
នៅខែមីនាកន្លងខាងមុខនេះ OPPO ត្រូវបានគេរំពឹងថា នឹងមានការប្រកាសចេញនូវស្មាតហ្វូនថ្នាក់ប្រណិតរបស់ខ្លួនមួយទៀតហើយ នោះគឺម៉ូដែល Find X9 Ultra។ សូមជំរាបថា ស្មាតហ្វូនជំនាន់ថ្មីនេះ គឺមានទម្លាយចេញនូវព័ត៌មានអស់ជាច្រើនរួចមកហើយ ខណៈដែលព័ត៌មានសំខាន់ដូចជាថាមពលថ្មអី នៅមិនទាន់មានការទម្លាយចេញនៅឡើយទេ។ យោងតាមការបង្ហោះនៅលើបណ្តាញ X ដោយអ្នកទម្លាយ Yogesh Brar នៅថ្ងៃនេះ គឺមានការបង្ហាញពីល្បឿនអេក្រង់ និងថាមពលថ្មដែលមាននៅលើ Find XX9 Ultra នេះហើយ។
កន្លងមកមានការបង្ហើបថា ស្មាតហ្វូន OPPO Find X9 Ultra នឹងមានអេក្រង់ទំហំ 6.82 អ៊ីង កញ្ចក់រាបស្មើរ ប្រភេទ OLED panel អាចបង្ហាញចេញបានកម្រិត 2K ដូចជំនាន់មុនអញ្ចឹង។ ប៉ុន្តែទៅលើល្បឿនអេក្រង់ គឺមិនទាន់មានបញ្ជាក់នោះទេ។ នៅពេលនេះ Brar បានបញ្ជាក់ថា ការតេស្តទៅលើ X9 Ultra ជាមួយ Engineering Validation Test គឺមានការបង្ហាញថា ស្មាតហ្វូននេះ មានល្បឿនដល់ទៅ 144Hz refresh rate។ លោកបានបង្ហាញពីការជឿជាក់ថា ស្មាតហ្វូននេះ នឹងរត់ជាមួយល្បឿន 120Hz refresh rate តែប៉យុណ្ណោះ។

ចំណែកឯថាមពលថ្មនៅលើស្មាតហ្វូន Find X9 Ultra នេះវិញ ត្រូវបានអ្នកទម្លាយរូបនេះ បញ្ជាក់ថា នឹងមានទំហំ 7,050mAh ខណៈដែលកន្លងមក ក្រុមហ៊ុនធ្លាប់បញ្ជាក់ថា ស្មាតហ្វូននេះ នឹងមិនបង្ហាហខ្លួនជាមួយថ្មទំហំ 7,000mAh នោះទេ។ មានការកត់សម្គាល់ថា Find X9 Ultra នឹងមានថ្មតូចជាង Find X9 Pro ដែលអាចត្រឹមតែ 6,100mAh ប៉ុណ្ណោះ។ ទៅលើកម្លាំងសាក អាចនឹងគាំទ្រការសាក 80W wired និង 50W wireless charging។

របាយការណ៌ខាងលើបន្តថាស Find X9 Ultra នឹងមានកាមេរ៉ាគោលទំហំ 200MP+ 50MP (ultra-wide) + 200MP (3x periscope) + 50MP (periscope) ខណៈដែលកាមេរ៉ាមុខទំហំ 50MP។ ស្មាតហ្វូននេះ នឹងដំណើរការនៅលើឈីប Snapdragon 8 Elite Gen 5 និងទ្រទ្រង់ដោយ ColorOS 16 ផ្អែកលើ Android 16។




