no-alternative title
no-alternative title
no-alternative title
no-alternative title
no-alternative title
no-alternative title

Ford បានធ្វើការវិនិយោគទឹកប្រាក់ $850 លានដុល្លារអាមេរិកសម្រាប់រថយន្ត Mustang Hybrid និងរថយន្ត EVs

ក្រុមហ៊ុនផលិតរថយន្ត Ford បានប្រកាសថា ខ្លួនកំពុងតែធ្វើការភ្នាល់ធំទៅលើរថយន្តអេឡិចត្រូនិចជាច្រើននោះ។ ក្រុមហ៊ុនផលិតរថយន្តរបស់សហរដ្ឋអាមេរិកនេះ នឹងធ្វើការវិនិយោគទឹកប្រាក់ចំនួន 850 លានដុល្លារអាមេរិករហូតដល់ឆ្នាំ 2023 នេះនៅក្នុងរោងចក្រ Flat Rock ស្ថិតនៅក្នុងរដ្ឋ Michigan របស់ខ្លួនហើយវានឹងក្លាយជារោងចក្រទីពីរ នឹងធ្វើការផលិតរថយន្តប្រើប្រាស់ថាមពលអគ្គិសនីនៅក្នុងអាមេរិកខាងជើងនោះ។ សម្រាប់ការផ្លាស់ប្តូរនៅក្នុងជំហានទី 2 នេះ នឹងមានការបន្ថែមការងារថ្មីចំនួន 900 កន្លែងថែមទៀត។ សម្រាប់រថយន្ត Mustang និង Lincoln Continental ថ្មីៗនេះក៏ធ្វើការផលិតនៅក្នុងរោងចក្រ Flat Rock ផងដែរ។

លោក Joe Hinrichs ដែលជាអគ្គនាយកផ្នែកប្រតិបត្តិការពិភពលោករបស់ក្រុមហ៊ុនផលិតរថយន្ត Ford បាននិយាយថា “យើងបានមើលឃើញអំពីកំណើននៃរថយន្តអេឡិចត្រូនិចជាច្រើន ហើយយើងត្រូវការធ្វើការការពារទៅលើសមត្ថភាពនៃការផលិតរបស់យើងបន្ថែមទៀតដើម្បីបង្កើនល្បឿនរបស់យើងនៅក្នុងការផលិតរថយន្តអគ្គិសនី។ នេះគឺជាដំណឹងដ៏ល្អសម្រាប់អនាគតនៃរោងចក្រស្ថិតនៅក្នុងភាគអាគ្នេយ៍នៃ Michigan នេះក្នុងការផ្តល់ការងារដែលមានប្រាក់ខែកម្រៃច្រើននោះ។” ការប្រកាសនេះគឺជាផ្នែកមួយនៃគម្រោងរបស់ក្រុមហ៊ុននេះដែលមានផែនការនៅក្នុងវិនិយោគទឹកប្រាក់ចំនួន 11.1 ពាន់លានដុល្លារអាមេរិកបន្ថែមទៀតសម្រាប់ការវិនិយោគខ្នាតពិភពលោកទៅលើរថយន្តអគ្គិសនីនេះ។ 

សម្រាប់ការវិនិយោគដ៏ធំនេះ ក៏មានការរួមបញ្ចូលគ្នាទៅលើរថយន្ត Mustang ជំនាន់បន្ទាប់ដែលនឹងធ្វើការផលិតនៅក្នុងរោងចក្រ Flat Rock នេះដែរ។ មានការរំពឹងថា ទីនេះនឹងធ្វើការផលិតនូវរថយន្ត Mustang ជំនាន់ទី 7 ដែលជាប្រភេទ Hybrid នោះ។ សម្រាប់អនាគតរបស់ Continental គឺនៅមិនទាន់ច្បាស់លាស់នោះទេ។ ក្រុមហ៊ុនផលិតរថយន្ត Ford ក៏បានប្រកាសអំពីគម្រោងជាច្រើននៅក្នុងការប្រកួតប្រជែងជាមួយនឹងរថយន្តស្វ័យប្រវត្តិដំបូងបំផុតរបស់ខ្លួននៅក្នុងមជ្ឈមណ្ឌល AV ថ្មីស្ថិតនៅក្នុងភាគអាគ្នេយ៍នៃ Michigan ទៀតផង។ នៅក្នុងពេលនេះ ក្រុមហ៊ុនផលិតរថយន្ត Ford មិនទាន់និយាយអំពីអ្វីដែលរថយន្ត EVs ស៊េរីថ្មីនេះ នឹងធ្វើការផលិតនៅក្នុងរោងចក្រ Flat Rock នៅឡើយទេ។

អ្វីដែលយើងបានដឹងនោះគឺថា ក្រុមហ៊ុនផលិតរថយន្តនេះ គឺមានភាពមមាញឹកនៅក្នងការរៀបចំទៅលើរចនាសម្ព័ន្ធនៃរថយន្តអគ្គិសនី EV ជំនាន់ចុងក្រោយរបស់ខ្លួន។ ការប្រកាសនេះ គឺមិនទាន់ធ្វើអោយអ្នកធ្វើការ និងមន្ត្រីរដ្ឋាភិបាលរបស់សហរដ្ឋអាមេរិកសប្បាយចិត្តនោះទេ៖ សម្រាប់រថយន្តអេឡិចត្រូនិច SUV ខាងមុខនេះ អាចនឹងបង្ហាញខ្លួននៅក្នុងរដូវក្តៅឆ្នាំ 2020 ដែលនឹងធ្វើការផលិតនៅក្នុងម៉ិចស៊ិច។ មនុស្សជាច្រើនរំពឹងថា រោងចក្រ Flat Rock មិនត្រូវបានគេជ្រើសរើសនោះទេ។ ក្រុមហ៊ុនផលិតរថយន្ត Ford មិនមានផ្លាស់ប្តូរនូវគម្រោងជាច្រើនរបស់ខ្លួនសម្រាប់រថយន្តនេះនោះទេ ប៉ុន្តែសម្រាប់រោងចក្រនៅក្នុងតំបន់ Detroit ប្រហែលជាត្រូវគេជ្រើសរើសជាក់ជាមិនខាន៕

no-alternative title
ព័ត៌មានពាណិជ្ជកម្ម