no-alternative title
no-alternative title

ពិតជាអស្ចារ្យមែន! Ninebot Gokart Pro Lamborghini Edition គ្រាន់តែប្រកាសដាក់លក់ភ្លាម គឺអស់ពីស្តុកភ្លាមតែម្តង!

នៅក្នុងព្រឹត្តិការណ៍នៃខួបរយៈពេល 10 ឆ្នាំនេះ ក្រុមហ៊ុន Xiaomi បានបង្ហាញនូវផលិតផលថ្មីរបស់ខ្លួនបន្ថែមទៀត នៅក្នុងភាពជាដៃគូជាមួយនឹងក្រុមហ៊ុន Lamborghini នោះគឺ  Ninebot Gokart Pro Lamborghini edition។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ផលិតផលថ្មីនេះ គឺមានពណ៌លឿងយ៉ាងទាក់ទាញ ហើយវាក៏មានឡូហ្គោសញ្ញារបស់ក្រុមហ៊ុន Lamborghini នៅលើតួខ្លួនរបស់វាដូចទៅនឹងម៉ូឌែល  Gokart Pro ដែលប្រកាសបង្ហាញខ្លួននៅដើមឆ្នាំនេះផងដែរ។ 

រថយន្ត Gokart នេះ ដាក់លក់នៅក្នុងប្រទេសចិននៅលើគេហទំព័រ Jingdong ជាមួយនឹងតម្លៃ 9999 yuan (~$1451) ។ ពេលនេះ រថយន្ត  Gokart នេះលក់អស់ពីស្តុកហើយផងដែរ។ 

រថយន្ត Gokart គឺជាផលិតផលមួយដែលជាកិច្ចសហការរវាងក្រុមហ៊ុន Ninebot-Segway ដែលជាក្រុមហ៊ុនកម្មសិទ្ធិរបស់ក្រុមហ៊ុន Xiaomi និងក្រុមហ៊ុនផលិតរថយន្តដ៏ល្បីឈ្មោះ Lamborghini ។ វាមានការប្រើប្រាស់នូវពណ៌លឿង និងមានការឌីស្សាញជាទម្រង់រថយន្តដ៏អស្ចារ្យបំផុត។ 

រថយន្តនេះ មានការប្រើប្រាស់នូវកង់ស្ព័រ។ រថយន្ត Gokart Pro Lamborghini edition នេះគឺមានគែមលោហធាតុដ៏រឹងមាំជាមួយនឹងការទ្រទ្រង់នូវទម្ងន់ដល់ទៅ 100 គីឡូក្រាមដែលផ្តល់នូវភាពរឹងមាំក្នុងការប្រើប្រាស់ និងការបើកបរនៅក្នុងផ្លូវដែលមានល្បឿនលឿន។  សម្រាប់រថយន្តនេះគឺប្រើប្រាស់នូវអគ្គិសនីជាមួយនឹងកម្លាំងថាមពល 432Wh។ 

តាមការបញ្ជាក់របស់ក្រុមហ៊ុន Xiaomi បានអោយដឹងថា រថយន្ត NineBot GoKart Pro Lamborghini edition នេះគឺជារថយយន្ត ដែលសមត្ថភាពក្នុងការបញ្ចេញនូវសំឡេងដូចទៅនឹងម៉ាស៊ីនរថយន្តប្រណាំងដ៏ឆ្លាតវៃផងដែរ។ រថយន្តនេះអាចបើកបរនៅក្នុងល្បឿន 40 គីឡូម៉ែត្រក្នុងមួយម៉ោង៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Ford F-150 Raptor ភីកអាប់បែប Off-Road Performance! តម្លៃពេលនេះពិតជាពិសេស

Ford F-150 Raptor ភីកអាប់បែប Off-Road Performance! តម្លៃពេលនេះពិតជាពិសេស

ដោយ ប៉េងលីន
ក្រុមហ៊ុន nubia ប្រកាសចេញលក់ស្មាតហ្វូនជំនាន់ថ្មី V80 Max ជាផ្លូវការ៖ ជាស្មាតហ្វូនអេក្រង់ធំ 6.9 អ៊ីញ ថ្មធំ 6000mAh និងបំពាក់បច្ចេកវិទ្យា AI ឆ្លាតវៃ

ក្រុមហ៊ុន nubia ប្រកាសចេញលក់ស្មាតហ្វូនជំនាន់ថ្មី V80 Max ជាផ្លូវការ៖ ជាស្មាតហ្វូនអេក្រង់ធំ 6.9 អ៊ីញ ថ្មធំ 6000mAh និងបំពាក់បច្ចេកវិទ្យា AI ឆ្លាតវៃ

ដោយ ប៉េងលីន
ស្មាតហ្វូនស៊េរីថ្មី HONOR X9d 5G ធន់មាំ កម្លាំងថ្មខ្លាំង 8300mAh រ៉េម 24GB (12GB+12GB) តម្លៃ $349 ធន់នឹងទឹក កាមេរ៉ា AI ទំហំ 108MP ថែមកាដូសរុប 40$ កក្រើកផ្សារ AEON2”

ស្មាតហ្វូនស៊េរីថ្មី HONOR X9d 5G ធន់មាំ កម្លាំងថ្មខ្លាំង 8300mAh រ៉េម 24GB (12GB+12GB) តម្លៃ $349 ធន់នឹងទឹក កាមេរ៉ា AI ទំហំ 108MP ថែមកាដូសរុប 40$ កក្រើកផ្សារ AEON2”

ដោយ ប៉េងលីន
មជ្ឈមណ្ឌលតាំងបង្ហាញរថយន្ត BYD & Denza Flagship Center សម្ពោធជាផ្លូវការនៅរាជធានីភ្នំពេញ បើកទំព័រថ្មីនៃយុគសម័យធ្វើដំណើរឆ្លាតវៃ និងបៃតងនៅកម្ពុជា

មជ្ឈមណ្ឌលតាំងបង្ហាញរថយន្ត BYD & Denza Flagship Center សម្ពោធជាផ្លូវការនៅរាជធានីភ្នំពេញ បើកទំព័រថ្មីនៃយុគសម័យធ្វើដំណើរឆ្លាតវៃ និងបៃតងនៅកម្ពុជា

ដោយ ប៉េងលីន
ក្រុមហ៊ុន អ អិម អេ ខេមបូឌា ប្រកាសផ្ដល់អាហារូបករណ៍ដល់ពលករ និងជនភៀសសឹកចំនួន 100 នាក់

ក្រុមហ៊ុន អ អិម អេ ខេមបូឌា ប្រកាសផ្ដល់អាហារូបករណ៍ដល់ពលករ និងជនភៀសសឹកចំនួន 100 នាក់

ដោយ ប៉េងលីន
មជ្ឈមណ្ឌលចែកចាយផ្លូវការ BYD បានបង្ហាញខ្លួនជាផ្លូវការនៅផ្លូវ 60m ផ្តល់ជូននូវបទពិសោធន៍ និងសេវាកម្មពេញលេញ សម្រាប់អតិថិជន

មជ្ឈមណ្ឌលចែកចាយផ្លូវការ BYD បានបង្ហាញខ្លួនជាផ្លូវការនៅផ្លូវ 60m ផ្តល់ជូននូវបទពិសោធន៍ និងសេវាកម្មពេញលេញ សម្រាប់អតិថិជន

ដោយ ប៉េងលីន