no-alternative title
no-alternative title
no-alternative title
no-alternative title

រូបភាពឡាន Huawei ម៉ូដែលថ្មី បានចេញជាផ្លូវការណ៌ហើយ អាចនឹងបង្ហាញខ្លួននៅលើទីផ្សារនាចុងឆ្នាំនេះ

បន្ទាប់ពីទទួលាបនូវភាពជោគជ័យនៅក្នុងការបង្ហាញវត្តមានរបស់ម៉ូដែល AITO M5 EV កាលពីឆ្នាំមុនមក នៅពេលនេះក្រុមហ៊ុន Huawei មានគម្រោងនឹងប្រកាសចេញនូវម៉ូដែលថ្មីមួយទៀតហើយនោះដែលជាស្រឡាយរបស់ AITO។ កាលពីសប្តាហ៌មុននេះ រថយន្តជំនាន់ថ្មី AITO A7 នេះគឺមានការបែកធ្លាយនូវលក្ខណៈសម្បត្តិម្តងរួចមកហើយ ប៉ុន្តែថ្ងៃនេះ មានរូបភាពផ្លូវការណ៌របស់រថយន្តនេះ ត្រូវបានគេបញ្ចេញលើអនឡាញដែរហើយ។ 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

AITO M7 នេះ គឺរថយន្តប្រភេទ SUV ខ្នាតធំ ប៉ុន្តែការឌីស្សាញគឺស្រដៀងគ្នាទៅនឹងម៉ូដែលមុន M5 អញ្ចឹងដែរ។ សម្រាប់រូបរាងផ្នែងខាងក្រៅ គឺដូចគ្នាមែនទែន។ សូមជំរាបថា បើតាមការទម្លាយមុននេះ គឺបានបញ្ជាក់ថា រថយន្តនេះ គឺមានទំហំបណ្តាយតួរ 020×1945×1775mm និងមានទទឹងទំហំ 2820mm។ AITO M7 ត្រូវបានគេនិយាយថា គឺមានទម្ងន់ 2340kg។ ដូចគ្នាជាមួយ M5 អញ្ចឹង! AITO M7 គឺបានបន្តប្រើប្រាស់នូវប្រព័ន្ធថាមពលកម្រិត 1.5T range extender បូករួមជាមួយ motor។ 

 

យោងតាមការទម្លាយកាលពីពេលមុខនេះ គឺបាននិយាយថា M7 គឺមានការតម្លើងជាមួយនិងកៅអីចំនួន 6។ មានពាក្យចចាមអារ៉ាមបាននិយាយថា រថយន្ត AITO M7 នឹងបង្ហាញវត្តមានកាលពីដើមឆ្នាំ 2022 មកម្លេះ ប៉ុន្តែមិនអាចទៅរួច ដោយកាលពីខែមីនានេះ ក្រុមហ៊ុនទើបតែបានប្រគល់រថយន្ត AITO M5 ប៉ុណ្ណោះ។ មានការព្យាករណ៌ថា M7 ទំនងជានឹងមានវត្តមាននៅចុងឆ្នាំនេះហើយ។

 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ព័ត៌មានពាណិជ្ជកម្ម