no-alternative title

រថយន្តដ៏ពេញនិយមបំផុតចំនួន 5 ប្រភេទ ដែលមានអ្នកជិះលើផ្លូវច្រើនជាងគេនៅទីក្រុងឌូបៃ

ឌូបៃទីក្រុងដ៏ស៊ីវិល័យ ការរស់នៅដ៏មាមាញឹក និងមានប្រជាជនចម្រុះជាតិសាសន៍ កំពុងរស់នៅ បាននឹងកំពុងក្លាយជាគោលដៅទេសចរណ៍ដ៏ទាក់ទាញពីសំណាក់ភ្ញៀវទេសចរអន្តរជាតិឲ្យចង់ស្គាល់កាន់តែខ្លាំង។ ទន្ទឹមគ្នានោះដែរ រថយន្តដែលកំពុងបើកបរឥតឈប់ឈរតាមដងវិថីក្នុងទីក្រុងមួយនេះ ក៏បានរួមចំណែកប្រែក្លាយឲ្យទីក្រុងឌូបៃ មើលទៅកាន់តែមានភាពរស់រវើក ប្រៀបដូចចរន្តសសៃរឈាម ដែលមានចលនាឥតឈប់ឈ អមដោយសំណង់អាគារខ្ពស់ៗសឹងគ្រប់ផ្លូវ។ 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ក្រឡេកមកមើលប្រភេទរថយន្តដ៏ពេញនិយមចំនួន 5 ប្រភេទរបស់ប្រជាជនទីក្រុងឌូបៃសព្វថ្ងៃវិញ ឃើញថា នៅប្រទេសកម្ពុជាយើងក៏មានអ្នកជិះស៊េរីទាំងអស់នេះមិនតិចដែរ។ តើប្រិយមិត្តចង់ដឹងទេថា ម៉ាករថយន្តដ៏ពេញនិយមទាំងនោះ មានអ្វីខ្លះ?  មិនថាលោកអ្នកមករស់នៅ ធ្វើការ និងមកទេសចរណ៍នោះទេ អ្នកនឹងឃើញរថយន្តទាំង៥ប្រភេទនេះច្រើនជាងម៉ាករថយន្តផ្សេងៗក្នុងទីក្រុងឌូបៃ។ 

1. រថយន្ត Toyota 

Toyota គឺជាប្រេនរថយន្តដ៏ពេញនិយមខ្លាំងនៅអារ៉ាប់រួម ជាពិសេសគឺ Land Cruiser ។ ប្រជាប្រិយភាពរថយន្តSUV Land Cruiser នៅទីក្រុងឌូបៃ ដ៏ដោយសារតែរថយន្តប្រភេទនេះ ជារថយន្តខ្ពស់ ទំនើប ងាយស្រួលបើកបរក្នុងទីក្រុង ជាពិសេសរថយន្តទំនើបប្រភេទនេះ មានបំពាក់មកនូវប្រព័ន្ធចាប់ហ្វ្រាំងដោយស្វ័យប្រវត្តិ ពេលមានមនុស្សឆ្លងកាត់ ឬឧបសគ្គនោះពីមុខឡាន។ បន្ថែមពីលើប្រព័ន្ធសុវត្ថិភាពដ៏ទំនើបមួយនេះ រថយន្ត Land Cruiser ក៏មានបំពាក់នូវពោងសុវត្ថិភាពច្រើនកន្លែង ប្រព័ន្ធចូលចតដោយស្វ័យប្រវត្តិ ដើម្បីធានាសុវត្ថិភាពអ្នកជិះ រួមទាំងលក្ខណៈសម្បត្តិជាច្រើនផ្សេងទៀតផងដែរ។   

2. រថយន្ត Mercedes-Benz

ប្រជាប្រិយភាពរបស់រថយន្ត Mercedes-Benz បានក្លាយជារថយន្តមួយប្រភេទដែលមានអ្នកជិះច្រើនជាងគេ ក្នុងចំណោមរថយន្តពេញនិយមទាំង៥ប្រភេទ ក្នុងប្រភេទS-Class Mercedes-Benz លក់ដាច់ជាងគេ។  បើលោកអ្នកទៅដល់ទឹកដីស្ដេចប្រេងកាតអារ៉ាប់រួម សឹងតែគ្រប់ដងវិថីនានាក្នុងទីក្រុងឌូបៃ នឹងបានឃើញរថយន្ត Mercedes-Benz ជាមិនខាន។ ប្រជាប្រិយភាពរបស់រថយន្តនេះ ត្រូវបានប្រជាជនរស់នៅទីក្រុងឌូបៃ ទិញជិះមិនតិចនោះទេ នេះក៏ដោយសារតែ វាជាប្រភេទរថយន្តប្រណិត និងបំពាក់ដោយបច្ចេកវិទ្យា និងប្រព័ន្ធសុវត្ថិភាពខ្ពស់សឹងគ្រប់ផ្នែកនៃរថយន្ត។ 

3. រថយន្ត Nissan 

មិនមែនតិចឆ្នាំទេ ដែលប្រេនរថយន្ត Nissan បានក្លាយជាប្រភេទរថយន្តពេញនិយមពីសំណាក់ប្រជាជនរស់នៅទីក្រុងឌូបៃ។ ក្នុងនោះ Nissan Patrol Safari និង Nissan Patrol មានការពេញនិយមច្រើនជាងប្រភេទរថយន្តNissan ផ្សេងៗ ដោយសារតែ ភាពរឹងមាំរបស់ Nissan ទាំងពីរម៉ូដែលនេះ ទើបភាគច្រើន រថយន្តប្រភេទនេះ ត្រូវបានប្រជាជនឌូបៃប្រើប្រាស់ជាមួយប្រភេទផ្លូវលំបាកប្រភេទ Off-Road ជាដើម។ 

