no-alternative title
no-alternative title

តោះមកមើលថា Galaxy S26 និង Galaxy S26+ មាននាំមកនូវអ្វីដែលថ្មីខ្លះ?

យប់មិញនេះ Samsung ទើបតែបញ្ចេញនូវ Galaxy S26 series ដែលជាមជំនាន់ថ្មីនៃត្រកូល Galaxy S- Series របស់ខ្លួនហើយ។ ស្របពេលដែលម៉ូដែល Galaxy S26 Ultra ត្រូវបានគេមើលឃើញថា មានការអាប់ដែតទីៅលើផ្នែកថ្មីៗមួយចំនួននោះទៅលើប្អូនៗក៏មានការប្រែប្រួលខុសពីមុនដូចគ្នា។ ខាងក្រោមនេះ គឺជាអ្វីដែលមានៅលើ Galaxy S26 និង S26+។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

តាមការបញ្ជាក់យប់មិញនេះ គឺច្បាស់ហើយថា ស្មាតហ្វូនទាំងពីរនឹងមានម៉ូដែលប្រើឈីប Exynos 2600 ហើយនឹងមានលក់នៅទីផ្សារជាច្រើន លើកលែងតែ អាមេរិកខាងជើង ប្រទេសចិន និងប្រទេសជប៉ុនប៉ុណ្ណោះ ដែលមានលក់ម៉ូដែល Snapdragon 8 Elite Gen 5 for Galaxy។

 

Samsung Galaxy S26 ដែលមកលើកនេះ គឺមានទំហំចាប់ពី 256GB ឡើងទៅ គឺលែងមានទំហំ 128GB ទៀតហើយសម្រាប់ទំហំធំជាងគេ 512GB ខណៈដែលរ៉េមគឺមានទំហំ 12GB ដូចៗគ្នា។ ម៉ូដែល S26 គឺមានការប្រើប្រាស់អេក្រង់ទំហំ 6.3 អ៊ីងធំជាងមុនត្រឹមតែ 6.2 អ៊ីង ហើយអេក្រង់នេះបង្ហាញចេញបាន 1080p+ LTPO OLED panel និងល្បឿន (1Hz-120Hz) ដូចមុនដែរ។ ទៅលើថាមពលថ្មនៃម៉ូដែលស្តង់ដារនេះ គឺមានទំហំ 4,300mAh ដែលធំជាងមុនត្រឹមតែ 4,000mAh។ ទៅលើតួខ្លួនគឺប៉ុនគ្នាជាមួយម៉ូដែលមុន ខណៈទម្ងន់លើសមុន 5g គឺ 167g។

ចំពោះ Samsung Galaxy S26+ វិញ គឺមានអេក្រង់ទំហំដូចមុន ទំហំ 6.7 អ៊ីង display (1440p+, 1Hz-120Hz LTPO) ដូចគ្នាជាមួយ S25+ អញ្ចឹង! រួមទាំងថ្មក៏ទំហំ 4,900mAh ដូចគ្នាដែរ។ គួរបញ្ជាក់ថា Samsung បានតម្លើងកម្លាំងសាក S26 Ultra ល្បឿន 60W wired និងបច្ចេកវិទ្យាសាក 25W wireless ដែលខ្ពស់ជាងមុនមានត្រឹមតែ 45W/15W។ ទៅលើ Galaxy S26+ វិញ គឺមានការប្រើប្រាស់បច្ចេកវិទ្យាសាក wireless charging ខ្ពស់ជាងមុនកម្លាំង 20W ខណៈដែលសាកដោយខ្សែរ គឺ 45W ដដែល។ ក្រឡេកមក Galaxy S26 វិញ គឺនៅដដែលគឺ 25W wired និង 15W wireless charging។

 

S26 និង S26+ មានប្រព័ន្ធកាមេរ៉ាថតរូបដូចគ្នា ដោយកាមេរ៉ាគោលមានទំហំ 50MP គាំទ្រដោយ Aperture f/1.8 និងមានមុខងារ OIS ខណៈដែលកាមេរ៉ាទំហំ 10MP telephoto camera ហ៊្សូម 3x lens និងគ្រាប់ចុងក្រោយ 12MP (1.4µm) ជាប្រភេទ ultra-wide ដែលមានកម្រិត f/2.2 lens។ ស្មាតហ្វូនទាំងបីនៃត្រកូល Galaxy S26 Series នេះ គឺមាន 4 ពណ៌ដូចគ្នា ក្នុងនោះមានដូចជា ពណ៌ White, Sky Blue, Cobalt Violet និង Black។ 

នៅពេលនេះ យើងនិយាយពីបន្ទះឈីបវិញម្តង! Samsung បានធ្វើបញ្ជាក់ថា Snapdragon 8 Elite Gen 5 for Galaxy ដែលប្រើប្រាស់នៅលើស្មាតហ្វូនទាំងនេះ គឺមានល្បឿនខ្ពស់ជាងមុន 19% ទៅលើ CPU performance, និង 24% ទៅលើ GPU performance ហើយនិង 39% ទៅលើ NPU។ សម្រាប់ឈីប Exynos 2600 ក៏មានការបង្កើនល្បឿនផងដែរ នៅពេលដែលប្រើប្រាស់ AI។

 

 

 

ព័ត៌មានពាណិជ្ជកម្ម