no-alternative title
no-alternative title
no-alternative title
no-alternative title
no-alternative title
no-alternative title
no-alternative title

Mazda MX-30 ដែលជារថយន្តថ្មី ប្រើប្រាស់ថាមពលអាគុយដ៏ទំនើបដំបូងបំផុត បានបើកឲ្យអតិថិជនកក់ប្រាក់ហើយ កក់ដំបូងត្រឹមតែ 1000 អឺរ៉ូប៉ុណ្ណោះ

យោងតាមព័ត៌មានថ្មីពីអាល្លឺម៉ង់បានអោយដឹងថា Mazda MX-30 នេះ នឹងបង្ហាញខ្លួនមកជាមួយជម្រើសពណ៌ 4 ប្រភេទ គឺពណ៌ស ពណ៌ខៀវខ្ចី ពណ៌ក្រហម និងពណ៌ប្រផេះ។ រថយន្ត គឺដើរដោយថាមពលអាគុយដែលមានលក្ខណៈពិសេស ត្រូវបានក្រុមហ៊ុនបំពាក់លើរថយន្តនេះ។ ហើយការប្រើប្រាស់នូវថាមពលអាគុយដ៏ទំនើបនេះ គឺដំបូងគេបង្អស់ប្រចាំក្រុមហ៊ុនរថយន្ត Mazda តែម្តង។

 

no-alternative title

រថយន្តនេះលក្ខណៈពិសេស និងបច្ចេកវិទ្យាថ្មីៗច្រើនដូចជា ប្រព័ន្ធភ្លើង LED កញ្ចក់ប្រាប់ដំណឹងផ្នែកចំហៀង យ៉ាន់កង់ទំហំ 18 អ៊ីញ ប្រភេទអាឡយដ៏រលោបរលោង ព្រមទាំងលម្អដោយChrome យ៉ាងទាន់សម័យ លើផ្នែកខ្លះទៀត នៅខាងក្នុងរថយន្ត។ នៅប្រទេសអាឡឺម៉ង់ សម្រាប់អតិថិជនទាំងអស់ដែលមានបំណងក្លាយជាម្ចាស់រថយន្ត Mazda MX-30 First Edition គឺគ្រាន់តែទម្លាក់ប្រាក់កក់ត្រឹមតែ1,000យូរ៉ូ តែប៉ុណ្ណោះ នេះបើតាមការចុះផ្សាយលើគេហទំព័រផ្លូវការរបស់ក្រុមហ៊ុនផ្ទាល់។

ចំពោះប្រព័ន្ធកម្សាន្ត ដែលបានបំពាក់នៅ ផ្នែកខាងក្នុងវិញ រថយន្ត SUV ប្រើអាគុយសាក ជួយអូសកម្លាំងម៉ាស៊ីន Mazda MX-30 First Edition បានភ្ជាប់មកជាមួយនូវ ប្រព័ន្ធកម្សាន្ត ដោយអេក្រង់ធំហំធំ 8.8អ៊ីញ ប្រព័ន្ធប្រាប់ទីតាំង Apple Car Play និងAndroid Auto បំពាក់ប្រព័ន្ធបំពងសំឡេងSpeaker ចំនួន៨កន្លែង រួមទាំងប្រព័ន្ធស្ដាប់វិទ្យុទំនើបប្រភេទ DAB Radio, Bluthooth, USB, កន្លែងសាកបញ្ចូលថាមពលថ្ម 12V និងប្រព័ន្ធបង្ហាញពត៌មានលើកញ្ចក់ពីមុខអ្នកបើកបរ(head-up display system) ជាដើម។ 

ប៉ុណ្ណឹងនៅមិនទាន់អស់ទេ ក្រុមហ៊ុនMazda ក៏មិនភ្លេចដែរ លើការបញ្ចូលនូវបច្ចេកវិទ្យាដ៏ទាន់សម័យ និងឆ្លាតវៃ លើរថយន្តប្រើអាគុយដំបូងរបស់ខ្លួនMazda MX-30 នេះ ឲ្យកាន់តែមានភាពប្រណីត ដូចជា ប្រព័ន្ធសេនសុ័រជំនួយពេលចូលចត ប្រព័ន្ធគ្រប់គ្រងសីតុណ្ហភាពក្នុងរថយន្តដោយស្វ័យប្រវត្តិ កំដៅកៅអីមុខទាំងសងខាង ស្មាតឃី បើកភ្លើងស្វ័យប្រវត្តិ ផ្លិតទឹកបក់ស្វ័យប្រវត្តិពេលមានភ្លៀង រួមទាំងបច្ចេកវិទ្យា E-Call សង្គ្រោះបន្ទាន់ពេលរថយន្តជួបបញ្ហាគ្រោះថ្នាក់ថែមទៀតផង។ 

កុ្រមហ៊ុន Mazda តែងតែគិតគូរដល់ប្រព័ន្ធសុវត្ថិភាព និងភាពទាន់សម័យ លើគ្រប់ម៉ូដែលរថយន្តរបស់ខ្លួន តួយ៉ាង Mazda MX-30 ក៏ត្រូវបានបំពាក់នូវប្រព័ន្ធសុវត្ថិភាពកម្រិតស្តង់ដារខ្ពស់បំផុត គឺ i-Activsense ដែលជាជំនួយការលើប្រព័ន្ធចាប់ហ្វ្រាំងស្វ័យប្រវត្តិដ៏ឆ្លាតវៃពេលមាន អ្នកដំណើរ ឬអ្នកជិះកង់ ឆ្លងកាត់មុខរថយន្តជាយថាហេតុ ព្រមទាំងប្រព័ន្ធដាស់តឿនអ្នកបើកបរពេលរថយន្តរេខុសគន្លងផ្លូវ ប្រព័ន្ធកត់ចំណាភ្លើងសញ្ញាចរាចរណ៍ កាមេរ៉ាមើលក្រោយ និងប្រព័ន្ធរ៉ាដាគ្រប់គ្រងល្បឿនរថយន្ត ពេលស្ទះផ្លូវថែមទៀតផង។   

កម្លាំងផ្ទុកក្នុងអាគុយរបស់រថយន្ត Mazda MX-30 នេះ គឺ35.5 kWh (សាកពេញ) អាចបើកបរបានចម្ងាយរហូតដល់ 200 Km ឯណោះ។ ប្រព័ន្ធអាគុយនេះ នឹងធ្វើការសាកដោយខ្លួនឯងពេលរថយន្តបើកបរ សម្រាប់ជាជំនួយដល់ការអូសរបស់កម្លាំងម៉ាស៊ីនរថយន្ត ដោយផ្ដល់នូវកម្លាំងអូសយ៉ាងខ្លាំងខ្លា ក្នុងកម្រិត 265 Nm(ញូតុនម៉ែត្រ)។  តាមការគ្រោងទុក រថយន្ត Mazda MX-30 First Edition នឹងដាក់លក់លើទីផ្សារប្រទេសអាល្លឺម៉ង់ ក្នុងខែមីនា ឆ្នាំ2020 ជាមួយតម្លៃ ចាប់ពី$37,680 (គិតទាំងVAT) ហើយចំពោះការចែកចាយបន្ត នឹងឆ្ពោះទៅកាន់ប្រទេសមួយចំនួននៅប៉ែកអឺរ៉ុប ពាក់កណ្ដាលឆ្នាំ2020 ខាងមុខនេះ៕  

 

no-alternative title

no-alternative title
ព័ត៌មានពាណិជ្ជកម្ម