no-alternative title
no-alternative title

ក្រុមហ៊ុន iQOO បានក្លាយជាដៃគូផ្លូវការរបស់ក្រុមរថយន្តប្រណាំង BMW M Motorsport នៅក្នុងរដូវកាល 2020 នេះ

កាលពីត្រីមាសទី 1 ឆ្នាំ 2019 កន្លងទៅនេះ ក្រុមហ៊ុន vivo បានបង្ហាញនូវក្រុមហ៊ុនបុត្រសម្ព័ន្ធថ្មីរបស់ខ្លួនឈ្មោះហៅថា iQOO នូវឈ្មោះថា “flagship-killer”។ សម្រាប់ម៉ាកយីហោស្មាតហ្វូនថ្មីនេះ គឺមានរយៈពេលត្រឹមតែ 1 ឆ្នាំប៉ុណ្ណោះ ប៉ុន្តែក្រុមហ៊ុននេះក៏ក្លាយជាដៃគូផ្លូវការរបស់ BMW M Motorsport សម្រាប់រដូវកាល 2020 DTM (Deutsche Tourenwagen Masters) ខាងមុខនេះ។ សូមជំរាបថា កន្លងមក ម៉ាកយីហោជាច្រើនរបស់ក្រុមហ៊ុន BBK Electronics គឺមានភាពល្បីល្បាញមែនទែនក្នុងការឧបត្ថម្ភដល់ព្រឹត្តិការណ៍កីឡាជាច្រើនសម្រាប់ការធ្វើទីផ្សាររបស់ខ្លួន។ 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ជាក់ស្តែងក្រុមហ៊ុន vivo គឺបានធ្វើការឧបត្ថម្ភសម្រាប់ព្រឹត្តិការណ៍ IPL (Indian Premier League) ដ៏ពេញនិយមរបស់ឥណ្ឌាចាប់ពីឆ្នាំ 2015មកម្ល៉េះ។ យ៉ាងណាមិញ ក្រុមហ៊ុននេះក៏មិនអាចសហការបានទៀតទេនៅក្នុងឆ្នាំ 2020 នេះដោយសារតែភាពតានតឹងរវាងប្រទេសឥណ្ឌា និងចិននោះ។ បន្ថែមពីនេះទៀតនោះ ក្រុមហ៊ុននេះ ក៏បោះបង់ចោលនូវភាពជាដៃគូជាមួយនឹង NBA កាលពីឆ្នាំមុននេះផងដែរ ដោយសារតែការតវ៉ានៅហុងកុង។ ប៉ុន្តែក្រុមហ៊ុននេះ នៅតែបន្តក្នុងការឧបត្ថម្ភដល់ព្រឹត្តិការណ៍ FIFA World Cup Qatar 2022 ខាងមុខនេះដដែល។ 

បើទោះបីជាក្រុមហ៊ុន Vivo បាត់បង់នូវការឧបត្ថម្ភសម្រាប់ព្រឹត្តិការណ៍សំខាន់ៗចំនួន 2 នេះក៏ដោយ ពេលនេះ ក្រុមហ៊ុន iQOO ក៏ចាប់ផ្តើមបង្ហាញខ្លួនក្នុងការឧបត្ថម្ភសម្រាប់ព្រឹត្តិការណ៍អន្តរជាតិវិញហើយ។ក្រុមហ៊ុន iQOO បានសហការជាមួយនឹង BMW M Motorsport  សម្រាប់ព្រឹត្តិការណ៍ 2020 DTM league ខាងមុខនេះ។ ក្រុមហ៊ុននេះក៏ប្រហែលជាបង្ហាញនូវវត្តមានរបស់ limited edition iQOO 5 ដែលគ្រោងនឹងបង្ហាញខ្លួនជាផ្លូវការនៅថ្ងៃទី 17 ខែសីហាខាងមុខនេះផងដែរ។

