no-alternative title
no-alternative title

មានការព្យាករណ៍ថា ការលក់រថយន្តអេឡិចត្រូនិច នៅក្នុងប្រទេសចិន នឹងមានការកើនឡើង 50% នៅក្នុងឆ្នាំ 2021 នេះ

យោងតាមរបាយការណ៍ថ្មីមួយបានបញ្ជាក់ថា ការលក់រថយន្តអេឡិចត្រូនិចនៅក្នុងប្រទេសចិន គឺនឹងមានការកើនឡើងរហូតដល់ទៅ 50% នៅឆ្នាំ 2021 នេះ ខណៈដែលនៅក្នុងឆ្នាំ 2020 កន្លងទៅទីផ្សារចិន គឺមានការកើនឡើងត្រឹមតែ 8% ប៉ុណ្ណោះ ។ តាមការបញ្ជាក់នៅក្នុងរបាយការណ៍របស់ Canalys បានអោយដឹងថា ទីផ្សាររបស់ចិន គឺមានការនាំចេញរថយន្តអេឡិចត្រូនិចចំនួន 1.3 លានគ្រឿងកាលពីឆ្នាំមុននេះ។ ដែលនេះ គឺជាតួរលេខដែលគួរអោយចាប់អារម្មណ៍មែនទែន។ 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

លោក Chris Jones ដែលជាអ្នកវិភាគរបស់ក្រុមហ៊ុន Canalys បាននិយាយថា “រថយន្តអេឡិចត្រូនិចរបស់ចិន នៅក្នុងទីផ្សារឆ្នាំ 2020 កន្លងទៅ គឺផ្តោតទៅលើរថយន្តចំនួន 2 ម៉ូដែលប៉ុណ្ណោះ គឺរថយន្ត Tesla Model 3 ដែលផលិតនៅក្នុងប្រទេសចិន ដែលនាំមុខគេនៅក្នុងឆមាសទី 1 ឆ្នាំ 2020 និងរថយន្ត Hongguang Mini EV របស់ក្រុមហ៊ុន SGMW ។”

សម្រាប់រថយន្តអេឡិចត្រូនិចចំនួន 1.3 លានគ្រឿង ដែលលក់នៅក្នុងប្រទេសចិន កាលពីឆ្នាំមុននេះ គឺមានចំនួន 41% នៃរថយន្តដែលលក់បាននៅជុំវិញពិភពលោក ស្របពេលដែលសហរដ្ឋអាមេរិក គឹមានចំនួនត្រឹមតែ 2.4% នៃការលក់សរុបនេះ។ លោក Jones បាននិយាយទៀតថា “រថយន្តអេឡិចត្រូនិចពេលនេះ ពិតជាមានតម្រូវការខ្លាំងមែនទែនពីអ្នកប្រើប្រាស់។”

ក្រុមហ៊ុន Canalys បានបញ្ជាក់ថា នៅក្នុងឆ្នាំ 2021 នេះ ទីផ្សាររបស់ចិន នឹងមានការនាំចេញរថយន្តអេឡិចត្រូនិចចំនួន 1.9 លានគ្រឿងដែលនេះ គឺមានការកើនឡើង 51% នៅក្នុងទីផ្សារសកល និងការកើនឡើងចំនួន 9% នៃទីផ្សាររថយន្តអេឡិចត្រូនិច នៅក្នុងទីផ្សាររថយន្តរបស់ចិន។ លោក Sandy Fitzpatrick អនុប្រធានរបស់ក្រុមហ៊ុន Canalys បាននិយាយថា “ចំណែកទីផ្សារនៃការលក់ក្នុងប្រទេសចិនសម្រាប់ឆ្នាំ 2020 នេះគឺមានចំនួន 6.3%។ រថយន្តអេឡិចត្រូនិចជាច្រើន គឺមានការកើនឡើងខ្លាំងមែនទែន។ ប៉ុន្តែក្រុមហ៊ុន Tesla រំពឹងថា នឹងមានការកើនឡើងជាច្រើនទៀតនៅក្នុងប្រទេសចិន៕”

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
សាជីវកម្មរីនណៃជប៉ុន Rinnai បានរៀបចំកម្មវិធីដ៏អធិកអធម ដើម្បីជួបជុំមហាគ្រួសាររីនណៃប្រចាំ ឆ្នាំ២០២៥ និងបានដាក់បង្ហាញពីផលិតផលថ្មីៗ

សាជីវកម្មរីនណៃជប៉ុន Rinnai បានរៀបចំកម្មវិធីដ៏អធិកអធម ដើម្បីជួបជុំមហាគ្រួសាររីនណៃប្រចាំ ឆ្នាំ២០២៥ និងបានដាក់បង្ហាញពីផលិតផលថ្មីៗ

ដោយ ប៉េងលីន
ទិញរថយន្ដ Peugeot នៅថ្ងៃនេះ នឹងទទួលបានដំណើរកម្សាន្ដទៅសហភាពអឺរ៉ុប!!!

ទិញរថយន្ដ Peugeot នៅថ្ងៃនេះ នឹងទទួលបានដំណើរកម្សាន្ដទៅសហភាពអឺរ៉ុប!!!

ដោយ ប៉េងលីន
កាដូពិសេសពី Changan និង Deepal! ទិញឡានតម្លៃថ្មី មានថែម iPhone 17 Pro Max នឹងបានទៅលេងចិន Free ទៀតផង

កាដូពិសេសពី Changan និង Deepal! ទិញឡានតម្លៃថ្មី មានថែម iPhone 17 Pro Max នឹងបានទៅលេងចិន Free ទៀតផង

ដោយ ប៉េងលីន
  nubia V80 Design ជាស្មាតហ្វូន AI ទាន់សម័យតម្លៃក្រោម $200 ដែលបានបំពាក់បច្ចេកវិទ្យា AI ជំនាន់ថ្មី ជាមួយប៊ូតុង AI ថ្មីពិសេស អមនិងការរចនាបែប Flagship ដ៏ទាក់ទាញ

nubia V80 Design ជាស្មាតហ្វូន AI ទាន់សម័យតម្លៃក្រោម $200 ដែលបានបំពាក់បច្ចេកវិទ្យា AI ជំនាន់ថ្មី ជាមួយប៊ូតុង AI ថ្មីពិសេស អមនិងការរចនាបែប Flagship ដ៏ទាក់ទាញ

ដោយ ប៉េងលីន
Geely ប្រកាសចេញឡាន Hybrid SUV ថ្មីមួយទៀតហើយមានតម្លៃជាង 1 ម៉ឺនស្តើងប៉ុណ្ណោះ

Geely ប្រកាសចេញឡាន Hybrid SUV ថ្មីមួយទៀតហើយមានតម្លៃជាង 1 ម៉ឺនស្តើងប៉ុណ្ណោះ

ដោយ ប៉េងលីន
ដោយសារចំណុច 3 នេះហើយទើបនាំអោយកាមេរ៉ាឡាន 70mai ឈានមុខគេនៅលើទីផ្សារកាមេរ៉ាឡាន!

ដោយសារចំណុច 3 នេះហើយទើបនាំអោយកាមេរ៉ាឡាន 70mai ឈានមុខគេនៅលើទីផ្សារកាមេរ៉ាឡាន!

ដោយ ប៉េងលីន