្ចេកវិទ្យា Hybrid ឆ្លាតវៃនេះ ជួយឲ្យ Wey G9 Hi4 PHEV អាចផលិតកម្លាំងសរុបបាន 442 សេះ និងកម្លាំងរមួល 642N.m អាចជាន់ល្បឿនស្ទុះពីកុងទ័រ 0-100km/h ចាយពេលខ្ទង់ 5.7 វិនាទី។ ជាមួយគ្នានេះប្រព័ន្ធដំណើរការរបស់ Wey G9 Hi4 PHEV ក៏មានការគាំទ្រដោយប្រព័ន្ធ intelligent Torque Vector Control (iTVC) system ផងដែរ។ ឡាន Luxury Plug-in-hybrid PHEV ស៊េរីថ្មីនេះ អាចបើកបរដោយប្រើថាមពលថ្មសុទ្ធបានចម្ងាយដល់ 170km នៅពេលសាកភ្លើងពេញម្តង និងអាចបើកបរបានដល់ចម្ងាយ 1,000km នៅពេលប្រើផ្គូបជាមួយនឹងម៉ាស៊ីនចាក់សាំងពេញ។

សម្រាប់មុខងារពិសេសៗមួយចំនួនទៀតនៅលើ G9 Hi4 PHEV មានដូចជា មានប្រព័ន្ធភ្លើង V2L កម្លាំង 3.3kW សម្រាប់យកប្រើប្រាស់ជាមួយគ្រឿងបរិក្ខាអេឡិចត្រូនិចផ្សេងៗ ក៏ដូចជាមានទូរទឹកកករចំណុះ 12.5L ជាដើម។ ក្រៅពីប្រទសម៉ាឡេស៊ី GWM ក៏នឹងពង្រីកដែនទីផ្សាររបស់ Wey G9 Hi4 PHEV-MPV របស់ខ្លួនទៅកាន់ទីផ្សារសំខាន់ៗមួយចំនួនទៀតក្នុងតំបន់អាស៊ីអាគ្នេយ៍ផងដែរ៕

 

ព័ត៌មានពាណិជ្ជកម្ម