នេះគឺជាស្មាតហ្វូនដំបូងបំផុតរបស់ម៉ាកយីហោនេះដែលទ្រទ្រង់ទៅលើបច្ចេកវិទ្យា 120W FlashCharge technology ។ ក្រុមហ៊ុនផលិតរថយន្តរបស់អាល្លឺម៉ង់នេះក៏នឹងប្រើប្រាស់នូវរថយន្ត “iQOO BMW M4 DTM” នៅក្នុងព្រឹត្តិការណ៍ 2020 DTM league នេះផងដែរ។ ក្រុមហ៊ុន iQOO  នៅមិនទាន់ឈានជើងចូលអ៊ឺរ៉ុបនោះទេ។ ជាមួយនឹងការសហការជាមួយនឹងក្រុមហ៊ុន BMW នេះ ម៉ាកយីហោនេះនឹងបង្ហាញខ្លួនឆាប់ៗនេះនៅលើទឹកដីរបស់អ៊ឺរ៉ុបជាក់ជាមិនខាន៕ 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Ford F-150 Raptor ភីកអាប់បែប Off-Road Performance! តម្លៃពេលនេះពិតជាពិសេស

Ford F-150 Raptor ភីកអាប់បែប Off-Road Performance! តម្លៃពេលនេះពិតជាពិសេស

ដោយ ប៉េងលីន
ក្រុមហ៊ុន nubia ប្រកាសចេញលក់ស្មាតហ្វូនជំនាន់ថ្មី V80 Max ជាផ្លូវការ៖ ជាស្មាតហ្វូនអេក្រង់ធំ 6.9 អ៊ីញ ថ្មធំ 6000mAh និងបំពាក់បច្ចេកវិទ្យា AI ឆ្លាតវៃ

ក្រុមហ៊ុន nubia ប្រកាសចេញលក់ស្មាតហ្វូនជំនាន់ថ្មី V80 Max ជាផ្លូវការ៖ ជាស្មាតហ្វូនអេក្រង់ធំ 6.9 អ៊ីញ ថ្មធំ 6000mAh និងបំពាក់បច្ចេកវិទ្យា AI ឆ្លាតវៃ

ដោយ ប៉េងលីន
ស្មាតហ្វូនស៊េរីថ្មី HONOR X9d 5G ធន់មាំ កម្លាំងថ្មខ្លាំង 8300mAh រ៉េម 24GB (12GB+12GB) តម្លៃ $349 ធន់នឹងទឹក កាមេរ៉ា AI ទំហំ 108MP ថែមកាដូសរុប 40$ កក្រើកផ្សារ AEON2”

ស្មាតហ្វូនស៊េរីថ្មី HONOR X9d 5G ធន់មាំ កម្លាំងថ្មខ្លាំង 8300mAh រ៉េម 24GB (12GB+12GB) តម្លៃ $349 ធន់នឹងទឹក កាមេរ៉ា AI ទំហំ 108MP ថែមកាដូសរុប 40$ កក្រើកផ្សារ AEON2”

ដោយ ប៉េងលីន
ក្រុមហ៊ុន អ អិម អេ ខេមបូឌា ប្រកាសផ្ដល់អាហារូបករណ៍ដល់ពលករ និងជនភៀសសឹកចំនួន 100 នាក់

ក្រុមហ៊ុន អ អិម អេ ខេមបូឌា ប្រកាសផ្ដល់អាហារូបករណ៍ដល់ពលករ និងជនភៀសសឹកចំនួន 100 នាក់

ដោយ ប៉េងលីន
មជ្ឈមណ្ឌលតាំងបង្ហាញរថយន្ត BYD & Denza Flagship Center សម្ពោធជាផ្លូវការនៅរាជធានីភ្នំពេញ បើកទំព័រថ្មីនៃយុគសម័យធ្វើដំណើរឆ្លាតវៃ និងបៃតងនៅកម្ពុជា

មជ្ឈមណ្ឌលតាំងបង្ហាញរថយន្ត BYD & Denza Flagship Center សម្ពោធជាផ្លូវការនៅរាជធានីភ្នំពេញ បើកទំព័រថ្មីនៃយុគសម័យធ្វើដំណើរឆ្លាតវៃ និងបៃតងនៅកម្ពុជា

ដោយ ប៉េងលីន
មជ្ឈមណ្ឌលចែកចាយផ្លូវការ BYD បានបង្ហាញខ្លួនជាផ្លូវការនៅផ្លូវ 60m ផ្តល់ជូននូវបទពិសោធន៍ និងសេវាកម្មពេញលេញ សម្រាប់អតិថិជន

មជ្ឈមណ្ឌលចែកចាយផ្លូវការ BYD បានបង្ហាញខ្លួនជាផ្លូវការនៅផ្លូវ 60m ផ្តល់ជូននូវបទពិសោធន៍ និងសេវាកម្មពេញលេញ សម្រាប់អតិថិជន

ដោយ ប៉េងលីន