no-alternative title
no-alternative title

ស្មាតហ្វូនអេក្រង់បត់បានជំនាន់ថ្មី OPPO Find N6 នឹងមានបំពាក់កាមេរ៉ាគោល Hasselblad ទំហំ 200MP

នៅមុនការដាកសម្ពោធជាផ្លូវការណ៌នាពេលឆាប់ៗនេះ នៅពេលនេះ ក្រុមហ៊ុន OPPO បានបន្តបញ្ចេញនូវព័ត៌មានបន្ថែមទាក់ទងជាមួយនិងស្មាតហ្វូនអេក្រង់បត់បានជំនាន់ថ្មី Find N6 របស់ខ្លួនថែមទៀតហើយ។ ព័ត៌មាននេះត្រូវបានបញ្ចេញនៅលើ Weibo ដោយបុគ្គលិកក្រុមហ៊ុនផ្ទាល់តែម្តង! ខ្លឹមសារខាងលើនមេះ បញ្ជាក់ថា វត្តមានស្មាតហ្វូនអេក្រង់បត់បានថ្មីនេះ នឹងមាននាំមកនូវប្រព័ន្ធកាមេរ៉ាថ្មីបំផុតមិនធ្លាប់មានសម្រាប់ស្មាតហ្វូនអេក្រង់បត់បាននោះទេ។ 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

យោងតាមលោក Zhou Yibao ដែលជានាយកគ្រប់គ្រងផលិតផល Find Series បានបញ្ជាក់ថា នៅលើស្មាតហ្វូនអេក្រង់បត់បាន OPPO Find N6 នឹងមានការប្រើប្រាស់នូវប្រព័ន្ធកាមេរ៉ា Hasselblad-Tuned 200-Megapixel ultra-clear quad-camera system។ បន្ថែមពីនេះលោកក៏បាននិយាយទៀតថា ក្រុមហ៊ុន OPPO ក៏នឹងមានប្រើប្រាស់នូវបច្ចេកវិទ្យា OPPO Danxia Color Reproduction ជាលើកដំបូងសម្រាប់ស្មាតហ្វូនអេក្រង់បត់បានថ្មីនេះផងដែរ។ 

ប្រព័ន្ធបច្ចេកវិទ្យាកាមេរ៉ាថ្មីនេះ ត្រូវបានគេជឿជាក់ថា នឹងជួយអោយការប្រើប្រាស់ Multispectral Sensor Designed ទៅលើការផលិតរូបភាព និងទិន្នន័យការចាក់ពណ៌នៅលើរូបភាពបានកាន់តែច្បាស់ ដូចធម្មជាតិ អញ្ចឹង។ នៅលើ Weibo ថែមទាំងមានការបញ្ជាក់ថា ឆ្នាំនេះ ក្រុមហ៊ុន OPPO ក៏នឹងមានការបញ្ចេញនូវស្មាតហ្វូនអេក្រង់បត់បានម៉ូដែលពិសេស Find N6 Satellite Edition ផងដែរ។

 

គួរបញ្ជាក់ថា នៅក្នុងរបាយការណ៌មុននេះ ធ្លាប់បាននិយាយថា ប្រព័ន្ធកាមេរ៉ាក្រោយរបស់ស្មាតហ្វូនអេក្រង់បត់បានថ្មីនេះ គឺមានកាមេរ៉ាគោលទំហំ 200MP, 50MP Ultra-Wide និងមួយគ្រាប់ទៀតជា Periscope Telephoto Camera ដែលគាំទ្រនូវ Optical Zoom ជាមួយនិង Danxia Color Module ផងដែរ។ ជាមួយនិងការចាប់ដៃរវាងក្រុមហ៊ុន OPPO និង Hasselblad ត្រូវបានគេបញ្ជាក់ថា នឹងជួយអោយការផលិតពណ៌នៅលើរូបភាពបានកាន់តែល្អ។ 

Find N6 អាចនឹងមានអេក្រង់ខាងក្នុងទំហំ 8.12 អ៊ីង 2K ល្បឿន 120Hz និងអេក្រង់ខាងក្រៅ 6.62 អ៊ីងFHD+ ល្បឿន 120Hz cover screen។ ទៅលើកម្លាំងម៉ាស៊ីនវិញ គឺអាចនឹងប្រើឈីប  7-Core Snapdragon 8 Elite Gen 5 ហើយនិងមានរ៉េម 16GB LPDDR5x RAM និងអង្គចងចាំទំហំ 1TB ប្រភេទ UFS 4.1 storage។ ចំពោះថ្ម គឺអាចនឹងមានទំហំ 6,000mAh គាំទ្រដោយកម្លាំងសាក fast wired charging។ ក្រុមហ៊ុន OPPO បានទម្លាយពីអេក្រង់បត់គ្មានស្នាមជ្រួញនៅលើស្មាតហ្វូននេះផងដែរ។ OPPO Find N6 អាចនឹងបង្ហាញខ្លួននៅថ្ងៃទី 17 ខែមីនាខាងមុខនេះហើយ។ 

 

ព័ត៌មានពាណិជ្ជកម្ម