កម្មវិធី The Ellen Show បានផ្តល់ភាពភ្ញាក់ផ្អើលដល់គ្រូម្នាក់ជាមួយនិងងកាដូថយន្ត Ford F-150 Lightning ស៊េរីថ្មីមួយគ្រឿង

កាលពី 20 ឆ្នាំមុននេះ នៅក្នុងកម្មវិធីមួយរបស់ Oprah គឺមានការបង្ហាញនូវរថយន្តស៊េរីថ្មី Pontiac G6 ហើយនិងបានផ្តល់ជាកាដូអោយអ្នកទស្សនានៅក្នុងព្រឹត្តិការណ៌នេះទៀតផង។ នៅពេលនេះ ពេលវេលានេះ គឺបានកើតឡើងសារជាថ្មីម្តងទៀតហើយ ដោយព្រឹត្តិការណ៌នេះ គឺមានការផ្តល់អោយនូវរថយន្ត Ford F-150 Lightning ទៅកាន់លោកគ្រូបង្រៀនម្នាក់នៅក្នុងរដ្ឋ Atlanta, Georgia នៃកម្មវិធី The Ellen Show។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

លោកគ្រូដែលមានឈ្មោះថា Michael Bonner បានក្លាយជាម្ចាស់រថយន្ត 2022 F-150 Lightning ស៊េរីថ្មីនេះបន្ទាប់ពីការយកឈ្នះនៅក្នុងការលេងហ្គេមនៃកម្មវិធីនេះ។ ហ្គេមនេះ បានធ្វើអោយលោក Bonner នូវរឿងដ៏រន្ធត់ និងភ្ញាក់ផ្អើលមួយដែលពេលនោះពិធីករ Ellen បានបើកទ្វារបង្ហាញរថយន្ត  F-150 Lightning សម្រាប់គាត់។

បើមើលទៅលើតម្លៃរបស់រថយន្តនេះប្រហែលជា $78,000។ នេះគឺជារថយន្តថ្មីមួយ ដែលមានកម្លាំងដល់ទៅ 580 សេះ។ សម្រាប់ការផ្តល់នូវភាពភ្ញាក់ផ្អើលនេះ គឺបានកៀតឡើងបន្ទាប់ពីក្រុមហ៊ុននេះ បានបង្ហាញនូវវត្តមានរបស់រថយន្ត  F-150 Lightning។ នាយកប្រតិបត្តិរបស់ក្រុមហ៊ុន Ford លោក Jim Farley ក៏បានបង្ហាញនូវការសាទរ និងអបអរទៅកាន់លោកគ្រូ Bonner នៅលើ Twitter ផងដែរ៕

 

ព័ត៌មានពាណិជ្ជកម្ម