no-alternative title
no-alternative title

Ford បង្ហាញនូវ Mustang ឆ្នាំ 2021 ដែលជារថយន្តអេឡិចត្រូនិកជំនាន់ថ្មី មានរូបរាងស្រស់ស្អាត និងមានប្រណិតភាពនៅក្នុងការប្រើប្រាស់បំផុត

នៅពេលនេះ ការបង្ហាញវត្តមាននូវរថយន្ត LA របស់ក្រុមហ៊ុន Ford គឺចាប់ផ្តើមបាត់ពន្លឺបន្តិចម្តងៗ នៅពេលដែលមានការលេចធ្លាយនូវវត្តមានរបស់រថយន្ត Mustang Mach-E រួមជាមួយនឹងលក្ខណៈសម្បត្តិជាច្រើនទៀតរបស់រថយន្ត SUV ជំនាន់ថ្មីនេះ។ សម្រាប់រថយន្តស៊េរីថ្មី Mustang Mach-E នេះ គឺមានការទម្លាយបង្ហាញជាផ្លូវការ ហើយប្រធានបទដែលគ្រប់គ្នាចង់ដឹងនៅពេលនេះ គឺការសម្រេចចិត្តរបស់ក្រុមហ៊ុន Ford ក្នុងការអនុវត្តនូវឈ្មោះ Mustang ទៅលើគ្រប់រថយន្តអេឡិចត្រូនិច Crossover។ 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

លោក Bill Ford ដែលជានាយកប្រតិបត្តិរបស់ក្រុមហ៊ុន Ford Motor Company បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា “នៅក្នុងព្រឹត្តិការណ៍ពិពរណ៍រថយន្តដំបូងបំផុត Detroit auto show លោក Henry Ford បានអោយដឹងថា គាត់កំពុងតែធ្វើការនៅលើអ្វីមួយដែលមានល្បឿនខ្លាំងលឿនដូចជាផ្លេកបន្ទោរ។ នេះគឺជាម៉ូឌែលប្រភេទ Model T។ នៅថ្ងៃនេះ ក្រុមហ៊ុន Ford Motor Company គឺមានមោទនភាពក្នុងការប្រកាសបង្ហាញនូវរថយន្តស៊េរីថ្មីដែលមានល្បឿនលឿនដូចជាផ្លេកបន្ទោរសារជាថ្មី។ នេះ គឺជារថយន្តអេឡិចត្រូនិចស៊េរីថ្មី Mustang Mach-E ដែលជាម៉ូឌែលរថយន្តអេឡិចត្រូនិច។ វាគឺជាលឿនមែនទែន ហើយវាពិតជាអស្ចារ្យមែនទែន។ នេះគឺជាជំនាន់ថ្មីដែលពោរពេញដោយសេរីភាពសម្រាប់អ្នកប្រើប្រាស់រថយន្ត Mustang នេះ។”

បើនិយាយអំពីកម្លាំងម៉ាស៊ីនវិញនោះ ក្រុមហ៊ុន Ford គឺផ្តល់ជូននូវប្រភេទ rear-wheel-drive និង all-wheel-drive ដែលនឹងប្រើប្រាស់នូវ standard- និងការប្រើប្រាស់ថាមពលថ្មដែលមានរយៈពេលយូរថែមទៀត។ ជាមួយនឹងប្រភេទ AWD នេះ សម្រាប់ប្រភេទរថយន្តស្តង់ដារ Mach-E នេះ គឺមានកម្លាំងម៉ាស៊ីនដល់ទៅ 332 សេះ និងកម្លាំងរមួល 417 lb-ft ជាមួយនឹងរយៈពេល 0-60 mph នៅក្នុងរយៈពេលមិនដល់ 5 វិនាទីនោះទេ ដែលកម្លាំងនេះគឺដូចគ្នាទៅនឹងរថយន្ត Mustang EcoBoost ដែរ។ សម្រាប់ម៉ូឌែល GT នេះ នឹងមានល្បឿនស្ទុះលឿនជាងជាមួយនឹងល្បឿន 0-60 mph នៅក្រោមរយៈពេល 4 វិនាទី ខណៈពេលដែល GT Performance edition គឺស៊ីគ្នាជាមួយនឹងរយៈពេល 0-60 mph របស់រថយន្ត Shelby GT500 ដែលមានរយៈពេលប្រហែលជា 3.5 វិនាទី។

