no-alternative title
no-alternative title

ក្រុមហ៊ុន Huawei បានបញ្ជាក់ថា នៅក្នុងឆ្នាំ 2022 នេះ ខ្លួននឹងលក់ AITO M5 Smart Cars អោយបានចំនួន 300,000 គ្រឿង

កាលពីថ្ងៃទី 23 ខែធ្នូកន្លងទៅនេះ នៅក្នុងព្រឹត្តិការណ៍ Winter Flagship Launch Event នៅក្រោយពេលនៃការប្រកាសចេញនូវស្មាតហ្វូនបត់បាន Huawei P50 Pocket របស់ខ្លួននោះ ក្រុមហ៊ុន Huawei ក៏បានឆ្លៀតឱកាសនោះ បង្ហាញចេញនូវប្រព័ន្ធប្រតិបត្តិការ HarmonyOS សម្រាប់ប្រើប្រាស់ជាមួយនឹង Hybrid car ម៉ូដែល Huawei AITO M5 ផងដែរ។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

យោងតាមសារព័ត៌មានពាណិជ្ជកម្មចិន ដែលមានឈ្មោះថា The 21st Century Business Herald បានអោយដឹងថា កាលពីថ្ងៃទី 09 ខែមករា កន្លងទៅនេះ  ក្រុមហ៊ុន Huawei បានធ្វើនូវសន្និសីទសារព័ត៌មានមួយនៅការិយាល័យកណ្តាលរបស់ខ្លួនក្នុងទីក្រុងហ្សិនជិន ដោយបានការលើកឡើងពីការវិវត្តន៍នៃអាជីវកម្មរថយន្តអគ្គីសនីរបស់ខ្លួន។

វេទិការមួយនេះ គឺត្រូវបានរៀបចំដឹកនាំដោយលោក Richard Yu ដែលជាអគ្គនាយក និងជានាយកប្រតិបត្តិនៃផ្នែក Consumer Business group ហើយនិង intelligent automotive unit របស់ក្រុមហ៊ុន Huawei។ លោកបានមានប្រសាសន៍ថា ក្រុមហ៊ុន Huawei គឺមានបំណងចង់អោយរោងចក្រដែលជាដៃគូរផលិតរថយន្តរបស់យើង ក្លាយជាឧស្សាហ៍៍កម្មរថយន្តដែលមានភាពទំនើបជាងគេបំផុត ហើយអ្វីដែលយើងបានប្រកាសនៅថ្ងៃនេះ គឺយើងចង់បង្កើតប្រវត្តិសាស្ត្រមួយដែលយើងបានធ្វើ និងអោយយគ្រប់គ្នាបានដឹងពីក្រុមហ៊ុន Huawei នាពេលអនាគត។

គួរបញ្ជាក់ថា មកដល់ពេលនេះ ក្រុមហ៊ុន Huawei បានចាប់ដៃគូរជាមួយនឹងរោងចក្រផលិតរថយន្តដ៏ល្បីឈ្មោះមួយ គឺក្រុមហ៊ុន Seres នៅក្នុងការផលិតរថយន្ត hybrid electric smart car series ម៉ូដែល AITO ជាមួយនឹងម៉ូដែលថ្មីដែលគេហៅថា AITO M5។ ការផលិតនេះ គឺគ្រប់គ្រង់ដោយក្រុមហ៊ុន Seres ខណៈដែលការឌីស្សាញខាងក្រៅ និងខាងក្នុងគឺគ្រប់គ្រងដោយក្រុមហ៊ុន Huawei។ លោក Richard Yu បានបញ្ជាក់បន្ថែមថា ក្រុមហ៊ុន Huawei មិនមានជំនាញនៃការផលិតរថយន្តនោះទេ ប៉ុន្តែខ្លួនចង់ធ្វើការចែករំលែកនូវបទពិសោធន៌ផ្នែកទីផ្សាររបស់ខ្លួនទៅកាន់ក្រុមហ៊ុន Seres ដើម្បើជួយជុំរុញអោយក្រុមហ៊ុននេះកាន់តែមានភាពរីកចំរើនថែមទៀត។ 

