
យោងតាមការបញ្ជាក់មុននេះបានបង្ហើបថា Honor នឹងមានការដាក់បង្ហាញចេញនូវស្មាតហ្វូនអេក្រង់បត់បានជំនាន់ថ្មី Honor Magic V6 នៅក្នុងព្រឹត្តិការណ៌ MWC 2026 នាថ្ងៃទី 1 ខែមីនាឆ្នាំ 2026 ខាងមុខនេះហើយ។ ខណៈដែលព័ត៌មានស្មាតហ្វូននេះអាថកំបាំងនៅឡើយនោះ នៅថ្ងៃនេះ ក្រុមហ៊ុន បានធ្វើការចាប់ផ្តើមញ្ចេញនូវព័ត៌មានថ្មីៗមួយចំនួនទាក់ទងនឹងភាពធន់នៅលើស្មាតហ្វូនម៉ូដែលថ្មីនេះហើយ។
ស្មាតហ្វូន V6 ត្រូវបានក្រុមហ៊ុនបញ្ជាក់ថា នឹងមានការប្រើប្រាស់នូវបច្ចេកវិទ្យា IP68 និង IP69។ ទៅលើ IPX9-rated គឺមាននៅលើស្មាតហ្វូនជាច្រើនដែលមានលក់ទីផ្សារហើយ ក្នុងនោះក៏មាន Magic V5 ផងដែរ។ បន្ថែមពីនេះ Honor ក៏មានដាក់មកជាមួយនូវបច្ចេកវិទ្យាអេក្រង់ Advanced Display Protection ផងដែរ។

មុខងារនេះ នឹងមានការនាំមកនូវរបាំងការពារជំរាបទឹកបានខ្ពស់ជាងមុន ខណៈដែលអេក្រង់ខាងក្នុង មកជាមួយនិងផ្នែកខាងក្រោយការពារដោយ ultra thin glass (UTG)។ តាមការបញ្ជាក់ពី Honor បានអោយដឹងថា នៅលើស្មាតហ្វូននេះ គឺមានការប្រើប្រាស់នូវ Low-Reflectivity Coatings ដែលនាំមុខគេទៅលើ reflection rate 1.5% ថែមទៀតផង។

Magic V6 មានការឌីស្សាញឡើងពីគន្លឹះលោហៈដែលមានឈ្មោះថា Honor Super Steel Hinge ដែលនឹងធ្វើអោយតួខ្លួនរបស់ស្មាតហ្វូននេះមានភាពរឹងមាំកាន់តែខ្លាំងសម្រាប់ការប្រើប្រាស់ប្រចាំថ្ងៃ។ តាមការបញ្ជាក់មុននេះបានអោយដឹងថា Honor Magic V6 នឹងបង្ហាញវត្តមានជាផ្លូវការណ៌នៅថ្ងៃអាទិត្យខាងមុខនេះ ជាមួយនិងថេប្លេត MagicPad 4 ហើយនិងឡែបថប MagicBook Pro 14 រួមជាមួយនិងមនុស្សយន្ត humanoid robot ហើយនិងស្មាតហ្វូន Robot Phone ផងដែរ។





