no-alternative title

Huawei បាននឹងកំពុងអភិវឌ្ឍន៍បច្ចេកវិទ្យាថ្មីប្រើលើរថយន្តអគ្គិសនី ដោយសាកតែ 5 នាទី អាចបើកបរបាន 200 គីឡូម៉ែត្រឯណោះ

ប៉ុន្មានឆ្នាំចុងក្រោយនេះឃើញថាទីផ្សាររថយន្តអគ្គិសនីបាននឹងកំពុងរីកចម្រើនខ្លាំងមែនទែន ដែលស្របទៅនឹងនិន្នាការថ្មីដែលពិភពលោកបាននឹងកំពុងធ្វើការប្តូរពីការប្រើប្រាស់រថយន្តដើរដោយថាមពលឥន្ធនៈមកប្រើនូវថាមពលអគ្គិសនីវិញ។ ជាមួយគ្នានេះឃើញថាមានក្រុមហ៊ុនបច្ចេកវិទ្យាធំៗនៅលើពិភពលោកក៏បាននឹងកំពុងប្រគូតប្រជែងគ្នាក្នុងទីផ្សាររថយន្តអគ្គិសនីយ៉ាងសកម្មបំផុត។ ជាមួយការផ្លាស់ប្តូរក្នុងបរិបថថ្មីនេះកាន់តែផ្តល់នូវភាពងាយស្រួល និងការការពារបរិស្ថានបានមួយផ្នែកធំផងដែរ។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

បច្ចុប្បន្នសម្រាប់បច្ចេកវិទ្យាសាកភ្លើងរថយន្តអគ្គិសនីត្រូវការចំនាយពេលចន្លោះ 20 ទៅ 40 នាទី ក្នុងការសាកហើយតម្រូវទៅតាមបច្ចេកវិទ្យាសាកភ្លើងដែលក្រុមហ៊ុនបំពាក់នៅលើរថយន្តរបស់ពួកគេ និងស្ថានីយ៍ផ្តល់ការសាកភ្លើងទើបអាចចាប់ផ្តើមចេញដំណើរបាន។ យ៉ាងណាមិញបច្ចុប្បន្ននេះ ក៏មានក្រុមហ៊ុនបច្ចេកវិទ្យាខ្នាតយក្សមួយចំនួនបាននឹងកំពុងដំណើរការអភិវឌ្ឍន៍បច្ចេកវិទ្យាសាកភ្លើងរថយន្តល្បឿនលឿនបំផុតផងដែរ។

 

ដោយឡែកពេលនេះ បើតាមប្រភពព័ត៌មានបាននិយាយថា ក្រុមហ៊ុនបច្ចេកវិទ្យាខ្នាតយក្សលំដាប់ពិភពលោកក្នុងប្រទេសចិន Huawei បាននឹងកំពុងសង្ងំធ្វើការអភិវឌ្ឍន៍បច្ចេកវិទ្យាសាកភ្លើងរថយន្តល្បឿនលឿនបំផុតដើម្បីប្រើនៅលើអនាគតរថយន្តអគ្គិសនីរបស់ខ្លួន។ Huawei មិនមែនគ្រាន់តែជាក្រុមហ៊ុនដែលលក់ស្មាតហ្វូនតែមួយមុខនោះទេ ប៉ុន្តែក្រុមហ៊ុនបច្ចេកវិទ្យាខ្នាតយក្សរបស់ចិនមួយនេះក៏មានលក់នៅផលិតផលជាច្រើនផ្សេងទៀតដូចជា កុំព្យូទ័រឡេបថប់, នាឡិកាឆ្លាតវៃ, ស្មាតធីវី, គ្រឿងបរិក្ខាប្រើប្រាស់ក្នុងការិយាល័យ និងគេហដ្ឋាន រួមទាំងជាក្រុមហ៊ុនដែលក់រថយន្តអគ្គិសនីដ៏ធំ និងល្បីឈ្មោះមួយនៅក្នុងប្រទេសចិនថែមទៀតផង។ ហើយសម្រាប់បច្ចេកវិទ្យាសាកភ្លើងរថយន្តអគ្គិសនីដែល Huawei កំពុងធ្វើការអភិវឌ្ឍន៍នេះ ត្រូវបានគេដឹងថា មានលទ្ធភាពសាកថាមពលថ្មតែ 5 នាទី គឺអាចធ្វើការបើកបរបានរយះចំងាយដល់ទៅ 200 គីឡូម៉ែត្រឯណោះ។

