no-alternative title
no-alternative title

បែកធ្លាយជម្រើសពណ៌ OPPO Find X9 Ultra, Find X9s និង Find N6 ដែលត្រៀមនឹងប្រកាសចេញលើទីផ្សារសកល

បច្ចុប្បន្ននេះ ក្រុមហ៊ុន OPPO ត្រូវបានគេរាយការណ៍ថា បាននឹងកំពុងតែធ្វើការនៅលើស្មាតហ្វូនជំានាន់ថ្មី Find X9 Ultra, Find X9s និង Find N6 សម្រាប់ទីផ្សារសកលនាពេលឆាប់ៗនេះហើយ។ យោងតាមអ្នកទម្លាយដែលបង្ហោះសារថ្មីនៅលើបណ្តាញសង្គម X នៅថ្ងៃនេះ គឺមានការចែករំលែកនូវជម្រើសពណ៌ថ្មីរបស់ស្មាតហ្វូនស៊េរីថ្មីទាំងនេះហើយ ។ ទៅលើស្មាតហ្វូន Find X9 Ultra ដែលនឹងបង្ហាញខ្លួនឆាប់ៗនេះ គឺនឹងមានពណ៌ទឹកក្រូច ខ្មៅ និងត្នោត។ 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ក្រឡេកមមើលស្មាតហ្វូន OPPO Find X9s វិញ គឺនឹងមានពណ៌ទឹកក្រូច ខៀវ និងទីតាញ៉ូម ខណៈដែលស្មាតហ្វូនអេក្រង់បត់បានជំនាន់ថ្មី Find N6 គឺនឹងមានដាក់លក់នៅលើ ជាមួយនឹងជម្រើសពណ៌ទឹកក្រូច និងពណ៌ទីតាញ៉ូម។ សម្រាប់សមាសធាតុ ដែលនឹងប្រើប្រាស់សម្រាប់ការឌីស្សាញនៅលើរូបរាងរបស់ស្មាតហ្វូនថ្មីនេះ ត្រូវបានអ្នកទម្លាយរូបនេះបង្ហើបថា គឺប្រហែលជាមិនមែនជាទីតាញ៉ូមនោះទេ អាចនឹងគ្រាន់តែជា ពណ៌ដែលកំណត់ទៅលើស្មាតហ្វូនទាំងនេះប៉ុណ្ណោះ។

សូមជំរាបថា ស្មាតហ្វូនជំនាន់ថ្មី OPPO Find X9 Ultra និង Find X9s នេះ អាចនឹងមានការបង្ហាញខ្លួននៅលើទីផ្សារសកល នៅចន្លោះខែមេសា និងខែមិថុនាខាងមុខនេះហើយ ខណៈដែលស្មាតហ្វូនអេក្រង់បត់បានជំនាន់ថ្មី OPPO Find N6 វិញ គឺអាចនឹងបង្ហាញខ្លួននៅលើទីផ្សារសកល នៅខែមីនាខាងមុខនេះហើយ ប៉ុន្តែអាចនឹងមានលក់នៅលើទីផ្សារមួយចំនួនដែលកំណត់ប៉ុណ្ណោះ៕

 

ព័ត៌មានពាណិជ្ជកម្ម