4. រថយន្ត Lexus 

ពេញនិយមអីតែកម្ពុជា រថយន្ត Lexus LX 570 ក៏ជាប់ឈ្មោះជាបងធំ SUV សម្រាប់ជិះក្នុងក្រុង និងវាលខ្សាច់នៅអារ៉ាប់ដែរ។ ឡូហ្គូរបស់រថយន្ត Lexus បានក្លាយជាម៉ាករថយន្តជាប់ចំណាត់ថ្នាក់លេខ 4 ក្នុងចំណោមរថយន្តដ៏ពេញនិយមទាំង 5 ប្រភេទ ប្រចាំទីក្រុងឌូបៃ។ កម្លាំងខ្លាំង ប្រព័ន្ធសុវត្ថិភាពខ្ពស់ បំពាក់នូវបច្ចេកវិទ្យាទំនើបៗសឹងគ្រប់កន្លែង និងគុណសម្បត្តិយ៉ាងសំបូរបែបជាច្រើនផ្សេងទៀត ជាមន្តស្នេហ៍របស់រថយន្ត Lexus LX 570 ចំពោះប្រជាជនអារ៉ាប់រួម។ 

5. រថយន្ត Hyundai 

រថយន្ត Hyundai បានក្ដោបក្ដាប់រហូតដល់ទៅ 6% នៃចំនួនរថយន្តល្បីៗ ដែលមានអ្នកជិះច្រើនជាងគេ នៅអារ៉ាប់រួម។ ក្នុងនោះ ប្រភេទ Hyundai Tucson SUV មានអ្នកជិះច្រើនជាងគេ បើប្រៀបនឹងប្រភេទ Hyundai ផ្សេងៗ ទៀត។ តែយ៉ាងនេះ ក៏ដោយ Hyundai Tucson នៅឌូបៃ ភាគច្រើនត្រូវបានគេជិះសម្រាប់តែទៅធ្វើការ ឬជូនកូនទៅសាលាប៉ុណ្ណោះ មិនមែនជាប្រភេទរថយន្តសម្រាប់ជិះលើសមុទ្រខ្សាច់ដូចទៅនឹងប្រភេទរថយន្ត SUV ផ្សេងៗទៀតឡើយ។ ក្នុងនោះដែរ ប្រភេទ Hyundai Tucson ដែលមានកម្លាំង 164 សេស ពេញនិយមខ្លាំងជាងគេ៕ 

 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
 HONOR X7b ថ្មអមតៈ ធន់មាំស្វិត ថតរូបច្បាស់ស្អាតកម្រិតអាជីព មានលក់ជាផ្លូវការហើយតម្លៃត្រឹមតែ 169$ ប៉ុណ្ណោះ!

HONOR X7b ថ្មអមតៈ ធន់មាំស្វិត ថតរូបច្បាស់ស្អាតកម្រិតអាជីព មានលក់ជាផ្លូវការហើយតម្លៃត្រឹមតែ 169$ ប៉ុណ្ណោះ!

ដោយ ប៉េងលីន
ទិញរថយន្ត ទៅលេងអឺរ៉ុប! PEUGEOT Cambodia ធ្វើសេចក្តីប្រកាសពត៌មានជាផ្លូវការ សំរាប់កម្មវិធីដ៏រីករាយនេះជូនដល់អតិថិជនពើហ្សូទាំងអស់!

ទិញរថយន្ត ទៅលេងអឺរ៉ុប! PEUGEOT Cambodia ធ្វើសេចក្តីប្រកាសពត៌មានជាផ្លូវការ សំរាប់កម្មវិធីដ៏រីករាយនេះជូនដល់អតិថិជនពើហ្សូទាំងអស់!

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Xpeng P7i Wing Edition បង្ហាញខ្លួនជាមួយលក្ខណៈសម្បត្តិខ្ពស់ជាងម៉ូដែលមុន នឹងមានតម្លៃ 30900 ដុល្លារ

រថយន្តអគ្គិសនី Xpeng P7i Wing Edition បង្ហាញខ្លួនជាមួយលក្ខណៈសម្បត្តិខ្ពស់ជាងម៉ូដែលមុន នឹងមានតម្លៃ 30900 ដុល្លារ

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Aito M9 មានការបញ្ជាទិញច្រើនជាង 60,000 គ្រឿងហើយក្រោយពីការប្រកាសចេញបាន 86 ថ្ងៃ

រថយន្តអគ្គិសនី Aito M9 មានការបញ្ជាទិញច្រើនជាង 60,000 គ្រឿងហើយក្រោយពីការប្រកាសចេញបាន 86 ថ្ងៃ

ដោយ ប៉េងលីន
ការឌីស្សាញផ្នែកខាងក្រៅ និងខាងក្នុងនៃរថយន្ត Kia K4 ត្រូវបានបង្ហាញចេញនៅមុនការមកដល់នៅថ្ងៃទី 27 ខែមេសា

ការឌីស្សាញផ្នែកខាងក្រៅ និងខាងក្នុងនៃរថយន្ត Kia K4 ត្រូវបានបង្ហាញចេញនៅមុនការមកដល់នៅថ្ងៃទី 27 ខែមេសា

ដោយ ប៉េងលីន
នៅពេលនេះ តាក់ស៊ីហោះ បានចាប់ផ្តើមដាក់លក់នៅលើទីផ្សារអនឡាញនៅក្នុងប្រទេសចិនហើយ

នៅពេលនេះ តាក់ស៊ីហោះ បានចាប់ផ្តើមដាក់លក់នៅលើទីផ្សារអនឡាញនៅក្នុងប្រទេសចិនហើយ

ដោយ ប៉េងលីន