លោក Richard Yu ក៏សង្កត់ធ្ងន់ទៅលើការប្រើប្រាស់ HarmonyOS សម្រាប់រថយន្ត AITO M5 ផងដែរ ជាមួយនឹងប្រព័ន្ធប្រតិបត្តិការ HarmonyOS គឺមិនចាំបាច់ខ្វល់ខ្វាយទៅលើការភ្លេចសោឡានទៀតទេ លោកអ្នកអាចបញ្ជាឡានតាមស្មាតហ្វូនបានតាមរយៈនៃការតរភ្ជាប់ស្មាតហ្វូនទៅកាន់រថយន្តជាមួយនឹងប្រព័ន្ធnavigation system។ លោកបានបន្តថា សម្រាប់ការលក់ Huawei AITO M5 smart cars នោះ គឺក្រុមហ៊ុន Huawei អាចលក់បានដល់ទៅ 300,000 គ្រឿងនៅឆ្នាំ 2022 នេះ។ 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Kia EV5 ស៊េរី Facelift ឆ្នាំ 2026 ឌីស្សាញរូបរាងថ្មី បំពាក់នូវបច្ចេកវិទ្យាទំនើបជាងមុនត្រៀមបង្ហាញខ្លួនឆាប់ៗនេះ

Kia EV5 ស៊េរី Facelift ឆ្នាំ 2026 ឌីស្សាញរូបរាងថ្មី បំពាក់នូវបច្ចេកវិទ្យាទំនើបជាងមុនត្រៀមបង្ហាញខ្លួនឆាប់ៗនេះ

ដោយ ប៉េងលីន
ភីកអាប់ KGM Musso ស៊េរីថ្មីឆ្នាំ 2027 គូប្រជែង Toyota Hilux នឹងបង្ហាញវត្តមាននៅដើមឆ្នាំ 2026 ខាងមុខនេះ

ភីកអាប់ KGM Musso ស៊េរីថ្មីឆ្នាំ 2027 គូប្រជែង Toyota Hilux នឹងបង្ហាញវត្តមាននៅដើមឆ្នាំ 2026 ខាងមុខនេះ

ដោយ ប៉េងលីន
ឡានអគ្គិសនី Toyota bZ3 ចេញម៉ូដែលថ្មី គាំទ្រដោយ Lidar និង Momenta 5.0 ADAS តម្លៃតែជាង 1 ម៉ឺនដុល្លារទេ

ឡានអគ្គិសនី Toyota bZ3 ចេញម៉ូដែលថ្មី គាំទ្រដោយ Lidar និង Momenta 5.0 ADAS តម្លៃតែជាង 1 ម៉ឺនដុល្លារទេ

ដោយ ប៉េងលីន
ឡានអគ្គិសនី Xpeng G7 EREV នឹងមកដល់ឆ្នាំ 2026 អាចបើកបរបាន 1,704km ហើយនឹងទ្រទ្រង់អាគុយ 5C ទៀតផង

ឡានអគ្គិសនី Xpeng G7 EREV នឹងមកដល់ឆ្នាំ 2026 អាចបើកបរបាន 1,704km ហើយនឹងទ្រទ្រង់អាគុយ 5C ទៀតផង

ដោយ ប៉េងលីន
BYD Sealion 06 ឡានអគ្គិសនីថ្មី 2026 នឹងបង្កើនថ្មធំជាងមុនអាចបើកបរបានចម្ងាយ 710 km

BYD Sealion 06 ឡានអគ្គិសនីថ្មី 2026 នឹងបង្កើនថ្មធំជាងមុនអាចបើកបរបានចម្ងាយ 710 km

ដោយ ប៉េងលីន
របាយការណ៌ថ្មី: Xiaomi EV ត្រៀមចេញឡានថ្មី 4 ម៉ូដែលនៅឆ្នាំ 2026 ក្នុងនោះ 2 ម៉ូដែលគឺជាជម្រើស EREV SUVs

របាយការណ៌ថ្មី: Xiaomi EV ត្រៀមចេញឡានថ្មី 4 ម៉ូដែលនៅឆ្នាំ 2026 ក្នុងនោះ 2 ម៉ូដែលគឺជាជម្រើស EREV SUVs

ដោយ ប៉េងលីន