 

បើតាមការមានប្រសាសន៍ពីនាយកប្រតិបត្តិជាន់ខ្ពស់របស់ក្រុមហ៊ុន Huawei លោក Wang Chao ដែលជាសមាជិកក្រុមប្រឹក្សាភិបាលនៅវេទិការថយន្តអគ្គិសនីជាតិចិនទាំង 100 (National Chinese Electric Vehicle 100 Forum)  បានឲ្យដឹងថា ចាប់តាំងពីឆ្នាំ 2021 ក្រុមហ៊ុន Huawei បានដាក់ចេញនូវដំណោះស្រាយសម្រាប់បច្ចេកវិទ្យាបើកបរឆ្លាតវៃ “DriveOne” របស់ខ្លួនទូទាំងប្រទេស ដែលរួមមានលក្ខណៈពិសេសដូចជាការរួមបញ្ចូលបច្ចេកវិទ្យា IoT ដ៏ឆ្លាតវៃដែលដំណើរការនៅលើ HarmonyOS ដែលធ្វើឱ្យប្រសើរសម្រាប់អ្នកបើកបរ ហើយសំខាន់បំផុតនោះ គឺដំណោះស្រាយលើបច្ចេកវិទ្យាសាកបញ្ចូលថាមពលតែម្តង។ លោក Wang បានបន្ថែមថា សម្រាប់បច្ចេកវិទ្យាសាកថាមពលរថយន្តរបស់ Huawei គឺចំនាយពេលសាកតែ 10 នាទី គឺអាចបើកបរបានចម្ងាយ 200 គីឡូម៉ែត្រ។

 

ទោះយ៉ាងណាក៏ដោយ Huawei តែងតែខិតខំផ្តល់នូវផលិតផល និងសេវាកម្មកាន់តែប្រសើរឡើងដល់អ្នកប្រើប្រាស់ខ្លួនជានិច្ច។ លោក Wang លើកឡើងថា នៅក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុខទៀតនេះ ក្រុមហ៊ុនរបស់លោក គ្រោងនឹងដាក់បង្ហាញនូវដំណោះស្រាយបច្ចេកវិទ្យាសាកថ្មរថយន្តអគ្គិសនីកំលាំង 1000V-EV Tech ដ៏ទំនើបរបស់ខ្លួន ដែលមានសមត្ថភាពខ្ពស់ជាងមុនដោយសាកថ្មរថយន្តតែ 5 នាទីប៉ុណ្ណោះ គឺអាចបើកបរចំងាយដល់ទៅ 200 គីឡូម៉ែត្រ។ នៅដើមទសវត្សរ៍នេះ  Huawei បានដាក់ចេញនូវផែនការរបស់ខ្លួនសម្រាប់ការអភិវឌ្ឍន៍របស់ខ្លួននៅក្នុងឧស្សាហកម្មរថយន្តអគ្គិសនី (EV) ហើយគេរំពឹងថានៅឆ្នាំ 2025 ក្រុមហ៊ុន Huawei អាចនឹងបញ្ចេញនូវដំណោះស្រាយសាកថ្មរថយន្តដែលមានតង់ស្យុងខ្ពស់ 1000V/600kW ជាសាធារណៈ ដែលអាចបញ្ចូលថ្មរថយន្តពី 30% ទៅ 80% ចំនាយពេលតែ 5 នាទីប៉ុណ្ណោះ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន
រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

ដោយ ប៉េងលីន