no-alternative title

កុំព្យូទ័រយួរដៃស៊េរីថ្មី Huawei Matebook D15 តម្លៃ $569 កំពុងក្តោបប្រជាប្រិយភាពនៅកម្ពុជា

ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស ហួវៃកំពុងចាប់ផ្តើមទិសដៅថ្មី ជាមួយនឹងការផលិតនូវឧបករណ៍ឆ្លាតវៃ កុំព្យូទ័រយួរដៃ បំពេញតម្រូវការអ្នកគាំទ្រ និងអតិថិជនរបស់ខ្លួននៅជុំវិញពិភពលោក។ ថ្មីៗនេះ សម្មិតិផលថ្មី កុំព្យូទ័រយួរដៃទ្រទ្រង់បច្ចេកវិទ្យាចែករំលែកអេក្រង់ទូរស័ព្ទទៅកុំព្យូទ័រដំបូងគេបង្អស់ Huawei Matebook D 15  តម្លៃ $569 ហាក់មានប្រជាប្រិយភាពខ្លាំងទាំងនៅប្រទេសយើង និងពិភពលោកទាំងមូល។ ចំនុចពិសេសដែលធ្វើឲ្យ កុំព្យូទ័រយួរដៃ Huawei Matebook D 15 មានភាពលេចធ្លោ៖

 

រូបភាពពាណិជ្ជកម្ម
no-alternative title

1. ការរចនារូបរាងស្តើង ស្រាល អេក្រង់បង្ហាញធំពេញភ្នែក និងតួធ្វើពីលោហៈធន់មាំ៖ 

កុំព្យូទ័រយួរដៃ Huawei Matebook D 15 គឺជាប្រភេទ Laptop ដែលរចនាមាន រាងស្តើង ស្រាល អេក្រង់ទំហំ 15.6 អ៊ីង ប្រភេទ FHD 1080p និងមានគែមស្ដើងទំនើបត្រឹមតែ 5.3មម តែប៉ុណ្ណោះ ដែលអាចមើលរូបភាពបានធំ និងត្រជាក់ភ្នែក។ ឡេបថបនេះ មានទំងន់ស្រាលត្រឹមតែ 1,5 គីឡូក្រាម និងកម្រាស់រូបរាងគឺត្រឹមតែ 16.95មម ប៉ុណ្ណោះ ពិតជាសមស្របសម្រាប់អ្នកជំនួញ មន្រ្តីរាជការ បុគ្គលិកការិយាល័យ ឬ សិស្សនិស្សិត ដែលតែងតែយកកុំព្យូទ័រយួរដៃពីកន្លែងមួយទៅកន្លែងមួយ កាន់តែមានភាពងាយស្រួល។  លើសពីនេះទៀត Huawei Matebook D 15 គឺមានសមាមាត្រអេក្រង់ទំហំ 1920*1080 កម្រិត 16:9 IPS FHD និង សមាមាត្រអេក្រង់ 87% ដែលការបង្ហាញកាន់តែធំ ។ កាន់តែពិសេសផងដែរដែលអេក្រង់ Matebook D 15 មានបច្ចេកវិទ្យាការពារភ្នែក TÜV Rheinland  របស់ប្រទេសអាល្លឺម៉ង់ ដែលជួយកាត់បន្ថយហានិភ័យនៃការប្រើប្រាស់កុំព្យូទ័រ អស់រយៈពេលជាច្រើនម៉ោង។ Huawei Matebook D 15 ប្រើឆ្នាំងសាកថ្មរហ័សបំផុត 65W Type-C ដែលអាចសាកថ្មបានលឿនដូចផ្លេកបន្ទោរត្រឹមតែ 30 នាទី សាកបានរហូតដល់ 53%។ 

2. បច្ចេកវិទ្យា Huawei Share ៖ 

 Huawei Matebook D 15 គឺព្យូទ័រយួរដៃ ដែលបំពាក់នូវមុខងារបច្ចេកវិទ្យាឈានមុខគេសម្បូរបែបដ៏មានឥទ្ធិពលបំផុតបើប្រៀបធៀបជាមួយនឹង កុំព្យូទ័រយួរដៃខ្ទង់តម្លៃប្រហាក់ប្រហែលគ្នានោះ គឺបច្ចេកវិទ្យា Huawei Multi-Screen Collaboration ។ មុខងារ“Huawei Multi-Screen Collaboration” របស់ Huawei Matebook D15 អាចដាក់អេក្រង់ទូរស័ព្ទលើអេក្រង់កុំព្យូទ័របានយ៉ាងងាយស្រួល និង អនុវត្តអន្តរប្រតិបត្តិការបាន។ ហើយវាក៏អាចមានលទ្ធភាពផ្ញើឯកសារអត្ថបទរូបភាពវីដេអូ ដែលអ្នកអាចកែសម្រួលឯកសារបានយ៉ាងឆាប់រហ័សទាន់ចិត្ត មិនចាំបាច់ចំណាយពេលតភ្ជាប់ពីទូរស័ព្ទដៃទៅកុំព្យូទ័រតាមរយៈ ខ្សែ USB ឬប្រើបណ្តាញភ្ជាប់ទិន្នន័យ ទិន្នន័យប៊្លូធូស ឬក៏អ៊ីម៉ែលដែលមានភាពសុំាញុំា។ លើសពីនេះទៅទៀតមុខងារចែករំលែកអេក្រង់ពីទូរស័ពរបស់អ្នកទៅកាន់អេក្រង់កុំព្យូទ័រ Matebook D 15 (Huawei Share) អនុញាតឲ្យអ្នកកាន់តែងាយស្រួលក្នុងការគ្រប់គ្រងទិន្និន័យឯកសារសំខាន់ៗពីទូរស័ព្ទដៃទៅកុំព្យូទ័រ ពីកុំព្យូទ័រទៅកាន់ទូរស័ព្ទដៃ ធ្វើឲ្យកិច្ចការងារ អាជីវកម្ម មុខជំនួញកាន់តែរលូនតែមួយកម្រិតទៀត។ 

