
ខណៈដែលការប្រកាសចេញកំពូលស្មាតហ្វូន Galaxy S26 Series ជិតចូលមកដល់នោះ នៅថ្ងៃនេះ មានការទម្លាយចេញនូវរូបភាពផ្លូវការណ៌ជារបស់ស្មាតហ្វូននេះជាច្រើនសន្លឹកថែមទៀតហើយ ដែលម្តងនេះ គឺបញ្ចេញមកគ្រប់ទម្រង់ និងគ្រប់ពណ៌ថែមទៀតផង។ ស្មាតហ្វូន Galaxy S26 Ultra នឹងមានជម្រើស 4 ពណ៌។ តាមការចែកចាយរបស់អ្នកទម្លាយ Evan Blass (@evleaks) បង្ហាញថា ស្មាតហ្វូននេះ នឹងមានពណ៌ ខ្មៅ, ស្វាយ, ខៀវ និងពណ៌ស។
ទៅលើការឌីស្សាញរូបរាងស្មាតហ្វូនជំនាន់ថ្មី Galaxy S26 Ultra នេះ គឺមានទម្រង់ដូចគ្នាជាមួយនិងជំនាន់មុន Galaxy S25 Ultra អញ្ចឹង! ដោយគ្រាន់តែមានការផ្លាស់ប្តូរទៅលើផ្នែកមួយចំនួនប៉ុណ្ណោះ ជាពិសេសទៅគែមជុំវិញតែម្តង។ និយាយទៅសម្រាប់រូបរាង Galaxy S26 Ultra ដែលចេញឆ្នាំនេះ គឺមានការឌីស្សាញខ្នងក្រោយមើលទៅដូចគ្នាជាមួយនិងខ្នងក្រោយ Galaxy Z Fold7 ខណៈដែលម៉ូឌុលកាមេរ៉ាស្រដៀង Galaxy S25 Ultra នឹងមានការផ្លាស់ប្តូរទៅលើស៊ុមជុំវិញរបស់សិនស័រ។

តាមប្រភពខាងលើនេះ និយាយថា Galaxy S26 Ultra មានកម្រ៉ាស់ស្តើងជាងជំនាន់មុន គឺត្រឹមតែ 7.9mm ប៉ុណ្ណោះ ប្រៀបធៀបជាមួយ Galaxy S25 Ultra គឺមានកម្រ៉ាស់ 8.2mm ហើយទៅលើទម្ងន់ក៏ស្រាលជាងដែរ គឺត្រឹម 214 ក្រាមទេ។ ហើយបើមើលទៅឡើអេក្រង់ Galaxy S26 Ultra វិញ នឹងមានអេក្រង់ទំហំ 6.9 អ៊ីងប្រភេទ Dynamic AMOLED display មានកម្រិតបង្ហាញ QHD+ និងមានល្បឿន 1-120Hz) ហើយនិងដំណើរការនៅលើបន្ទះឈីប Qualcomm Snapdragon 8 Elite Gen 5 អមដោយរ៉េម 16GB និងអង្គចងចាំទំហំ 1TB រួមនិងថ្មី 5,000mAh គាំទ្រដោយកម្លាំងសាក 60W wired និង 25W wireless charging។

ទៅលើកាមេរ៉ាវិញ នៅលើ Galaxy S26 Ultra គឺនឹងមានកាមេរ៉ាគោល 200MP (ISOCELL HP2) មាន f/1.4 aperture ផ្តល់នូវពន្លឺខ្ពស់ជាងមុន និងមានអមដោយកាមេរ៉ា 50MP ultrawide module (Samsung JN3) ហើយនិងកាមេរ៉ា 50MP periscope telephoto (IMX854) ហ៊្សូម 5x optical zoom ហើយនិងគ្រាប់ចុងក្រោយ 10MP telephoto ហ៊្សូម 3x optical zoom។





