no-alternative title
no-alternative title

Geely Galaxy M7 ឡាន PHEV ម៉ូដែលថ្មី អាចបើកបរដោយប្រើអគ្គិសនីសុទ្ធបានចម្ងាយជាង 200km

Geely Galaxy M7 គឺជារថយន្ត Plug-in-hybrid Crossover ម៉ូដែលថ្មី ត្រូវបានគេទម្លាយព័ត៌មាននៅប្រព័ន្ធអ៊ីនធ័រណិត ដោយបានបង្ហាញថា រថយន្ត PHEV ថ្មីនេះ អាចបើកបរដោយប្រើថាមពលអគ្គិសនីសុទ្ធបានចម្ងាយដល់ 225km និងបំពាក់ម៉ាស៊ីន Plug-in-hybrid ដែលមានកម្រិតស៊ីសាំង 3.35L/100km។ Galaxy M7 គឺជារថយន្តគ្រឿងទីពីរនៃម៉ាក Galaxy M-Series របស់ Geely បន្ទាប់ពីម៉ូដែល M9 ដែលជា Flagship Crossover។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

Galaxy M7 ត្រូវបានក្រុមហ៊ុនស្នើរសុំចុះបញ្ចីលក់ផ្លូវការណ៍នៅទីផ្សារប្រទេសចិនក្នុងខែធ្នូ ឆ្នាំ 2025។ រថយន្ត PHEV Crossover ស៊េរីថ្មីនេះ មានការឌីស្សាញប្រហាក់ប្រហែលនឹងម៉ូដែល Geely Atlas (Boyue L) ដែលប្រើម៉ាស៊ីនសាំងដែរ។ ក្រោយមកផ្នែកខាងក្នុងរបស់ Galaxy M7 ត្រូវបានទម្លាយចេញនៅលើបណ្តាញសារព័ត៌មានក្នុងប្រទេសចិននៅមុនថ្ងៃនៃការប្រកាសចេញផ្លូវការណ៍មកដល់។ ដោយឡែកនៅថ្ងៃទី 2 ខែកុម្ភៈ ក្រុមហ៊ុន Geely បានធ្វើការបង្ហាញចេញរូបភាពផ្លូវការណ៍ និងលក្ខណៈសម្បត្តិមួយចំនួនរបស់ Galaxy M7។ 

តាមរូបភាពដែលបានបង្ហាញថា ផ្នែកខាងក្រៅរបស់ Galaxy M7 គឺរំលេចសម្រស់ជាមួយពណ៌ខ្មៅ ខាងមុខឌីស្សាញជាមួយប៉ាណា បិតជិតរំលេចជាមួយចង្កៀង Headlight រចនាបែបស្លីម រួមជាមួយចង្កៀង Daytime running light មួយបន្ទាប់អូសកាត់ពីម្ខាងទៅម្ខាង និងមានរន្ធបង្ហូរខ្យល់ធំនៅសងខាងភ្ជាប់។

Galaxy M7 ប្រើប្រាស់ដៃទ្វារធម្មតាទូទៅ ជាមួយយ៉ាន់កង់ប្រភេទកាំរាយ ឬ Multi-spoke rim និងចង្កៀងក្រោយជាប្រភេទ Single-taillight។ ផ្នែកដំបូងរបស់ Galaxy M7 មានការឌីស្សាញបែបកោង ហៅថា “Curved-roofline” និងត្រគៀកក្រោយឌីស្សាញបែប “sculpted rear fenders”។ ចូលមកកាប៊ីនក្នុងរបស់ Galaxy M7 បង្ហាញឲ្យឃើញថា មានបំពាក់ដោយអេក្រង់កណ្តាលទំហំធំ “large floating touchscreen” និងអេក្រង់បង្ហាញព័ត៌មាន LCD Instrument Cluster នៅក្រោយដៃចង្កូត។

នៅផ្នែក Center-console ឃើញមានកន្លែងសាកថ្មស្មាតហ្វូន 50W wireless phone charging pad, មានប៊ូតុង Physical Control មួយចំនួន និងកន្លែងដាក់កែវទឹកចំនួនពីរជាដើម។ ឡាន PHEV-Crossover SUV ម៉ូដែលថ្មីនេះ ឃើញមាន Speaker ភ្ជាប់នៅជាមួយសសរគ្រោងទ្វារ ក៏ដូចជាកាមេរ៉ា Face ID នៅជាប់ទ្វាររបស់អ្នកបើកបរជាដើម។

បន្ថែមពីនេះ ក៏ឃើញមានប្រព័ន្ធភ្លើងបំភ្លឺតាមកាប៊ីន ambient lighting និង crystal knobs ផងដែរ។ តាមការអះអាងពី Geely បានឲ្យដឹងថា Galaxy M7 គឺប្រើប្រាស់បច្ចេកវិទ្យាថ្ម Aegis Golden Brick battery ដែលមានប្រព័ន្ធការពារសុវត្ថិភាពកម្រិតខ្ពស់  flexible dual-coated separator និង aluminum oxide heat-resistant coating ក៏ដូចជាគាំទ្រនូវបច្ចេកវិទ្យាសាកភ្លើងល្បឿនលឿន DC Fast Charging ថែមទៀតផង។

 Galaxy M7 គឺជាប្រភេទរថយន្ត Crossover ដែលបានតួរខ្លួនប្រវែង 4,770mm/ទទឹង 1,905mm/ កម្ពស់ 1,685mm និងគម្លាតកង់មុខទៅកង់ក្រោយ 2,785mm។ Galaxy M7 ដំណើរការនៅលើម៉ាស៊ីនសាំង 1.5-liter (BHE15-BFN) engine មានកម្លាំង 110 សេះ និងអាចជាន់ល្បឿន Top speed បានដល់ 180km/h។ ទោះជាយ៉ាងណាសម្រាប់ទំហំថ្មរបស់ Galaxy M7 មិនទាន់ត្រូវបានបញ្ជាក់នៅឡើយទេ គ្រាន់តែដឹងថា រថយន្តនេះអាចបើកបរដោយប្រើអគ្គិសនីសុទ្ធបានចម្ងាយ 225km និងដល់ 1,730km នៅពេលបើកគូបជាមួយម៉ាស៊ីនចាក់សាំងពេញ។ ចំពោះកម្រិតនៃការស៊ីសាំងវិញ ត្រូវបានគេ Geely បញ្ជាក់ថា ខ្ទង់ 3.35L/100km៕

 

ព័ត៌មានពាណិជ្ជកម្ម