no-alternative title
no-alternative title

Toyota បំបែកកំណត់ត្រាថ្មីដោយលក់រថយន្តថ្មីបានជាង 11 លានគ្រឿងក្នុងឆ្នាំ 2025

 សម្ព័ន្ធក្រុមហ៊ុនផលិតរថយន្តពេញបំផុតរបស់ជប៉ុន Toyota Group លក់រថយន្តថ្មីបានចំនួនជាង 11 លានគ្រឿងនៅទូទាំងពិភពលោកក្នុងឆ្នាំ 2025 ។ តួរលេខនេះ គឺបានបង្ហាញថា Toyota Group លក់រថយន្តថ្មីបានច្រើនជាងពេលណាៗទាំងអស់ក្នុងពីឆ្នាំ 2025 ពោល គឺការលក់បានលើសពី 10 លានគ្រឿងសម្រាប់រយះពេល 3 ឆ្នាំជាប់ៗគ្នា។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

Toyota និង Lexus នៅតែជាឈ្មោះនៃម៉ាកយីហោយានយន្តដែលមានភាពពេញនិយមបំផុតនៅលើពិភពលោក។ Toyota Group បានឈរនៅចំណាត់លេខ 1 ជាសម្ព័ន្ធក្រុមហ៊ុនលក់រថយន្តថ្មីបានច្រើនជាងគេក្នុងពិភពលោក ខណៈសម្ព័ន្ធក្រុមហ៊ុនរថយន្តអាល្លឺម៉ង Volkswagen Group បានស្ថិតនៅលេខរៀងទីពីរក្នុងការលក់នៅឆ្នាំ 2025។ 

រថយន្ត Toyota RAV4 ក៏ត្រូវបានគេរំពឹងថានឹងនាំមុខរថយន្ត Tesla Model Y ក្នុងនាមជារថយន្តថ្មីដែលលក់ដាច់បំផុតរបស់ពិភពលោក បន្ទាប់ពីបានដណ្តើមបានចំណាត់ថ្នាក់លេខមួយមកវិញនៅឆ្នាំ 2024 ពីរថយន្តអគ្គិសនីពេញនិយមរបស់ Tesla។ យោងទៅលើទិន្នន័យការលក់ដែលបានបង្ហាញចេញជាសាធារណៈក្នុងសប្តាហ៍នេះ បានបង្ហាញថា ក្រុមហ៊ុនផលិតរថយន្តជប៉ុនដ៏ពេញនិយមរបស់ពិភពលោកមួយនេះលក់រថយន្តថ្មីសរុបបានចំនួន 11,322,575 គ្រឿងនៅឆ្នាំ 2025 រួមមានម៉ាក Toyota, Lexus, Daihatsu និង Hino កើនឡើងប្រមាណ 4.6% ធៀបនឹងឆ្នាំ 2024 ដែលលក់បានចំនួន 10,821,480 គ្រឿង និងបាននាំមុខការលក់ក្នុងឆ្នាំ 2023 ដែលលក់បានចំនួន 11,233,039 គ្រឿង។ 

ក្នុងឆ្នាំ 2025 ម៉ាករថយន្ត Toyota លក់បានចំនួន  9,654,576 គ្រឿង, Lexus លក់បាន 882,231 គ្រឿង, Daihatsus លក់បានចំនួន 675,285 គ្រឿង និង Hino លក់បានចំនួន 110,483 គ្រឿង ក្នុងទិន្នន័យនេះការលក់រថយន្តរបស់ Toyota Group នៅក្រៅទីផ្សារប្រទេសជប៉ុនមានចំនួនដល់ទៅ 82%។ ម៉ាករថយន្ត Toyota មានការលក់កើនឡើង 3.7% និង Lexus កើនឡើង 3.6% ខណៈរថយន្តម៉ាក Hino Truck មានការលក់ធ្លាក់ចុះ 12%  ធៀបនឹងឆ្នាំ 2024។ រីឯម៉ាក Daihatsu ប្រភេទ Small-car មានការលក់កើនឡើងប្រមាណ 25.8% ធៀបនឹងឆ្នាំ 2024។ 

ងាកមក Volkswagen Group វិញ លក់រថយន្តបានចំនួន 8,983,900 គ្រឿងក្នុងឆ្នាំ 2025 តិចជាងការលក់ក្នុងឆ្នាំ 2024 ដែលលក់បានចំនួន 9,026,700 គ្រឿង។ Volkswagen Group មានការលក់រថយន្តថ្មីបានធ្លាក់ចុះ 10% នៅទីផ្សារអាមេរិកខាងជើង និង 8% នៅទីផ្សារប្រទេសចិន។

សម្ព័ន្ធក្រុមហ៊ុនរថយន្តអល្លឺម៉ង់នេះ លក់រថយន្តប្រភេទ VW Passenger បានចំនួន  4,730,600 គ្រឿង, ម៉ាក Audi បានចំនួន 1,623,600 គ្រឿង, Skodas បានចំនួន 1,043,900 គ្រឿង, Seats និង Cupras សរុបចំនួន 586,300 គ្រឿង,  VW commercial vehicles បានចំនួន 393,700 គ្រឿង និង Porsche បានចំនួន  279,400 គ្រឿង។ ក្នុងឆ្នាំ 2025, Volkswagen Group លក់ឡានអគ្គិសនីសុទ្ធ (BEV) បានចំនួន 983,100 គ្រឿង កើនឡើង 32% និងប្រភេទ Plug-in-hybrid បានចំនួន 428,000 គ្រឿង កើនឡើងប្រមាណ 58% ធៀបនឹងឆ្នាំ 2024៕

 

ព័ត៌មានពាណិជ្ជកម្ម