no-alternative title

លោក Elon Musk ដែលជាស្ថាបនិករបស់ក្រុមហ៊ុន Tesla បានក្លាយជាបុរសដែលមានជាងគេបំផុតនៅលើភពផែនដីនេះ

ថ្មីៗនេះ យោងតាមរបាយការណ៍បានបញ្ជាក់ថា ភាគហ៊ុនរបស់ក្រុមហ៊ុន Tesla បានហក់ឡើងដល់តម្លៃទៅ $820 នៅក្នុងមួយថ្ងៃ ដែលលោក Musk គឺជាម្ចាស់ភាគហ៊ុនម្នាក់នៅក្នុងចំណោមម្ចាស់ភាគហ៊ុនជាច្រើនរបស់ក្រុមហ៊ុននេះ ដែលក្លាយជាអ្នកមានបំផុតរបស់ពិភពលោកដែលមានទឹកប្រាក់រាប់ពាន់លានដុល្លារ។ លោក Elon Musk បានបង្ហាញពីយុទ្ធសាស្រ្តដ៏ពិសេសរបស់លោក ជាមួយនិងពាក្យមួយឃ្លាថា រឿងដែលសំខាន់បំផុត គឺយើងត្រូវជឿជាក់នៅលើសុបិន្តរបស់ខ្លួនឯង ហើយអ្វីគ្រប់យ៉ាងនឹងមានលទ្ធផល។  

 

រូបភាពពាណិជ្ជកម្ម
no-alternative title

សូមជំរាបថា កាលពីមួយថ្ងៃមុននេះ តម្លៃភាគហ៊ុននេះ គឺមានចំនួន $745 ខណៈពេលដែលលោក Musk បានជាប់ចំណាត់ថ្នាក់លេខ 2 នៅក្នុងពិភពលោកជាបុរសដែលមានបំផុតរបស់ពិភពលោកដែលឈរនៅពីក្រោយលោក Jeff Bezos នាយកប្រតិបត្តិរបស់ក្រុមហ៊ុន Amazon ដែលមានទឹកប្រាក់ចំនួន 184 ពាន់លានដុល្លារអាមេរិក។ ជាលទ្ធផលនៅក្នុងថ្ងៃនេះ វាពិតជាសំណាងរបស់លោក Musk គឺជិតដល់ទៅ $200 ពាន់លានដុល្លារអាមេរិក។ ប៉ុន្តែ ប្រធានរបស់ក្រុមហ៊ុន Tesla នេះនៅក្នុងឆ្នាំ 2020 នេះ គឺមានទឹកប្រាក់ចំនួន 27 ពាន់លានដុល្លារ ហើយគាត់ជាមនុស្សដែលមានបំផុតទី 2 របស់ពិភពលោក។

ដើមទុនរបស់ក្រុមហ៊ុន Tesla បានកើនឡើងចំនួន 57 ពាន់លានដុល្លារអាមេរិកនៅក្នុងមួយថ្ងៃ ដោយចាប់ពី 716.5 ទៅ  773.5 ពាន់លានដុល្លារអាមេរិក។ តើអ្វីដែលជាហេតុផលសម្រាប់ការកើនឡើងនេះ? នេះ គឺដោយសារតែភាពសុទ្ធិដ្ឋិនិយមដោយសារតែការបញ្ជាក់ថាលោក Joe Biden (Joseph Biden) នឹងក្លាយជាប្រធានាធិបតីថ្មីរបស់សហរដ្ឋអាមេរិក។ លោកJoe Biden គឺជាអ្នកប្រជាធិបតេយ្យដែលផ្តោតទៅលើផ្នែកបច្ចេកវិទ្យា និងថាមពលបៃតងនេះ។ ក្រុមហ៊ុន Tesla គឺជាក្រុមហ៊ុនដែលនាំមុខគេនៅក្នុងឧស្សាហកម្មរថយន្តអេឡិចត្រូនិចនេះ។

គួរបញ្ជាក់ថា កន្លងមកមានពាក្យចចាមអារ៉ាមជាច្រើន បានបញ្ជាក់ថា ប្រធានរបស់ក្រុមហ៊ុន Tesla លោក Elon Musk បានព្យាយាមក្នុងការលក់ក្រុមហ៊ុនរបស់ខ្លួនទៅកាន់ក្រុមហ៊ុន Apple។ ព័ត៌មាននេះ គឺមានការបញ្ជាក់ដោយលោក Musk តែម្តង។ នៅក្នុងការបញ្ចេញនូវរថយន្តម៉ូឌែល Model 3 នេះ ខ្ញុំបានទៅរកលោក Tim Cook ដើម្បីពិភាក្សាអំពីការលក់ក្រុមហ៊ុន Tesla ដែលមាន 1/10 ទៅកាន់ក្រុមហ៊ុន Apple ប៉ុន្តែគាត់បដិសេធ មិនមកជួបក្នុងការប្រជុំនេះទេ។ បន្ថែមពីនេះទៀតនោះ លោក Musk បានបញ្ជាក់ថា ក្រុមហ៊ុន Tesla នេះ គឺប្រើប្រាស់នូវថាមពលថ្ម LFP ទៅលើរថយន្តអេឡិចត្រូនិចជាច្រើន ដែលធ្វើការផលិតនៅក្នុងទីក្រុងស៊ាងហៃ ខណៈពេលដែលក្រុមហ៊ុន Apple ចង់ប្រើប្រាស់នូវថាមពលថ្ម “single-cell” នោះ គឺមិនអាចទៅរួចនោះទេ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន
រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

ដោយ ប៉េងលីន