no-alternative title
no-alternative title
no-alternative title
no-alternative title

ក្រុមហ៊ុន BYD បាននាំចេញរថយន្តអគ្គិសនីម៉ូដែល DM-I EVs ទៅកាន់ទីផ្សារប្រទេសកូឡុំប៊ីបានចំនួន 500 គ្រឿងជាលើកដំបូង

កាលពីដើមខែមិនានេះក្រុមហ៊ុនផលិតរថយន្តរបស់ចិន BYD តាមរយះក្រុមហ៊ុនចែកចាយបន្ត Motorya បានប្រារព្ធព្រឹត្តិការណ៍នៅក្នុងទីក្រុង ប៊ូហ្គោតា ដែលជារដ្ឋធានីរបស់ប្រទេសកូឡុំប៊ី។ នៅក្នុងព្រឹត្តិការណ៍ថ្ងៃនោះក្រុមហ៊ុនបានប្រកាសថា វាជាលើកដំបូងបង្អស់ដែលខ្លួនបាននាំចេញរថយន្តអគ្គិសនីបានចំនួន 500 គ្រឿងសម្រាប់រថយន្តម៉ូដែល Qin PLUS DM-i និង Song PLUS DM-i ចូលទៅក្នុងទីផ្សារប្រទេសនាយសមុទ្ទមួយនេះ ដែលនេះជាការបញ្ជាទិញដ៏ច្រើនដំបូងគេមិនធ្លាប់មានសម្រាប់ម៉ូដែលរថយន្ត DM-i របស់ខ្លួននៅខាងក្រៅប្រទេសចិន។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ក្រុមហ៊ុនផលិតរថយន្ត BYD របស់ប្រទេសចិនបានឈានជើងចូលទៅក្នុងទីផ្សារប្រទេសកូឡុំប៊ីកាលពីអំឡុងឆ្នាំ 2019។ ចាប់តាំងពីពេលនោះមក ម៉ាកយីហោរថយន្តក្រុមហ៊ុននេះបានធ្វើការចែកចាយរថយន្តអគ្គិសនីបានរាប់ពាន់គ្រឿងទៅកាន់ទីក្រុង Bogota, Medellin និងទីក្រុងផ្សេងៗទៀតផងដែរ។

 

បើតាមការឲ្យដឹងពីក្រុមហ៊ុនចែកចាយបន្ត Motorysa បានបញ្ជាក់ថា សម្រាប់រថយន្តអគ្គិសនីម៉ូដែលថ្មីទាំងពីរខាងលើនេះ ត្រូវបានធ្វើការឌីស្សាញផ្នែកខាងក្នុងរថយន្តដ៏ទាន់សម័យ និងបំពាក់នូវប្រព័ន្ធ DM-i hybrid platform ចុងក្រោយបំផុតរបស់ក្រុមហ៊ុន BYD ផ្ទាល់ ដែលមានន័យថាវាបានរួមបញ្ចូលគ្នានូវការរចនាដ៏ទាន់សម័យជាមួយនឹងប្រព័ន្ធដំណើរការដ៏អស្ចារ្យបំផុត។

 

Motorysa បានបន្ថែមទៀតថា យានជំនិះដើរដោយថាមពលអគ្គិសនីថ្មីក៏នឹងជួយលើកកម្ពស់ដល់ការអភិវឌ្ឍន៍ឧស្សាហកម្មយានយន្តថាមពលថ្មីរបស់ប្រទេសនេះផងដែរ។ កាលពីឆ្នាំមុន BYD បានទទួលការបញ្ជាទិញរថយន្តក្រុងដើរដោយថាមពលអគ្គិសនីជាង 1,550 គ្រឿងពីប្រទេសកូឡុំប៊ី។

 

តួរលេខនេះបានបង្ហាញថាមានចំនួន 96.5 ភាគរយនៃទីផ្សាររថយន្តក្រុងដំណើរការដោយថាមពលអគ្គិសនីក្នុងតំបន់ និង 99 ភាគរយនៃទីផ្សាររថយន្តក្រុងដើរដោយថាមពលអគ្គិសនីរបស់រដ្ឋធានី Bogota ផងដែរ។ ម៉ាកយីហោររថយន្តចិននេះ ក៏បានបញ្ជាក់កាលពីឆ្នាំមុនថា ខ្លួនអាចនឹងចែកចាយជាង 1,000 សម្រាប់ម៉ូដែល Plug-in hybrid នៅក្នុងប្រទេសកូឡុំប៊ី ដោយក្រុមហ៊ុនបានធានាដល់ដំណាងចែកចាយរួចរាល់ហើយនៅក្នុងទីក្រុងជាច្រើនក្នុងប្រទេសមួយនេះ៕

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ព័ត៌មានពាណិជ្ជកម្ម