no-alternative title
no-alternative title

បែកធ្លាយរូបភាពថ្មីៗ រូមនិងលក្ខណៈសម្បត្តិជាច្រើនទៀតរបស់ Galaxy S26 និង Galaxy S26+!

ខណៈពេលដែលក្រុមហ៊ុន Samsung នៅមិនទាន់ប្រកាសជាផ្លូវការនូវព័ត៌មាននៃស្មាតហ្វូនថ្មីរបស់ខ្លួននោះនៅពេលនេះ លិខិតអញ្ជើញសម្រាប់ព្រឹត្តិការណ៍  Galaxy Unpacked 2026 ត្រូវបានលេចធ្លាយនៅថ្ងៃនេះហើយ ដោយថែមទាំងមានការទម្លាយអោយដឹងថា ព្រឹត្តិការណ៍នេះ នឹងរៀបចំឡើងនៅថ្ងៃទី 25 ខែកុម្ភៈ ខាងមុខនេះថែមទៀតផង។ ដូចគ្នាទៅនឹងឆ្នាំមុននេះផងដែរ ស្មាតហ្វូនជំនាន់ថ្មីនេះ គឺនឹងមាន 3 ម៉ូដែល រួមមានម៉ូដែល Vanilla, Plus និងម៉ូដែល Ultra។ 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

សូមជំរាបថា តាមរយៈព័ត៌មានថ្មីនេះ ក៏មានការបែកធ្លាយរូបភាព និងលក្ខណៈសម្បត្តិជាច្រើនរបស់ស្មាតហ្វូនទាំង 3 នេះផងដែរ។ ថ្មីៗនេះ មានការបង្ហាញនូវរូបភាព Renders របស់ស្មាតហ្វូន Samsung Galaxy S26 និង Galaxy S26+ ដែលបានបញ្ជាក់អំពីទំហំស្មាតហ្វូននេះហើយ។ ខាងក្រោមនេះ គឺជាព័ត៌មាននៃស្មាតហ្វូនទាំងពីរនេះ។ សម្រាប់ទំហំវិមាត្ររបស់ស្មាតហ្វូន Galaxy S26+ គឺដូចគ្នាទៅនឹងម៉ូឌែលមុននេះ ហើយស្មាតហ្វូន S26 ក៏មានទម្ងន់ស្រាលជាងមុនផងដែរ ទោះបីជាវាមានកម្រាស់ដូចគ្នាក៏ដោយ។ 

ស្មាតហ្វូន Galaxy S26 មានអេក្រង់ទំហំ 6.3 អ៊ីង ខណៈពេលដែលម៉ួដែល Plus គឺមានអេក្រង់ទំហំ 6.7 អ៊ីង panel។ សម្រាប់ស្មាតហ្វូន S26 នេះ ក៏នឹងមានការ upgrade ល្បឿនសាកថ្មទៅកាន់ 45W ដើម្បីអោយដូចទៅនឹង Galaxy S26+ ខណៈពេលដែលម៉ូឌែល Ultra នឹងមានការបង្កើនទៅកាន់ 60W ។ គ្រប់ស្មាតហ្វូន S26 Series នឹងបំពាក់នូវបច្ចេកវិទ្យា magnetic Qi2 និង satellite ថែមទៀត។ ស្មាតហ្វូន  Samsung Galaxy S26 និង S26+ អាចនឹងមានពណ៌ស ស្វាយ និងខៀវ។ 

ថ្មីៗនេះ ស្មាតហ្វូន Galaxy S26+ និង Galaxy S26 Ultra ក៏បានបង្ហាញខ្លួននៅលើ Geekbench ជាមួយនឹងបន្ទះឈីប Snapdragon 8 Elite Gen 5 ហើយក៏មិនទាន់មានការបញ្ជាក់នៅឡើយទេថា តំបន់ណាខ្លះដែលនឹងទទួលបាននូវបន្ទះឈីប Exynos 2600 នោះ។ សម្រាប់ស្មាតហ្វូន Galaxy S26 នឹងចាប់ផ្តើមពីទំហំ 256GB៕

 

ព័ត៌មានពាណិជ្ជកម្ម