no-alternative title

លោក Yu Chengdong បានបញ្ជាក់ថា សេវាកម្ម Huawei HMS នឹងបង្ហាញវត្តមាននៅលើរថយន្តលំដាប់អភិជន Mercedes-Benz S-Class ស៊េរីឆ្នាំ 2021

រយះពេលជិតមួយឆ្នាំចុងក្រោយនេះ យើងសង្កេតឃើញថា អាជីវកម្មទូរស័ព្ទចល័តរបស់ Huawei ហាក់មានទីផ្សារស្រុតចុះយ៉ាងគំហុក ទាំងនេះក៏ដោយសារតែការហាមឃាត់របស់អាមេរិចចំពោះក្រុមហ៊ុនបច្ចេកវិទ្យាធំៗមិនអោយផ្គត់ផ្គង់សភាសភាគគ្រឿងបង្គុំដល់ Huawei បន្តទៀត។ ដោយមានការដាក់ទណ្ឌកម្មសម្រាប់អាជីវកម្មទូរស័ព្ទចល័តពីសំណាក់រាជរដ្ឋាភិបាលអាមេរិក បានធ្វើអោយក្រុមហ៊ុន Huawei ងាកមកផ្តោតទៅលើអាជីវកម្មផ្សេង ដោយក្នុងចំនោមអាជីវកម្មទាំងនោះគឺមានអាជីវកម្មផ្តល់សេវាកម្មប្រើប្រាស់ទំនើបហៅថា Smart Cloud Solution  សម្រាប់អាជីវកម្មរថយន្ត ដោយបានធ្វើការអភិវឌ្ឍន៍នូវសេវាកម្ម HMS សម្រាប់ប្រើនៅលើរថយន្តជាដើម។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

បន្ទាប់ពីសហរដ្ឋអាមេរិកបានហាមឃាត់ Huawei មិនអោយប្រើប្រាស់សេវាកម្ម Google Mobile Service (GMS) ក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់ចិនមួយនេះ បានចាប់ផ្តើមធ្វើការអភិវឌ្ឍន៍នូវសេវាកម្ម Huawei Mobile Service (HMS) ផ្ទាល់ខ្លួន។ ក្រោយមកទៀត Huawei ក៏បានបង្ហាញចេញនូវសេវាកម្មថ្មីទៀតសម្រាប់ប្រើនៅក្នុងអាជីវកម្មរថយន្តហៅថា Huawei HMS  for Car។ កាលពីឆ្នាំកន្លងទៅប្រធានក្រុមហ៊ុន Huawei លោក Guo Ping បានលើកឡើងថា Huawei បាននឹងកំពុងជូបពិភាក្សាជាមួយក្រុមហ៊ុនផលិតរថយន្តសម្រាប់ការប្រើប្រាស់សេវាកម្ម HMS របស់ខ្លួន។ ជាលទ្ធផលជាក់ស្តែងក្រុមហ៊ុនផលិតរថយន្តលំដាប់ថ្នាក់អភិជនរបស់អាឡឺម៉ងគឺ Mercedes បានព្រមព្រៀងក្នុងការប្រើប្រាស់សេវាកម្ម Huawei HMS សម្រាប់រថយន្តស៊េរីទំនើបរបស់ខ្លួនម៉ូដែល Mercedes Benz S-Class ស៊េរីឆ្នាំ 2021 នេះបើតាមការបញ្ជាក់ប្រាប់ពីលោក Yu Chengdong ដែលជានាយប្រតិបត្តិជាន់ខ្ពស់ផ្នែក Huawei Consumer Business របស់ Huawei កាលពីពេលថ្មីៗនេះ។

នាយកប្រតិបត្តិរូបនេះបានបញ្ជាក់ថា ជាមួយនឹងសេវាកម្ម Huawei HMS សម្រាប់រថយន្ត គឺផ្តល់អោយអ្នកប្រើប្រាស់ទទួលបាននូវភាពសប្បាយរីករាយគ្រប់ពេលនៅក្នុងរថយន្តរបស់ពួកគេក្នុងនោះមានដូចជា ការអានព័ត៌មានថ្មីៗ ការស្តាប់តន្រ្តី ទស្សនាវីដេអូ និងការលេងហ្គេមកម្សាន្តនៅកំឡុងការបើករបរជាដើម។ លោក Chengdong បានបញ្ជាក់ទៀតថា ជាមួយនឹងសេវាកម្ម Smart Car Cloud Solution, Huawei HMS for Car នឹងបន្តផ្តល់ជូនដល់មនុស្សគ្រប់គ្នានូវគុណភាព និងផាសុខភាពខ្ពស់កំឡុងនៃការធ្វើដំណើរ ដែលអាស្រ័យលើការប្រើនូវប្រព័ន្ធទំនើប ecosystem ពី Huawei Cloud Service។ 

បើតាមការបង្ហាញរបស់ Huawei នៅលើអេក្រង់គំរូហៅថា Smart Display ដែលបានដំឡើងនៅក្នុងរថយន្តគឺបានបង្ហាញអោយឃើញនូវកម្មវិធីប្រើប្រាស់មួយចំនួនក្នុងនោះរួមមាន SF Express, Lychee និង Bilibili ជាដើម។ បន្ថែមពីនេះនៅលើអេក្រង់ក៏បានបង្ហាញថា អ្នកប្រើក៏អាចធ្វើការទាញយកកម្មវិធីមកដំឡើងបន្ថែមបានពី Huawei App Store ផងដែរ។ បច្ចុប្បន្នរថយន្ត Mecerdes គឺបានបំពាក់ប្រើប្រាស់នូវសេវាកម្ម Google Android Auto ជាពិសេសគឺនៅទីផ្សារអឺរ៉ុបតែម្តង ហើយប្រសិនបើរថយន្ត Mercedes ស៊េរី S-Class 2021 ដែលនឹងប្រើសេវាកម្ម Huawei HMS ដំបូង ត្រូវបានគេព្យាករណ៍ថានឹងមានតែសម្រាប់ទីផ្សារប្រទេសចិនប៉ុណ្ណោះ។ សូមរំលឹងផងដែរថា កាលពីពេលថ្មីៗនេះ ប្រធានចាត់ការទូទៅនៃក្រុមហ៊ុន BYD លោក Zhoa Changjiang បាននិយាយថាក្រុមនហ៊ុនរបស់លោកគ្រោងប្រើប្រាស់សេវាកម្ម Huawei HMS នៅលើរថយន្តស៊េរីថ្មី BYD Han។ លោកបញ្ជាក់ថា ក្នុងពេលបច្ចុប្បន្ននេះក្រុមហ៊ុនលោកបានផលិតរថយន្តចំនួនពីរម៉ូដែលរួចហើយដែលប្រើប្រាស់នូវសេវាកម្ម Huawei Cloud Service។ ជាមួយគ្នានេះដែរ គេរំពឹងថានឹងមានម៉ាកយីហោរថយន្តជាច្រើនទៀតដែលប្រើសេវាកម្ម Huawei HMS នឹងមកដល់ឆាប់ៗនេះ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន
រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

ដោយ ប៉េងលីន