no-alternative title
no-alternative title

Xiaomi 17 Max នឹងបំពាក់កាមេរ៉ា 200MP និងបន្ទះឈីប Snapdragon 8 Elite Gen 5 ហើយនិងមានថ្មធំ

ថ្មីៗនេះ អ្នកទម្លាយ Digital Chat Station (DCS) បានបង្ហោះនៅលើ Weibo ដោយបានចែករំលែកនូវព័ត៌មានថ្មីរបស់ស្មាតហ្វូនជំនាន់ថ្មី Xiaomi ថា នឹងមានប្រើប្រាស់នូវបន្ទះឈីប Snapdragon 8 Elite Gen 5 ខណៈដែលឈ្មោះជាក់ស្តែងរបស់ស្មាតហ្វូនថ្មីនេះ គាត់នៅមិនទាន់បានទម្លាយនោះទេ ប៉ុន្តែមានការជឿជាក់ថា អាចជាស្មាតហ្វូន Xiaomi 17 Max។ 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

តាមការបញ្ជាក់របស់អ្នកទម្លាយរូបនេះ បានអោយដឹងថា គំរូរបស់ស្មាតហ្វូន Xiaomi 17 Max គឺមានការ Upgrade ទៅលើប្រព័ន្ធសំឡេង Speakers ដូចជាប្រព័ន្ធសំឡេង Dual Symmetric 1115 ដើម្បីពង្រឹងទៅលើប្រព័ន្ធសំឡេងកាន់តែប្រសើរជាងមុន។ 

ស្មាតហ្វូនថ្មីនេះ នឹងប្រើប្រាស់នូវ X-Axis Linear Motor ដែលបានក្លាយជាស្តង់ដារនៃមុខងារថ្មីសម្រាប់ស្មាតហ្វូននេះផងដែរ។ បើមើលទៅលើកាមេរ៉ាខាងមុខវិញនោះ អ្នកទម្លាយ DCS បានបញ្ជាក់ថា ស្មាតហ្វូនេះ នឹងមានកាមេរ៉ាទំហំដល់ទៅ  200MP ជាមួយនឹង Periscope Telephoto Lens ថែមទៀត។ សម្រាប់មុខងារជាច្រើនទៀតនៅលើស្មាតហ្វូននេះ រួមមានអេក្រង់ធំ Flagship-Grade ជាមួយនឹងគែម Bezels ស្តើងនិងថាមពលថ្មធំដល់ទៅ 8,000 mAh។ សម្រាប់ការឌីស្សាញរបស់ស្មាតហ្វូននេះ គឺមើលទៅអោយមានលក្ខណៈសាមញ្ញ ប៉ុន្តែមានភាពទាក់ទាញខ្ពស់បំផុត។

សូមជំរាបថា របាយការណ៍ជាច្រើនមុននេះ បានបញ្ជាក់ថា ស្មាតហ្វូនជំនាន់ថ្មី Xiaomi 17 Max នេះ នឹងមានអេក្រង់រាបស្មើរមានទំហំ 6.9 អ៊ីង Flat OLED គាំទ្រជាមួយនឹងកម្រិតភាពច្បាស់ 1.5K resolution និងមានល្បឿន 120Hz refresh rate ។ ស្មាតហ្វូនថ្មីនេះ មានថាមពលថ្មធំដែលទ្រទ្រង់ទៅលើបច្ចេកវិទ្យាសាក 100W wired និងសាកឥតខ្សែរ 50W wireless charging ផងដែរ។ ស្មាតហ្វូន Xiaomi 17 Max នេះ នឹងដំណើរការនូវ HyperOS 3 ជាមួយនឹង Android 16 ផងដែរ។

ទៅលើកាមេរ៉ាខាងក្រោយរបស់ស្មាតហ្វូន Xiaomi 17 Max នេះ នឹងមានទំហំ 200MP Samsung ISOCELL HPE, 50MP ultrawide និង 50-MP Sony periscope telephoto lens។ បន្ថែមពីនេះ មានកាមេរ៉ាខាងមុខទំហំ 50MP។ 

 

ស្មាតហ្វូន Xiaomi 17 Max នេះ ត្រូវបានគេទម្លាយមុននេះថា អាចនឹងបង្ហាញខ្លួននៅក្នុងប្រទេសចិននៅក្នុងខែមេសាខាងមុខនេះ។ ស្មាតហ្វូននេះ នឹងប្រជែងជាមួយនឹងស្មាតហ្វូន  Vivo X300 Max ដែលត្រូវគេរំពឹងថានឹងបង្ហាញខ្លួននៅដើមខែមីនាខាងមុខនេះក្នុងប្រទេសចិន។ នៅក្នុងពេលបច្ចុប្បន្ននេះ នៅមិនទាន់មានការបញ្ជាក់អំពីការប្រកាសជាសកលសម្រាប់ស្មាតហ្វូននេះនៅឡើយទេ៕

 

ព័ត៌មានពាណិជ្ជកម្ម