
ដូចការសន្យាមែន! ក្រុមហ៊ុន Samsung បាននាំយកនូវស្មាតហ្វូនអេក្រង់បត់បាន 3 តង់របស់ខ្លួនម៉ូដែល Galaxy Z TriFold ទៅកាន់ទីផ្សារសហដ្ឋអាមេរិក។ ហើយនឹងបានប្រកាសដាក់លក់ជាផ្លូវការ ជាមួយនិងតម្លៃ $2,899 ដុល្លារ។ តាមការបញ្ជាក់របស់ក្រុមហ៊ុនបច្ចេកវិទ្យាយក្សកូរ៉េខាងត្បូងមួយនេះ បានអោយដឹងថាស្មាតហ្វុនអេក្រង់បត់បាន 3 តង់នេះ គឺមានតម្លៃខ្ពស់ជាងស្មាតហ្វូនអេក្រង់បត់បាន Galaxy Z Fold7 ដល់ទៅ $900 ឯណោះ។
តាមរយៈនៃការដាក់លក់នៅលើទីផ្សារដ៏ធំមួយនេះ ក្រុមហ៊ុន នៅមិនទាន់បញ្ជាក់ពីចំនួនជាក់លាក់នៃការលក់ស្មាតហ្វូននេះនៅលើវេបសាយផ្លូវការរបស់ខ្លួន និងនៅហាង Samsung Experience Stores នៅឡើយ។ ប៉ុន្តែបើមើលទៅលើកការលក់របស់ស្មាតហ្វូនបត់បាន 3 តង់ TriFold នេះវិញ គឺអស់រលីងក្នុងពេលត្រឹមតែ 20 នាទីប៉ុណ្ណោះ។ បើទោះបីជា ក្រុមហ៊ុន Samsung មិនទាន់បញ្ជាក់ពីចំនួនក៏ដោយ បើមើលទៅលើសន្ទុះនៃការគាំទ្រទៅលើស្មាតហ្វូនអេក្រង់បត់ 3 តង់នេះ គឺពិតជាមិននឹកស្មាននោះទេ គឺពេញនិយមខ្លាំងនៅក្នុងទីផ្សារមួយនេះ។

សូមជំរាបថា ក្រុមហ៊ុន Samsung ក៏បានចាប់ផ្តើមលក់ជាផ្លូវការណ៌ទទៅលើស្មាតហ្វូនថ្មីនេះ នៅក្នុងប្រទេសកូរ៉េខាងត្បូងដូចគ្នា ហើយទៅលើការលក់ស្មាតហ្វូននេះ ក៏មានចំនួនកំណត់ផងដែរ។ ស្មាតហ្វូនបត់បាន 3 តង់ Galaxy Z TriFold នេះគឺមានពណ៌ Crafted Black ហើយស្មាតហ្វូននេះមានតែមួយទំហំប៉ុណ្នោះគឺ 512 GB storage version។ តាមការបញ្ជាក់របស់ក្រុមហ៊ុន Samsung បានអោយដឹងថា ស្មាតហ្វូនអេក្រង់បត់ 3 តង់ Galaxy Z TriFold នេះ គឺមានការបំពាក់នូវបច្ចេកវិទ្យាកម្រិតកំពូលជាច្រើនដែលមិនធ្លាប់មានពីមុនមក។ ដូច្នេះសម្រាប់អ្នកដែលស្រឡាញ់ទៅលើបច្ចេកវិទ្យា គឺពិតជាអស្ចារ្យមែនទែន៕