3.  ការដោះសោរដោយប្រើការសម្គាល់ស្នាមម្រាមដៃ (Fingerprint Unlock) ៖ 

Matebook D 15 អ្នកប្រើប្រាស់អាចដោះសោរបានរហ័សនឹងសុវត្ថិភាពបំផុតជាមួយការមុខងារស្គេនក្រយៅដៃដោះសោរ។  វាសម្គាល់ស្នាមម្រាមដៃរបស់អ្នកលឿននិងដោយស្វ័យប្រវត្តិនៅពេលអ្នកចុចប៊ូតុងថាមពល។ នេះមិនត្រឹមតែធ្វើឱ្យប្រសើរឡើងនូវសន្តិសុខការពារភាពឯកជនរបស់អ្នកប៉ុណ្ណោះទេ ថែមទាំងជួយសន្សំសំចៃពេលវេលាក្នុងការបញ្ចូលលេខសម្ងាត់បង្កើនប្រសិទ្ធភាពការិយាល័យ 1 ឆ្នាំអាចចំណេញពេលវេលាបានច្រើន។

4.កាមេរ៉ាសុវត្ថិភាពបង្គប់ក្នុង Keyboard (Recessed Camera) ៖ 

បណ្តាញរបស់ពួក Hacker កាន់តែមានឥទ្ធិពលខ្លាំង ដូច្នេះអ្នកប្រើប្រាស់ជាច្រើនបានប្រើ sticker ដើម្បីបិទបាំងកាមេរ៉ាអេក្រង់កុំព្យូទ័រយួរដៃ។ សម្រាប់ Huawei Matebook D15 មានភាពកាន់តែលេចធ្លោជាមួយនឹងកាមេរ៉ាបង្កប់ខ្លួនចន្លោះ គ្រាប់ចុច F6 និង F7 របស់ក្តារចុច ហើយកាមេរ៉ានឹងលេចចេញដំណើរការស្វ័យប្រវិត្តសម្រាប់សុវត្ថិភាពឯកជនភាព។ 

5.ប្រសិទ្ធភាពដំណើរការរលូន ៖  

Matebook D 15 គឺជាកុំព្យូទ័រយួរដៃដែលមានតម្លៃសមរម្យ និង ប្រសិទ្ធិភាពដំណើរការរលូនដោយបំពាក់នូវ AMD R3500U processor ដោយប្រើកាតក្រាហ្វិក Radeon Vega 8 ដើម្បីផ្តល់ជូនអ្នកនូវការប្រើប្រាស់បទពិសោធន៍ប្រកបដោយប្រសិទ្ធិភាពគ្រប់ពេលបំពាក់ការងារអាជីវកម្ម ឬ លេងហ្គេមកំសាន្តកាន់តែរលូន ។  លើសពីនេះទៅទៀត Matebook D 15 ប្រើការផ្ទុកទំហំធំនៃ មានទំហំផ្ទុក 256GB SSD + 1T HDD អត្រានៃប្រព័ន្ធបើកដំណើរការកម្មវិធី និង ល្បឿនកាន់តែលឿន។ Huawei Matebook D 15 គឺ ជាការរួមបញ្ចូលគ្នាជាមួយភាពទាន់សម័យបែប Fashion និង មានអានុភាពជាមួយនឹងអេក្រង់ច្បាស់ អង្គផ្ទុកទិន្ន័យ 256GB ជាប្រភេទ SSD + អង្គផ្ទុកទិន្ន័យ 1TB HDD  ដែលមានតម្លៃត្រឹមតែ 569 ដុល្លារប៉ុណ្ណោះ។