ក្រុមហ៊ុន Ford បាននិយាយថា សម្រាប់ម៉ូឌែលនៃរថយន្ត GT ទាំងពីរនេះ នឹងមានកម្លាំង 459 សេះ និងកម្លាំងរមួល 612 lb-ft ថែមទៀត ដូចនេះវាមិនមានការត្អូញត្អែរទៀតនោះទេអំពីកម្លាំងម៉ាស៊ីនរបស់រថយន្ត Mach-E នេះ។ អ្វីដែលកាន់តែអស្ចារ្យជាងនេះទៀតនោះ ក្រុមហ៊ុន Ford គឺមានគោលដៅក្នុងការធ្វើដំណើរបានចម្ងាយដល់ទៅ 270 ម៉ាយ៍សម្រាប់ប្រភេទ AWD និងប្រហែលជាចម្ងាយ 300 ម៉ាយ៍សម្រាប់ប្រភេទរថយន្ត RWD។ ម៉ូឌែលដែលមានថាមពលថ្មតូចជាងអាចនឹងធ្វើដំណើរបានចម្ងាយ 230 ម៉ាយ៍ជាមួយនឹងប្រភេទ RWD (210 ជាមួយនឹង AWD) និងម៉ូឌែល GT ដែលអាចធ្វើដំណើរបានចម្ងាយ 235 ម៉ាយ៍។

សម្រាប់ការបញ្ចូលថាមពលថ្មរបស់រថយន្តនេះ គឺប្រើប្រាស់នៅក្នុងស្ថានីយ៍ Ford Connected Charging ដែលអាចបន្ថែមនូវការធ្វើដំណើរបានចម្ងាយ 32 ម៉ាយ៍ក្នុងមួយម៉ោងជាមួយនឹងកម្លាំង 240-volt ។ Ford mobile charger ដែលមានភ្ជាប់នៅលើរថយន្តនេនះអាចបន្ថែមនូវចម្ងាយបាន 22 ម៉ាយ៍ទៀតរៀងរាល់ម៉ោងថែមទៀត។

ក្រុមហ៊ុន Ford ក៏ធ្វើការសហការជាមួយនឹងក្រុមហ៊ុន Amazon ក្នុងការដោះស្រាយទៅលើការតម្លើងនូវស្ថានីយ៍ Connected Charging Station នេះ។ ប៉ុន្តែប្រសិនបើអ្នកត្រូវការបញ្ចូលថាមពលថ្មតាមផ្លូវនោះ ក្រុមហ៊ុន Ford ក៏ធ្វើការសហការជាមួយនឹង Electrify America ដើម្បីផ្តល់អោយម្ចាស់រថយន្ត Mach-E អាចធ្វើការប្រើប្រាស់ជាមួយនឹងបណ្តាញបញ្ចូលថាមពលថ្មទីសាធារណៈនៅក្នុងប្រទេសនេះដែលមានជាង 12,500 ស្ថានីយ៍។ DC charger គឺមានកម្រិតនៃការបញ្ចូលថាមពលថ្មដល់ទៅ 150 kW សម្រាប់រថយន្ត RWD Mach-E ដែលអាចបន្ថែមនូវការធ្វើដំណើរបានចម្ងាយ 47 ម៉ាយ៍នៅក្នុងរយៈពេលប្រហែលជា 10 នាទីហយវអាចបញ្ចូលថាមពលថ្មពី 10% ទៅ 80% នៅក្នុងរយៈពេលត្រឹមតែ 38 នាទីប៉ុណ្ណោះ។ 

ម្ចាស់រថយន្តនេះ អាចស្វែងរកនូវស្ថានីយ៍បញ្ចូលថាមពលថ្មនេះ ដោយប្រើប្រាស់នូវកម្មវិធី FordPass app ឬតាមប្រព័ន្ធ navigation system នៅលើរថយន្តនេះ។ វានឹងមានកម្រិត trim levels ចំនួន 5 ដែលនឹងដំណើរការនោះគឺ Select, California Route 1, Premium, First Edition និង GT ( រួមជាមួយនឹង GT Performance Edition)។

