no-alternative title
no-alternative title

OPPO Find X10 Pro Max អាចនឹងបំពាក់នូវកាមេរ៉ា 200MP Samsung HPC ជាមួយបច្ចេកវិទ្យា UFCC

នៅខែមីនាខាងមុខនេះ ក្រុមហ៊ុន OPPO ត្រូវបានគេដឹងថា នឹងប្រកាសចេញជាផ្លូវការនូវស្មាតហ្វូនអេក្រង់បត់បាន OPPO Find N6 របស់ខ្លួនហើយស្របពេលជាមួយគ្នានេះ មានដំណឹងថា ក្រុមហ៊ុននេះ ក៏អាចនឹងមានការបង្ហាញចេញវត្តមានស្មាតហ្វូនជំនាន់ថ្មីរបស់ម៉ូដែល Find X9 Ultra និង Find X9s Pro ផងដែរ។ ថ្មីៗនេះមានព័ត៌មានលម្អិតជាច្រើនអំពីស្មាតហ្វូនត្រកូល OPPO Find X10 Series បានបែកធ្លាយនៅលើអ៊ីនធឺណិតជាបន្តបន្ទាប់។ នៅក្នុងការបែកធ្លាយថ្មីនេះ ត្រូវបានអ្នកទម្លាយ Digital Chat Station ទម្លាយពត៌មានលម្អិតនៃកាមេរ៉ារបស់ស្មាតហ្វូនFind X10 Pro Max ផងដែរ។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

 តាមការបញ្ជាក់របស់អ្នកទម្លាយ DCS បានអោយដឹងថា ក្រុមហ៊ុន OPPO កំពុងតែតេស្តនៅលើសេនស័រទំហំ 200MP។ ខណៈពេលដែលគាត់មិនទាន់បញ្ជាក់នូវឈ្មោះរបស់ស្មាតហ្វូន OPPO Flagship នេះនៅឡើយទេនោះ មានការបង្ហើបថា អាចជាស្មាតហ្វូនជំនាន់ថ្មី Find X10 Pro Max។ សិនស័រនេះ អាចជា Samsung HPC ដែលមានទំហំ 1/1.3 អ៊ីង។ ការបែកធ្លាយនេះ បានបញ្ជាក់ទៀតថា ស្មាតហ្វូនថ្មីនេះ មានការទ្រទ្រង់នូវបច្ចេកវិទ្យា 4×4 RMSC ដែលបានធ្វើការពង្រឹងទៅលើរូបភាពកាន់តែប្រសើរថែមទៀតផង។ បន្ថែមពីនេះ នៅលើស្មាតហ្វូននេះ ក៏មានការប្រើប្រាស់នូវបច្ចេកវិទ្យា Ultra Full Color Capture ដែលបង្កើនទៅលើល្បឿនរបស់ស្មាតហ្វូននេះអោយកាន់តែលឿនផងដែរ។ 

របាយការណ៍ជាច្រើនបញ្ជាក់ទៀតថា ស្មាតហ្វូនជំនាន់ថ្មីរបស់ OPPO នេះ នឹងមានបំពាក់នូវកាមេរ៉ា Dual 200-Megapixel ដែលមានទំហំធំក្នុងការប្រើប្រាស់។ ស្មាតហ្វូន Find X10 នេះ នឹងមានម៉ូដែល Standard, Pro និង Pro Max version ហើយក្នុង ក៏អាចនឹងមានម៉ូដែល Ultra ផងដែរ។

បើមើលទៅលើកម្លាំងម៉ាស៊ីនរបស់ស្មាតហ្វូន Find X10 នេះអាចនឹងបំពាក់នូវបន្ទះឈីប Dimensity 9500+ ដែលមានការបង្កើននូវល្បឿន Overclocked ពីបន្ទះឈីប Dimensity 9500 ដែលចេញកន្លងមក។ ស្មាតហ្វូនជំនាន់ថ្មី  OPPO Find X10 Pro និង Find X10 Pro Max អាចនឹងប្រើប្រាស់នូវបន្ទះឈីប Dimensity 9600 ដែលដំណើរការនូវបច្ចេកវិទ្យា 2nm ដំបូងបំផុតរបស់ក្រុមហ៊ុនMediaTek។ ស្មាតហ្វូន X10, X10 Pro និង X10 Pro Max នឹងបង្ហាញខ្លួនជាផ្លូវការណ៌នៅក្នុងប្រទេសចិននាខែតុលាឆ្នាំនេះហើយ៕

 

ព័ត៌មានពាណិជ្ជកម្ម