6. ការធានា និង សេវាកម្ម ៖

ក្រៅពីមុខងារទំនើបៗ ក្រុមហ៊ុន Huawei បានបង្ហាញពីទំនុកចិត្តដែលមានគុណភាពពេញលេញលេខ 1 នៅប្រទេសកម្ពុជាដែលផ្តល់ការធានារយៈពេល 3 ឆ្នាំ (2+1 ឆ្នាំបន្ថែម) លើផ្នែក Hardware និង Software ។ អតិថិជនមិនចាំបាច់ព្រួយបារម្ភអំពីបញ្ហាគុណភាព ព្រោះហួវៃមានមជ្ឈមណ្ឌលសេវាកម្មជួសជុលកុំព្យូរទ័រទូលំទូលាយនៅទីក្រុង ភ្នំពេញផ្សារទំនើបសូរិយាជាជាន់ទី3 ទូរស័ព្ទលេខ 0969728228 និង សៀមរាប ផ្ទះលេខ 43A វិថីព្រះសង្ឃរាជ ទេព្យវង្ស ភូមិ មណ្ឌល០១ សង្កាត់ស្វាយដង្គុំ   ក្រុងសៀមរាប (នៅទល់មុខមន្ទីរពេទ្យ កុមារអង្គរ ខេត្តសៀមរាប)បើកដំណើរការចាប់ពីម៉ោង 9 ព្រឹក ដល់ ម៉ោង 6 ល្ងាច។ រាល់បញ្ហារបស់កុំព្យូទ័រយួរដៃរបស់អ្នកអាចទៅពិនិត្យដោយផ្ទាល់ ដោយមិនចាំបាច់រង់ចាំយូរឡើយ ។  សរុបមក កុំព្យូទ័រយួរដៃទ្រទ្រង់បច្ចេកវិទ្យាចែករំលែកអេក្រង់ទូរស័ព្ទទៅកុំព្យូទ័រដំបូងគេបង្អស់ Huawei Matebook D 15 តម្លៃត្រឹមតែ $569 អាចនឹងក្លាយជាស្តេចកុំព្យូទ័រយូរដៃប្រចាំពាក់កណ្តាលឆ្នាំ 2020 ក៏ថាបាន។ 

 

សម្រាប់ព័ត៌មានលម្អិតសូមទំនាក់ទំនងមកកាន់ https://web.facebook.com/huaweimobilekh/ ឬទាក់ទងតាមបណ្តាហាងលក់កុំព្យូទ័រនានារួមមាន៖

ភ្នំពេញ៖

1.Nojima (Cambodia) Tel: 093 602 602 

2.V Stor Computer Tel: 092 775 549

3.KC Pone Palace Tel: 070 234 222

4.Gold One Computer Tel: 093 909 878

5.Chantra Computer Tel: 077 630 077

6.Khun Eng Computer Tel: 012 477 868

7.Smart Axiata Tel: 010 202 857

8.Heng Vichet Tel: 081 337 373

9.Raksmey Bayon (New) Tel: 078 988 889

10.Leang Pov Tel: 012 777 833

11.T.N Tel: 010 959 525 

12.CTK Tel: 081 771 515

13.C STORE Tel: 010 655 700

14.L.K.M Tel: 012 575 047 

15.HOK LAY II Tel: 016 733 392

16.KHMER APSARA Tel: 081 3333 16

17.PISETH (TK) Tel: 085 756 585

18.Chomroen Tel: 081 53 7777

19.Sok Gech Phone Shop Tel: 015 866 998

20.RAKSMEY BAYON I Tel: 015 99 777 9 

 

ក្រចេះ

1.LEANG HUY Tel: 012 85 58 38 

សៀមរាប

1.ASEAN IT Computer Tel: 012 78 42 55

2.CRS Tel: 012 258 181

 

 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

ដោយ ប៉េងលីន
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
Samsung ឡើងឈរលើកំពូលតារាងនៅក្នុងត្រីមាសទី 1 ឆ្នាំ 2024 បន្ទាប់ពីការនាំចេញទៅលើ iPhone មានការធ្លាក់ចុះ

Samsung ឡើងឈរលើកំពូលតារាងនៅក្នុងត្រីមាសទី 1 ឆ្នាំ 2024 បន្ទាប់ពីការនាំចេញទៅលើ iPhone មានការធ្លាក់ចុះ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
បញ្ហាការផលិត Huawei Pura 70 Series អាចនឹងធ្វើអោយការផ្គត់ផ្គង់ទៅលើម៉ូដែល Pro មានការលំបាក

បញ្ហាការផលិត Huawei Pura 70 Series អាចនឹងធ្វើអោយការផ្គត់ផ្គង់ទៅលើម៉ូដែល Pro មានការលំបាក

ដោយ ប៉េងលីន
iPhone 16 Pro នឹងបំពាក់នូវ Lens ថ្មី ដែលនឹងមានការពង្រឹងគុណភាពរូបភាពកាន់តែប្រសើរ

iPhone 16 Pro នឹងបំពាក់នូវ Lens ថ្មី ដែលនឹងមានការពង្រឹងគុណភាពរូបភាពកាន់តែប្រសើរ

ដោយ ប៉េងលីន