មានការបែកធ្លាយទៅលើព័ត៌មានលម្អិតនៃតម្លៃនេះ ដែលមានការបញ្ជាក់ថា សម្រាប់ Select trimចាប់ផ្តើមពីតម្លៃ $43,895 ខណៈពេលរថយន្ត Premium គឺមានតម្លៃ $50,600។ សម្រាប់ប្រភេទ California Route 1 trim RWD គឺមានតម្លៃ $52,40 ខណៈពេលដែល First Edition AWD គឺមានតម្លៃ $59,900។ ចំណែកម៉ូឌែល GT នេះ គឺមានតម្លៃថ្លៃជាងគេបំផុតនោះគឺ $60,500 ។ រថយន្ត Mach-E trims នេះគឺមាន 3 Drive Modes នោះគឺ Whisper, Engage និង Unbridled ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
GGEAR Group ប្រកាសសម្ពោធជាផ្លូវការនូវផលិតផល «កង្ហារ ម៉ាក KHIND» នាំយកដំណោះស្រាយភាពត្រជាក់កម្រិតស្តង់ដារអន្តរជាតិ ជូនដល់អតិថិជនកម្ពុជា

GGEAR Group ប្រកាសសម្ពោធជាផ្លូវការនូវផលិតផល «កង្ហារ ម៉ាក KHIND» នាំយកដំណោះស្រាយភាពត្រជាក់កម្រិតស្តង់ដារអន្តរជាតិ ជូនដល់អតិថិជនកម្ពុជា

ដោយ ប៉េងលីន
ឡានអគ្គិសនី Subaru Uncharted 2026 ត្រៀមដាក់លក់នៅដើមឆ្នាំក្រោយ ជាមួយតម្លៃជាង 3 ម៉ឺនដុល្លារ

ឡានអគ្គិសនី Subaru Uncharted 2026 ត្រៀមដាក់លក់នៅដើមឆ្នាំក្រោយ ជាមួយតម្លៃជាង 3 ម៉ឺនដុល្លារ

ដោយ ប៉េងលីន
ស្ងាត់ៗ Toyota Corolla 2026 បង្ហាញខ្លួននៅចិន ឌីស្សាញមុខមាត់ថ្មី ដូច Camry និង Prius!

ស្ងាត់ៗ Toyota Corolla 2026 បង្ហាញខ្លួននៅចិន ឌីស្សាញមុខមាត់ថ្មី ដូច Camry និង Prius!

ដោយ ប៉េងលីន
Nissan N6 PHEV ស៊េរីឆ្នាំ 2026 ត្រៀមដាក់លក់ចុងឆ្នាំនេះ តម្លៃត្រឹមតែ 1 ម៉ឺន 4 ពាន់ដុល្លារប៉ុណ្ណោះ

Nissan N6 PHEV ស៊េរីឆ្នាំ 2026 ត្រៀមដាក់លក់ចុងឆ្នាំនេះ តម្លៃត្រឹមតែ 1 ម៉ឺន 4 ពាន់ដុល្លារប៉ុណ្ណោះ

ដោយ ប៉េងលីន
ភីកអាប់ Toyota Hilux Travo 2026 ទទួលបានចំណាត់ថ្នាក់ “ផ្កាយ5” ពីស្ថាប័នសុវត្ថិភាពយានយន្ត ANCAP

ភីកអាប់ Toyota Hilux Travo 2026 ទទួលបានចំណាត់ថ្នាក់ “ផ្កាយ5” ពីស្ថាប័នសុវត្ថិភាពយានយន្ត ANCAP

ដោយ ប៉េងលីន
រយះពេលជាង 7 ខែ Nissan N7 EV ផលិតបានចំនួន 50,000 គ្រឿង នៅរោងចក្រក្នុងប្រទេសចិន

រយះពេលជាង 7 ខែ Nissan N7 EV ផលិតបានចំនួន 50,000 គ្រឿង នៅរោងចក្រក្នុងប្រទេសចិន

ដោយ ប៉េងលីន